ភាគទី៤១: តើខ្ញុំកំពុងតែយល់សបិ្តមែនទេ ?

2.3K 190 4
                                    

បន្ទាប់ពីត្រូវតាមលួងប្រុសចាស់អស់ជាយូរទីបំផុតពួកគេក៏ត្រូវគ្នាវិញ លែងឈ្លោះទាស់ទែងគ្នាតទៀត។ លោកប៉ារូបសង្ហារនិងកូនប្រុសចិញ្ចឹមរូបស្រស់ដើរបណ្ដើរគ្នាចូលមកក្នុងកម្មវិធីវិញស្របពេលដែល ជីមីន កំពុងរៀបចំចាកចេញពីកម្មវិធីមុន។

« លោកពូចង់ទៅណា ? » ពួកគេដើរមកដល់ទល់មុខគ្នាចំៗធ្វើឲ្យ ជីមីន ត្រូវងើបមុខមកសម្លឹងរាងតូចដែលកំពុងសួរគេ តែក៏ត្រូវធ្វើឲ្យគេនឹកឃើញដល់រឿងរ៉ាវដែលគេបានឃើញកាលពីប៉ុន្មានម៉ោងមុននេះ។

« អរ...គឺពូសុំទៅមុននឹងណាព្រោះត្រូវទៅបង្ហើយការងារដែលនៅសល់!! » ជីមីន ញញឹមដាក់គេទាំងខាងក្នុងចិត្តកំពុងកើតទុក្ខខុសធម្មតា។

« ធ្វើដំណើរដោយសុវត្ថិភាពណាលោកពូ » ថេយ៉ុង ផ្ដែផ្ដាំនិងញញឹមតប ជីមីន វិញរួច ជីមីន ក៏ដើរចេញទៅជាមួយនឹងជំនិតរបស់នាយ។

« តោះលោកប៉ាឆាប់ចូលទៅខាងក្នុងវិញទៅ!! » ថេយ៉ុង និងរាងក្រាស់ដើរចូលក្នុងកម្មវិធីដោយធ្វើខ្លួនធម្មតាៗដូចជាគ្មានរឿងអ្វីកើតឡើង។

+SkiP

ថ្ងៃថ្មី ~ ជុងហ្គុក បានក្រោកពីព្រឹកទៅធ្វើការតាមធម្មតាតែមុននឹងចេញទៅនាយក៏បានថើបថ្ងាស់គេដូចរាល់ដងមួយខ្សឺតហើយក៏បានគិតគូផ្ដាំដល់អ៊ំ យ៉ុង ពីអាហារពេលព្រឹករបស់រាងតូចផងដែរ។ នាយមើលថែនិងយកចិត្តទុកដាក់នឹង ថេយ៉ុង ខ្លាំងណាស់ ទោះត្រូវមើលថែលួងលោមគេលំបាកយ៉ាងណាក៏នាយអាចទ្រាំបានដែរដើម្បីមនុស្សដែលនាយស្រលាញ់ស្មើជីវិតស្មើកែវភ្នែកទាំងគូ។ គិតចាប់ពីថ្ងៃដែលគេឈានជើងចូលមកនៅក្នុងជីវិតរបស់នាយម្ដងទៀតវាមានរយៈពេលមួយសប្តាហ៍ជាងទៅហើយ ហើយភាពរីករាយក៏កើតមានឡើងតាមនឹងដូចគ្នាក៏ដោយសារតែវត្តមានរបស់ក្មេងម្នាក់នេះឯង។

« អឹម...!! » រាងតូចភ្ញាក់រលឹកពីការគេងពត់ខ្លួនអេនអនរួចក៏ក្រោកអង្គុយលើកដៃដាក់លើបបូរមាត់ស្ងាបតិចៗ។ នាយតូចទាញភួយចេញដាក់ជើងទម្លាក់ចុះពីពូកប្រុងនឹងក្រោកឈរដើរទៅបន្ទប់ទឹក តែរំពេចនោះគេស្រាប់តែងងឹតមុខរកដួលទៅវិញ។

« អ៊ួយ...!! ឈឺក្បាលខ្លាំងណាស់ » ថេ ដាក់ខ្លួនអង្គុយទៅលើពូកវិញដើម្បីសម្រួលអារម្មណ៍ឲ្យនឹងនរនិងដកដង្ហើមមួយៗវែងៗតាមដែលអាចធ្វើបាន។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now