ភាគទី១១: ថេថេ នឹកប៉ាៗសឹងស្លាប់ទៅហើយ

3.4K 306 6
                                    

យន្តហោះ VIP មួយក៏បានចុះមកចតនៅកន្លែងផ្លូវកាត់ដែលគ្មានមនុស្សចេញចូលនិងជាទីកន្លែងដែលសុវត្ថិភាពបំផុត។ ជុងហ្គុក បានត្រឡប់មកដល់កូរ៉េ វិញហើយ ហើយស្មាលនេះគឺទើបតែម៉ោង 6 ល្ងាចជាងប៉ុណ្ណោះបន្ទាប់ពីចំណាយអស់រយៈពេល 5-6 ម៉ោងក្នុងការធ្វើដំណើរពី អ៊ីតាលី មកកាន់ប្រទេសកូរ៉េទីក្រុងសេអ៊ូលវិញ។

« ឡានត្រៀមចាំរួចហើយទាន!! » កូនចៅម្នាក់ចេញមកផ្ដល់ដំណឹងដល់ ជុងហ្គុក ដែលទើបតែឈានជើងចុះពីលើយន្តហោះមុននេះឲ្យបានដឹងជាមុនថាអ្វីៗរៀបរយអស់ហើយ។

« ឆាប់ទៅ » បញ្ចប់សម្ដីរួចនាយកម្លោះសង្ហារបោះជំហានទៅរកឡានដែលកូនចៅកំពុងរង់ចាំ។ ឡានក៏បរដំណើរចេញទៅវិញដោយមានឡានពីរបីគ្រឿងទៀតដែលជាឡានរបស់ bodyguard (អង្គរក្ស) ជិះអមដំណើរការពារសុវត្ថិភាពនាយពីក្រោយ។

+ភូមិគ្រឹះ ផាក

ជីមីន កំពុងរៀបចំខ្លួនធ្វើដំណើរទៅភូមិគ្រឹះរបស់ ជុងហ្គុក ឲ្យបានមុនគេមកដល់ដើម្បីនាំ ថេ ទៅចាំនៅទីនោះមុនព្រោះ ជុងហ្គុក បានទាក់ទងមកប្រាប់នាយកាលពីយប់មិញរួចហើយថាគេនឹងមកកូរ៉េវិញហើយឲ្យយក ថេយ៉ុង ទៅចាំនៅឯភូមិគ្រឹះដោយមិនឲ្យប្រាប់ ថេ ថាគេមកវិញនោះទេទុក surprise នៅពេលដែលជួបគ្នាតែម្ដង។

« ថេថេ!! រួចហើយឬនៅ ? » ជីមីន សួរពីខាងក្រៅបន្ទប់ទៅកាន់អាល្អិតដែលនៅខាងក្នុង។

« រួចហើយៗពូ មីនមីន » ថេ រត់មកបើកទ្វារពេលដែល ជីមីន ហៅ។ មុននេះគេរវល់តែរៀបចំខ្លួនពេលងូតទឹកហើយ ឮថាបានត្រឡប់ទៅភូមិគ្រឹះវិញក៏សប្បាយអរញញឹមឲ្យរីកស្គុះស្គាយតែម្ដង។

« មោះ...ពូពរ » ជីមីន បន្ទាបកម្ពស់ឱនចំកោងខ្នងបន្តិចដើម្បីលើករាងតូចល្អិតកម្ពស់ទាបមកពរចុះទៅរកឡានដែលកំពុងរង់ចាំជូនដំណើរពួកគេនៅខាងក្រោម។

« ទៅភូមិគ្រឹះវិញចុះប៉ាៗនោះ ?? ប៉ាៗរបស់ ថេថេ មកវិញហើយមែនទេពូ មីនមីន!! » ថេយ៉ុង ដែលនៅក្នុងដៃ ជីមីន ក៏សួរទាំងទឹកមុខឡេឡើបែបគួរឲ្យស្រលាញ់តាមចរិករបស់ក្មេង។

« នៅទេ!! »

« ចុះទៅវិញធ្វើអីបើប៉ាៗមកអត់ទាន់មកវិញផង!! »

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now