ភាគទី៣៥: បានប្រពន្ធក្មេងមួយទុកគ្រាន់ឈ្លោះគ្នា

2.7K 217 6
                                    

ក្រោយពីញ៊ាំបាយថ្ងៃត្រង់ជាមួយគ្នាហើយ ជុងហ្គុក ក៏ចេញទៅបន្តការងាររបស់នាយដោយបានអនុញ្ញាតឲ្យ ថេ បានដើរលេងចេញទៅខាងក្រៅតាមចិត្តចង់ ប៉ុន្តែក៏ត្រូវមានអ្នកតាមមើលថែគេដែរនោះគឺនាយ ជីហ្យុន នេះឯង។

« អ្នកប្រុសតូចចង់ទៅណាបន្តទៀតដែរទេបាទ ? »

« ខ្ញុំមិនដឹងទេ!! ពូស្គាល់កន្លែងណាពូទៅកន្លែងហ្នឹងទៅ »

« ខ្ញុំក៏មិនដឹងទៅណាដែរអ្នកប្រុស ព្រោះចៅហ្វាយបានផ្ដាំថាឲ្យនាំអ្នកប្រុសតូចទៅលេងទីណាក៏បាន ប៉ុន្តែហាមទៅកន្លែងឆ្ងាយៗពេក »

« មិនដឹងទេស៎...ទៅផ្ទះវិញទៅ » ថេ ឆ្លើយតបបែបងក់ងរព្រោះអស់កន្លែងដែលត្រូវទៅហើយ។

« Aww ចុះអ្នកប្រុសតូចមិនគិតចង់ទៅលេងនៅក្រុមហ៊ុនរបស់ចៅហ្វាយទេហ៎េស ? »

« ពូចង់ឲ្យខ្ញុំទៅរត់លេងក្នុងក្រុមហ៊ុនរបស់លោកប៉ាដូចជាកូនក្មេងនឹងមែនទេ ? » ថេយ៉ុង លើកសំណួរសួរឡើងទាំងលើកចិញ្ចើមហួសចិត្ត។

« មិ...មិនមែនទេគឺខ្ញុំចង់បានន័យថាក្រែងល៎អ្នកប្រុសតូចអផ្សុកអីអាចទៅកំដរចៅហ្វាយនៅក្រុមហ៊ុនបាន ហិហិ » នាយប្រញាប់ដោះសារភ្លាមៗព្រោះខ្លាចថា ថេយ៉ុង ខឹងរករឿងអីច្បាស់ជាទៅទូលពិតប្រាប់ចៅហ្វាយរបស់នាយដូចកាលគេនៅពីក្មេងឲ្យស្ដីបន្ទោសឲ្យនាយទៀតមិនខានទេ។

« អញ្ចឹងពូឆាប់ទៅៗ » ឡានក៏ចេញដំណើរពីសួនកម្សាន្តឆ្ពោះទៅកាន់ក្រុមហ៊ុនរបស់ ជុងហ្គុក ។

_JK ADN Group

ទីបំផុតពួកគេក៏បានមកដល់ក្រុមហ៊ុន brand ទឹកអប់របស់ ជុងហ្គុក ។ ថេយ៉ុង ខិតខ្លួនទៅអើតមើលតាមកញ្ចក់ឡានងើយសម្លឹងពីក្រោមដល់ជាន់ខាងលើបន្តិចទើបបែរទៅរក ជីហ្យុន វិញ

« ពូមិនបាច់ទៅតាមខ្ញុំទេ ខ្ញុំអាចទៅរកលោកប៉ាដោយខ្លួនឯងបានពូចង់ទៅណាសិនក៏បានដែរណាចាំពេលខ្ញុំធុញថប់ចង់ត្រឡប់ទៅវិញចាំខ្ញុំខលហៅ »

« បាទអ្នកប្រុសតូច »

« ខ្ញុំទៅសិនហើយពូ » ប្រាប់រួចនាយល្អិតក៏បើកទ្វារឡានចុះទៅដោយខ្លួនឯង ឯ ជីហ្យុន ក្រោយពីអ្នកប្រុសតូចរបស់នាយចូលទៅខាងក្នុងបាត់ហើយនាយក៏បើកឡានបកទៅក្រោយវិញទៅទីកន្លែងណាដែលនាយចង់ទៅ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now