ភាគទី៤៥: តែប្រាប់ទៅគេថាខ្ញុំឆ្គួតទេដឹង ?

2.2K 184 6
                                    

+ថ្ងៃថ្មី

« នេះជាកាហ្វេនិងស៊ាំងវិុចរបស់លោកប៉ា!! » ថេយ៉ុង លើកយកអាហារពេលព្រឹកមកឲ្យនាយ

« អូនមិនចាំបាច់ធ្វើវាក៏បានដែរឲ្យអ្នកបម្រើធ្វើទៅ »

« តែអូនចង់រៀបចំឲ្យលោកប៉ារបស់អូនដោយផ្ទាល់ មានបញ្ហាដែលហ៎ ?? »

« គ្មានទេ...ឲ្យតែអូនប្រសើរឡើងវិញបងលែងបារម្ភហើយ » ដោយឃើញថារាងតូចមិនសូវជាឌ្រុតឌ្រោមដូចម្សិលមិញនាយក៏អស់បារម្ភតទៅទៀត។

« បងទៅក្រុមហ៊ុនហើយណាថ្ងៃពួកយើងនឹងញ៊ាំបាយជុំគ្នា...សឺត » បន្ទាប់ពីញ៊ាំអាហារពេលព្រឹករបស់នាយរួចរាល់ ជុងហ្គុក ក៏ដើរមកថើបថ្ងាស់របស់ ថេយ៉ុង មួយខ្សឺតមុននឹងយួរកាបូបធ្វើការដើរចេញទៅរកឡាន។

« អឹម....អួក » ថេ អើតលើមៗមើលរហូតទាល់តែរាងក្រាស់ចេញផុត ទើបគេក៏រត់ទៅក្អួតយកៗតែម្ដង ដោយសារមុននេះគេទ្រាំទប់ក្អួតចង្អោរស្ទើរស្លាប់ទៅហើយ ព្រោះមិនចង់ឲ្យ ជុងហ្គុក ខាតការងារមករវល់មើលថែគេទៀតទេគឺមានតែទ្រាំបែបនេះឯង។

« អ៊ំ!! ខ្ញុំឃ្លាន ស្រ្តប៊ឺរី!! » ថេយ៉ុង ស្រែកហៅអ៊ំទាំងទឹកមុខជូរហួញ។ គេឃ្លានផ្លែឈើជូរៗខ្លាំងណាស់ដឹងឬអត់ ? គ្រាន់តែក្អួតអស់ពីពោះភ្លាមក៏សាបមាត់ឃ្លានរបស់ជូរភ្លាមតែម្ដង ហើយរបស់ដែលគេមិនដែលចោលនោះគឺ ស្រ្តប៊ឺ នេះឯង។

« ចាស៎ៗ...ចាំបន្តិចណាអ្នកប្រុសតូច ចាំអ៊ំទៅរកទិញមកឲ្យអ្នកប្រុសតូចអង្គុយសិនទៅ បន្តិចទៀតនឹងបានញ៊ាំហើយណា៎!! » អ៊ំ យ៉ុង នាំគេមកអង្គុយនៅសាឡុងបន្ទប់ទទួលភ្ញឿវរួច ឯគាត់ក៏ប្រញាប់ប្រញាលចេញទៅរកទិញម្ជូរនៅផ្សារឲ្យអ្នកប្រុសតូចសំណព្វចិត្តរបស់គាត់។

អ៊ំ យ៉ុង រៀបរបស់របរទុកដាក់បន្តិចក៏ដើរចេញទៅផ្សារក្បែរៗនេះទិញផ្លែ ស្រ្តប៊ឺរី ឲ្យអ្នកប្រុសតូចរបស់គាត់តាមតម្រូវការភ្លាម។

« បើសិនជាខ្ញុំប្រាប់លោកប៉ាពេលនេះតើគាត់មានប្រតិកម្មយ៉ាងម៉េចទៅន៎រ ?? » ថេយ៉ុង សួរខ្លួនឯងក្នុងចិត្តអង្គុយនឹកគិតពីរឿងដែលគេត្រូវប្រាប់រាងក្រាស់។ ចុះប្រសិនបើគេប្រាប់លោកប៉ារបស់គេហើយគាត់មិនទទួលយកនោះឲ្យគេធ្វើបែបណាទៅ ?

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now