ភាគទី២៩: មិនមែនជារឿងល្អ

3.7K 258 0
                                    

បន្ទាប់ពីស្ងាត់លែងមានសម្លេងចេចចាចអស់មួយសន្ទុះ ពួកគេទាំងពីរក៏គេងមើលមុខគ្នាដោយស្នាមញញឹមម្នាក់ៗមានជាប់លើផ្ទៃមុខមិនរលុប។

« អូនចង់ងូតទឹកទេ ?? » រាងក្រាស់សួរមុនគេក្រោយពេលស្ងាត់មាត់អស់មួយស្របក់ធំដែរ។

« អូនចង់ងូតជាមួយ Daddy!! »

« លែងខ្មាស់អៀនហើយហ៎េស ?? ពីមុនមិនឲ្យ Daddy ងូតទឹកស្លៀកពាក់ឲ្យផងម៉េចក៏ពេលនេះមកចង់ងូតទឹកជាមួយ Daddy?? » ជុងហ្គុក និយាយបង្អាប់លេងផងសើចផងព្រោះឃើញទឹកមុខរបស់រាងតូចពេលត្រូវគេចាប់បានចំណុចខិលខូច។

« មិនបាច់ងូតជាមួយក៏បានដែរ ឆើស!! » ថេយ៉ុង ធ្វើជាងរង៉ក់មុននឹងគេងបែរខ្នងដាក់អ្នកម្ខាងទៀត។

« ងរទៀតហើយមិនព្រមចោលចរិតងរង៉ក់ដាក់ Daddy សោះ » នាយជារាងក្រាស់រុលខ្លួនចូលទៅជិតគេលើកដៃអោបចង្កេះតូចនិងថើបសាច់ស្មាគេខ្សឺតៗក្នុងបំណងចង់លួងចិត្ត។

« Daddy នឹងហើយធ្វើឲ្យ ថេ ងរ!! »

« បានៗ Daddy ឈប់ធ្វើឲ្យអូនងរហើយឥឡូវទៅងូតទឹកចេញវិញតោះ!! » រាងសង្ហារមាឌធំក្រោកពីពូកឈរឡើងមួយអស់កម្ពស់មុននឹងទាញភួយចេញលើកត្រកងកាយតូចមកបីក្នុងដៃដើរចូលទៅបន្ទប់ទឹកទាំងកាយអាក្រាតទាំងពីរនាក់។ ឯអ្នកដែលនៅលើដៃគេឯណេះវិញលើកដៃទាំងគូអោប.កគេរួចក៏ជ្រុបមុខនឹងផែនទ្រូងរបស់គេទាំងលួចញញឹមសមចិត្តដែលឲ្យរាងក្រាស់លួងលោមបានសម្រេច។

រំលងប្រហែលជា ៣០ នាទីក្រោយបន្ទាប់ពីចាត់ការងូតទឹកនិងស្លៀកពាក់ឲ្យរាងតូចរួចរាល់ហើយ ជុងហ្គុក ក៏នាំគេមករកតុសម្អាងរបស់នាយដើម្បីឲ្យនាយផ្លុំសម្ងួតសក់សើមៗរបស់គេរហូតទាល់តែស្ងួតទើបនាយចាត់ការសម្លៀកបំពាក់ខ្លួនឯងតាមក្រោយ។

« Daddy អូនឃ្លានហើយ!! » ថេ បន្លឺឡើងហៅរាងក្រាស់ដែលកំពុងឈរកឹបឡេវអាវខាងមុខទូកញ្ចក់ធ្វើឲ្យនាយបែរមុខមកតាមការហៅរបស់គេ។

« ចាំបន្តិចណា៎រួចរាល់ឥឡូវហើយ » នាយក៏ប្រញាប់ប្រញាលបញ្ចប់ការស្លៀកពាក់របស់នាយរួចទើបដើរទៅរករាងតូចដែលអង្គុយចាំនៅលើពូកវិញ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now