ភាគទី២៥: កុំធ្វើខ្លួនជាក្មេងមិនល្អ!!

3.4K 277 0
                                    

បន្ទាប់ពីចំណាយពេលងូតទឹកយូរគួរសម ថេ ក៏ចុះមកខាងក្រោមវិញដើម្បីញ៊ាំអាហារពេលល្ងាច។ ចុះមកដល់ក៏បានឃើញលោកប៉ារបស់គេអង្គុយរង់ចាំល្មមទើបនាំគ្នាដើរសម្ដៅចូលទៅរកតុបាយបរិភោគ។

« កូននៅធ្វើជាម៉ូដែលឲ្យគេទៀតមែនទេ ?? » ញ៊ាំបាយសុខៗអ្នកជាលោកប៉ារូបសង្ហារក៏និយាយឡើងឲ្យរាងតូចងើបមុខពីចានបាយសម្លឹងមុខនាយ។

« ពិតមែនហើយព្រោះកុងត្រារបស់កូននៅមិនទាន់បញ្ចប់ទេ!! »

« បញ្ឈប់ការងារនោះបានទេ ?? » ជុងហ្គុក ស្រាប់តែសុំគេឲ្យបញ្ឈប់ការងារជាម៉ូដែលទាំងនោះចេញធ្វើឲ្យ ថេយ៉ុង ជ្រួញចិញ្ចើមចូលគ្នាទាំងមិនយល់។

« ហេតុអីទៅលោកប៉ា ?? » ថេយ៉ុង សួរតបវិញទាំងទឹកមុខចង់ដឹងជាខ្លាំង។

« គ្មានហេតុផលអ្វីទេគ្រាន់តែចង់ឲ្យ ថេ បញ្ឈប់ពីការងារទាំងនោះហើយមកធ្វើការនៅក្រុមហ៊ុនរបស់ប៉ាកូនមិនគិតថាល្អទេហ៎េស ?? ក្រែង ថេ ធ្លាប់និយាយថាធំឡើងចង់មកធ្វើការជាមួយប៉ានោះអីចាំបានទេ ?? »

« អញ្ចឹង...ថេ សុំគិតមើលសិនណា៎!! »

« អឹម....ញ៊ាំបាយតទៅ » អ្នកទាំងពីរក៏បន្តញ៊ាំអាហាររៀងខ្លួនដោយស្ងប់ស្ងាត់ ពេលដែលការញ៊ាំបញ្ចប់ហើយទើបនាំគ្នាទៅសម្រាករៀងខ្លួន។

_Taehyung dorm

ថេយ៉ុង ចូលមកដល់ក្នុងបន្ទប់គេងរួចមុននឹងទាញទ្វារបិទចាក់គន្លឹះជាប់ ទើបដើរទៅដាក់ខ្លួនដេកនៅលើពូកព្រូសទាំងងឿងឆ្ងល់នឹងរឿងជាច្រើន។

« ខ្ញុំនឹងរកការពិតឲ្យឃើញមកបញ្ជាក់ប្រាប់ខ្លួនឯងនិងគ្រប់គ្នាឲ្យច្បាស់ថាខ្ញុំមិនមែនជាកូនបង្កើតរបស់លោកប៉ាទេ ប៉ាអាចកុហកខ្ញុំបានប៉ុន្តែប៉ាមិនអាចកុហកខ្លួនឯងបាននោះទេ » ថេយ៉ុង ឧទានឡើងក្នុងចិត្តទាំងវិលវល់មិនយល់ពីអ្វីទាំងអស់ បើគេជាប់សាច់ឈាមនឹងលោកប៉ាដូចដែលគាត់ធ្លាប់ប្រាប់ពិតមែន ប៉ុន្តែហេតុអ្វីក៏ពាក្យសម្ដីរបស់គាត់និយាយមកម៉ាត់ណាក៏ចម្លែកដែរ ធ្វើឲ្យចង្វាក់បេះដូងរបស់គេលោតឡើងញាប់ញ័រចង់ផ្ទុះចេញមកទៅហើយ នៅមានរឿងដែលគាត់បានបញ្ជូនគេឲ្យទៅរៀនឯអង់គ្លេសទាំងគ្មានហេតុផលទៀត។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now