ភាគទី០៤: ពន្យាពេលរៀបការ

3.7K 286 9
                                    

ព្រឹកនៃថ្ងៃថ្មីក្នុងទីក្រុងសេអ៊ូលដ៏ស្រស់ស្អាតនៃប្រទេសកូរ៉េក៏ចាប់ផ្ដើមរះឡើងនូវពន្លឺព្រះអាទិត្យដ៏ធំដែលបញ្ជាក់ថាវាជាពេលព្រឹកប្រលឹមអរុណរះតម្រូវឲ្យមនុស្សគ្រប់គ្នាត្រូវក្រោកពីដំណេក។

ជុងហ្គុក ជ្រួញមុខជ្រួញមាត់ពេលដែលព្រះអាទិត្យជះមកចំកណ្ដាលមុខសង្ហាររបស់នាយពេលនាយកំពុងលង់លក់យ៉ាងសុខស្រួល។ នាយប្រាសខ្លួនឡើងបន្តិចដេកបែរមុខគេចចេញពីព្រះអាទិត្យស្រាប់តែភ្លាមនោះទារកតូច ថេយ៉ុង ដែលគេងនៅជិតនាយក៏យំឡើងតម្លង់ការគេងរបស់នាយតែម្ដង។

« ង៉ា ~ ង៉ា ~ ង៉ា »

« ថេ!! អា៎ៗ...យំទាំងព្រឹកតែម្ដងហើយកូនក្បាលខូច» ជុងហ្គុក លើកទារកតូចមកបីរលាក់តិចៗដើម្បីបំពេរគេឲ្យបាត់យំ។

តុក~តុក

« ចូលមក!! »

« ចៅហ្វាយ!! ខ្ញុំបានទៅទិញអង្រឹងនិងរបស់របរសម្រាប់ទារកតូចនោះរួចរាល់អស់ហើយទាន » ជីហ្យុន ដើរចូលមកដោយឱនគំនាបនាយជាចៅហ្វាយតាមទម្លាប់។

« គ្រប់សព្វអស់ហើយហេស៎ ?? »

« បាទចៅហ្វាយគ្រប់អស់ហើយ »

« ឈប់សិន!! »

« បាទទាន ?? »

« ឯងមិនត្រូវហៅ ថេ ថាជាទារកតូចនោះទេឯងត្រូវតែហៅគេថាអ្នកប្រុសតូច ថេយ៉ុង អេដឌ្រីអាណូ ទើបត្រូវជាង ពេលនេះគេជាកូនរបស់យើងមិនមែនជាក្មេងរើសបានទៀតនោះទេ » ជុងហ្គុក ចេញបញ្ជាទៅកាន់ជំនិតឲ្យហៅទារកតូចថាអ្នកប្រុសតូចព្រមទាំងឲ្យឈ្មោះពេញដោយដាក់នាមត្រកូលរបស់នាយផ្ទាល់ទៀតផងគឺ ថេយ៉ុង អេដឌ្រីអាណូ ពេលនេះគេមិនមែនជា គីម ថេយ៉ុង ទៀតនោះទេ។

« បាទសូមទោសផងចៅហ្វាយ!! » នាយ ជីហ្យុន ឱនគំនាបសូមទោសទៅកាន់ចៅហ្វាយរបស់នាយ។

« ទៅវិញចុះ »

« បន្តិចទៀតនេះនឹងមានគេយកអាហារឡើងមកហើយ ជម្រាបលាចៅហ្វាយ » ជីហ្យុន ប្រាប់រួចឱនគំនាបបន្តិចក៏លាចៅហ្វាយចេញទៅធ្វើធុរៈវិញ។

#Skip

ឡានទំនើបពណ៌ខ្មៅក្រឹបរលើបរលោងបើកបរដោយកម្លោះសង្ហារកូនកាត់ជនជាតិ កូរ៉េ-អ៊ីតាលី ជុងហ្គុក អេដឌ្រីអាណូ ព្រមទាំងមានទារកតូចមួយគេងបៀមដៃក្នុងអង្រឹងដាក់ក្នុងឡានសម្រាប់កូនក្មេងនៅរបាំងខាងមុខក្បែរដៃនាយផងដែរ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now