Special part (2/2)

1.6K 120 3
                                    

មិត្តរបស់អ្នកស្រី Juhee សម្លឹងទៅកាន់រាងតូច Taehyung ដោយក្រសែភ្នែកងឿងឆ្ងល់និងមានអារម្មណ៍ថាដូចជាប្រហាក់ប្រហែលក្មេងម្នាក់នេះ ប៉ុន្តែគាត់មិនចងចាំនោះទេ។ ខណៈនោះគាត់ក៏បានដើរចូលទៅរករាងតូចឯអ្នកស្រី Juhee ក៏ស្ទុះរកចូលទៅរករឿង Tae ស្រាប់តែក្មេងៗរត់ចេញមកពីខាងណាក៏មិនដឹងមកឱប Taehyung ជាប់។

« Appa!! »

« នេះកូនទើបតែមកពីណាដឹងថាប៉ាបារម្ភទេ ? » Taehyung បន្ទន់ជង្គង់ចុះឲ្យមានកម្ពស់ស្មើនឹងកូនៗនិងសួរនាំពួកគេដោយទឹកមុខបារម្ភពិតមែន។

« គឺកូនទៅលេងនៅឯសួនខាងនោះ » hyunjin

មិត្តរបស់អ្នកស្រី Juhee ដែលមានឈ្មោះថា kim Amela បោះជំហានមួយៗចូលទៅរក Taehyung មុននឹងសម្លឹងមុខគេមិនដកក្រសែភ្នែកទាល់តែសោះធ្វើឲ្យ Tae ដែលបានឃើញគាត់ចេះតែឆ្ងល់និងមិនយល់ ហេតុអ្វីបានជាអ្នកស្រីម្នាក់នេះសម្លឹងគេមិនដកភ្នែកសោះអញ្ចឹង ?

« Tae!! » ខណៈនោះ Jungkook ចេញមកពីខាងក្នុងក៏បានប្រទះឃើញអ្នកម៉ាក់របស់ខ្លួននៅឈរក្បែរនោះព្រមទាំងអ្នកស្រី Amela ផងដែរ ឯ Tae ក៏ក្រោកឈរដើរទៅជិតស្វាមីដោយទាញកូនៗទៅជាមួយព្រោះខ្លាចនឹងទឹកមុខរបស់អ្នកស្រី Juhee

« Tae!? ឈ្មោះនេះក៏ខ្ញុំប្រហែលដែរ! Taehyung!! ឯងជា Kim Taehyung មែនទេ» អ្នកស្រី Amela នឹកឃើញភ្លាមៗនិងសួរឡើងដូចជាអ្នកស្គាល់គ្នាជាមួយ Taehyung អញ្ចឹងប៉ុន្តែ Tae មិនដែលស្គាល់គាត់ពីមុនមកនោះទេ ចំណែកឯ Jungkook វិញក្រោយពីឮឈ្មោះនេះភ្លាមក៏ជ្រួញចិញ្ចើមចូលគ្នាដោយមានសំណួរផុសឡើងមកជាច្រើន ម៉េចក៏អ្នកស្រីម្នាក់នេះស្គាល់ឈ្មោះពិតប្រពន្ធរបស់គេទៅវិញ ?

« អត់...អត់ទេ »

« ឯង...ឯងជា Kim Taehyung ពិតប្រាកដណាស់ ខ្សែ.ក!! ខ្សែកនេះហើយដែលខ្ញុំបានបន្សល់ទុកឲ្យ Kim Taehyung » រំពេចនោះអ្នកស្រី Amela ក៏ប្រទាក់ភ្នែកនឹងខ្សែ.កមួយដែលជាប់នៅនឹងករបស់ hyunjin ដែលវាគឺជាខ្សែកតែមួយគត់ដែលគាត់បន្សល់វាទុកឲ្យទារកតូចម្នាក់ដែលបានបាត់បង់ទៅអស់រយៈពេលមករាប់ឆ្នាំទៅហើយ តែពេលនេះបែរជាមកនៅលើ.ករបស់ក្មេងប្រុសម្នាក់ដែលឈរក្បែរ Taehyung ទៅវិញ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now