ភាគទី២៣: លោកប៉ា!!

3.3K 294 7
                                    

ត្រឹមតែលោកពូ ជីមីន របស់គេខលមកគេរំភើបញាប់ញ័រភ័យអរប៉ុន្នឹងទៅហើយចុះទម្រាំតែលោកប៉ារបស់គេដែលខាននិយាយទាក់ទងគ្នាមកយ៉ាងយូរនោះ ?? មិនដឹងថាគេសប្បាយចិត្តកម្រិតណាទេ។ ថេយ៉ុង បញ្ឈប់ការគិតចេញមុននឹងដើរទៅយកកន្សែងកាន់ចូលបន្ទប់ទឹក។

ការចំណាយរយៈពេល ២០ នាទីសម្រាប់ងូតទឹកសម្អាតខ្លួនក៏ហើយរួចរាល់។ កម្លោះរាងតូចស្អាតស្ថិតក្នុងឈុតអាវឃ្លុំចងខ្សែរព្រោះទើបតែងូតទឹកហើយមុននេះ។ ថេយ៉ុង ដើរចូលទៅរកតុសម្អាងរបស់ខ្លួនលើកកូនកន្សែងជូតសក់សើមៗរបស់គេរួចមុននឹងដាក់គូទអង្គុយលើកៅអីខាងមុខកញ្ចក់ ដើម្បីលាបរបស់ថែរក្សាសម្រស់ពេលយប់របស់គេ។

« ហិហិ រួចរាល់ហើយ » ក្រេមរលោងពណ៌ស៊ីជម្ពូរក៏បានផ្ដិតទៅលើបបូរមាត់តូចពណ៌ផ្កាឈូកព្រឿងៗដោយម្ចាស់របស់វាក៏បញ្ចេញស្នាមញញឹមឡើងយ៉ាងស្រស់ស្អាត។ ថេ ទុកដាក់របស់របរចូលតាមកន្លែងនីមួយៗរបស់វាវិញសឹមងើបចេញទៅស្លៀកឈុតគេង ពេលដែលរួចរាល់ក៏ចុះទៅខាងក្រោមតែម្ដង។

« អ្នកម៉ាក់!! » ថេ បន្លឺឡើងទៅកាន់អ្នកម៉ាក់ធម៌របស់គេតាមទម្លាប់ ឯរាងចំណាស់ក៏បែរមុខទៅតាមការហៅ។

« ឆាប់ទៅញ៊ាំបាយទៅម៉ោងប្រហែលជា ៨ ពូ មីន របស់កូនខលមកហើយស្មាលនេះនៅកូរ៉េទើបតែម៉ោង ១២ យប់ជាងប៉ុណ្ណោះ » អ្នកស្រី ស៊ូអីុ

« បាទអ្នកម៉ាក់ » ថេយ៉ុង ប្រញាប់ចូលទៅតុបាយអង្គុយញ៊ាំម្នាក់ឯងទាំងញញឹមញញែមមិនឈប់ធ្វើឲ្យរាងចំណាស់ដែលចាំលួចមើលនោះញញឹមតាម។

មិនយូរប៉ុន្មានការញ៊ាំអាហាររបស់គេក៏បានរួចរាល់ ថេយ៉ុង ងើបរៀបចំទុកដាក់ឲ្យបានស្អាតនិងមកអង្គុយលេងជាមួយអ្នកម៉ាក់ធម៌របស់គេនិយាយពីការសិក្សាបន្ថែមនិងការងារផងគេត្រូវអង្គុយរង់ចាំរហូតទាល់តែម៉ោង ៨ ទើប ជីមីន ខលមករក។

_ទីង~

ខណៈពេលដែល ថេ និងម៉ាក់ធម៌របស់គេនិយាយគ្នាសម្លេងសារចេញពីក្នុងទូរស័ព្ទដៃរបស់ ថេយ៉ុង ក៏លោតឡើងទើបរាងតូចប្រញាប់យកវាមកបើកមើលក៏ឃើញថាជាលោកពូ ជីមីន របស់គេពិតមែន។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now