ភាគទី៥១: ស្រលាញ់អូនស្មើនឹងកែវភ្នែកទាំងគូរបស់បង

2.6K 195 7
                                    

< ថ្ងៃថ្មី > ប្រលានយន្តហោះមានជើងយន្តហោះមួយបានចុះចតមកពីប្រទេស អ៊ីតាលី ហើយអ្នកដែលមកនោះគ្មាននរណាក្រៅពីអ្នកស្រី ជូហ៊ី និងស្វាមីរបស់អ្នកស្រីគឺលោក ជុងហ្យុក នោះទេ។

ពួកគាត់ទាំងពីរបានឡើងមកដល់ កូរ៉េ ក្នុងថ្ងៃនេះដើម្បីមកមើលពីស្ថានភាពជំងឺកូនប្រុសរបស់ពួកគាត់ដោយសារកាលពីពីរខែមុនលោកទាំងពីរត្រូវនៅដោះស្រាយបញ្ហារវាងគ្រួសារទាំងពីរដើម្បីផ្ដាច់ទំនាក់ទំនងគ្នា ព្រោះកូនស្រីត្រកូល អ៊ីនដ្រា បានលើកកាំភ្លើងបាញ់ស្វាមីរបស់ខ្លួនឯងហើយក៏លោតទឹកសម្លាប់ខ្លួនបាត់ទៅ ធ្វើឲ្យអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយពីរូបនាងផ្អើលពាសពេញប្រទេស ដែលតារាស្រីរូបនេះហ៊ានប្រព្រឹត្តទង្វើដ៏អាក្រក់មួយនេះទៅលើស្វាមីរបស់ខ្លួនឯង ដែលជាបុគ្គលឆ្នើមខាងរកស៊ីមួយរូបក្នុងសង្គមនិងគ្រប់បណ្ដាប្រទេសផ្សេងៗ។ មកទល់ពេលនេះក៏ពត៌មានទាំងប៉ុន្មាននៅមិនទាន់បានបញ្ចប់ស្រួលបួលនៅឡើយដែរ ទើបធ្វើឲ្យគ្រួសារ អ៊ីនដ្រា បាត់បង់កិត្តិយសធ្លាក់យសស័ក្តិកេរ្តិ៍ឈ្មោះជាអ្នករកស៊ីល្បីល្បាញនៅឯ អ៊ីតាលី ដោយម្ចាស់ភាគហ៊ុនជាច្រើនសុំផ្ដាច់ក្រុងត្រាជាមួយគ្រប់ៗគ្នា។

ចំណែកឯខាងគ្រួសារត្រកូល អេដឌ្រីអាណូ របស់យើងវិញបានសុំផ្ដាច់ទំនាក់ទំនងត្រឹមហ្នឹង និងបានបញ្ចប់ភាគហ៊ុនក្រុមហ៊ុនជាមួយគ្នាតែម្ដងព្រោះពួកគេបានធ្វើឲ្យកូនប្រុសតែម្នាក់របស់ត្រកូល អេដឌ្រីអាណូ មានរបួសចូលមន្ទីពេទ្យបិះនឹងបាត់បង់ជីវិតទៅ បន្តនៅជាមួយគ្នាទៀតក៏គ្មានបានប្រយោជន៍អ្វីមកវិញដែរ ផ្ដាច់ត្រឹមនេះក៏ល្អ។ ពេលនេះគ្រួសារ អ៊ីនដ្រា ដុនដាបខ្លាំងណាស់ការខាតបង់និងបាត់បង់របស់ពួកគាត់ក៏ច្រើនលើសលុបខ្លាំងណាស់ដែរ។

+hospital

« បងក្រោកមកញ៊ាំបបរនេះសិនទៅ » ថេយ៉ុង ជួយចូលទៅលើករាងក្រាស់ឲ្យក្រោកអង្គុយ ទើបនាយតូចទាញកៅអីយកមកអង្គុយក្បែរ ជុងហ្គុក ដើម្បីបញ្ចុកបបរគេ។

« ពេលណាទើបបងបានចេញពីមន្ទីពេទ្យ ? អូនច្បាស់ជាធុញស្លាប់ហើយព្រោះអូនមិនចូលចិត្តមន្ទីពេទ្យទេ!! » ជុងហ្គុក ហារមាត់ញ៊ាំបបរបណ្ដើរនិយាយជាមួយរាងតូចរបស់នាយបណ្ដើរ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now