ភាគទី៤០: អូន..អូនសូមទោស!!

2.4K 184 5
                                    

< តុក! តុក! > សម្លេងគោះទ្វារបន្ទប់បន្លឺឡើងនាំឲ្យរំខានដល់ពេលវេលាដ៏សែនស៊ីជម្រៅរបស់លោកប៉ានិងកូនចិញ្ចឹមទាំងពីរឲ្យកាត់ផ្ដាច់បបូរមាត់ចេញពីគ្នា។ ជុងហ្គុក បញ្ឈប់សកម្មភាពទាំងប៉ុន្មានរួចក្រោកដើរចេញទៅទាំងម៉ួម៉ៅរកតែរាងតូចឃាត់ដំណើរមិនទាន់។ ឯ ថេ ក៏ខំរៀបរឹកពារឲ្យបានត្រឹមត្រូវវិញព្រោះមិនចង់ឲ្យគេផ្សេងមើលមកគេទាំងសភាពបែបនេះឡើយ។

« អ្នក...អ្នកប្រុសតូច!! អ៎ុ...អ៊ួយ » នាងជា Manager រុញទ្វារចូលក្នុងមិនទាន់ ជុងហ្គុក ក៏បើកចេញមកមុនបិះនឹងដើរបំបុកនាងផ្កាក្រោយទៅហើយ ធ្វើឲ្យនាងឆ្ងល់នឹងរឹកពាររបស់ចៅហ្វាយជាខ្លាំង តែក៏មិនគិតច្រើនទើបដើរចូលទៅរក ថេយ៉ុង ជាមួយបាច់ផ្កាកុលាបដ៏ធំមួយបាច់។

« មានការអីមែនទេបងស្រី ហេជីន !? » ថេ ដើរចូលទៅជិតនាងនិងសួរ

« គឺនេះជាបាច់ផ្ការបស់លោក ផាក គាត់បានផ្ដាំផ្ញើឲ្យខ្ញុំយកមកឲ្យអ្នកប្រុសតូច ព្រោះគាត់ដើររកអ្នកប្រុសមិនឃើញ !! » ហេជីន ហុចបាច់ផ្កាឲ្យគេ

« អរ...បងជួយផ្ដាំគាត់វិញផងណាថាខ្ញុំអរគុណចំពោះបាច់ផ្កានេះហើយ ស្រលាញ់ខ្លាំង!! » ថេយ៉ុង ទទួលផ្កាពីដៃរបស់នាងយកមកកាន់និងស្រង់ក្លិនក្រអូបនៃផ្កាកុលាបពណ៌ក្រហមឆ្អិនឆ្អៅទាំងញញឹមស្រស់។

« អញ្ចឹងខ្ញុំសុំចេញទៅវិញសិនហើយអ្នកប្រុស » នាងអោនគោរពរាងតូចបន្តិចក៏ដើរចេញទៅវិញ។

ក្រោយពី ហេជីន ចេញទៅបាត់ ថេ ក៏លួចដកដង្ហើមធំធូរក្នុងចិត្តដែលនាងមកមិនឃើញគេនិងលោកប៉ាធ្វើរឿងផ្ដេសផ្ដាសជាមួយគ្នា តែក៏កើតក្ដីព្រួយបារម្មណ៍ខ្លាចមានរឿងកើតឡើងពេលឃើញលោកប៉ាដើរចេញទៅទាំងខឹងនៅមុននេះ។

« ខ្ញុំគួរតែទៅរកលោកប៉ាដើម្បីលួងសិន » ថេ ដាក់បាច់ផ្កាចុះទៅលើតុរួចក៏ស្ទុះចេញទៅខាងក្រៅដើម្បីរកលោប៉ាសំណព្វចិត្តរបស់គេ។

< italy > ម៉ោងប្រហែលជា ៣ ល្ងាចទៅហើយនៅក្នុងវិមានដ៏ស្ងប់ស្ងាត់មានតែអ្នកស្រី ជូហីុ និងកូនប្រសាស្រីរបស់គាត់ប៉ុណ្ណោះដែលកំពុងស្ថិតនៅទីនេះចំណែកឯលោក ជិងហ្យុក ក៏មានការចេញទៅក្រៅតាំងពីប្រលឹមម្ល៉េះ នៅមិនទាន់ត្រឡប់មកវិញនៅឡើុយនោះទេ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now