ភាគទី២៤: អារម្មណ៍អៀនប្រៀន

3.4K 286 5
                                    

ថេយ៉ុង ឈរភ្លឹកភ្លាំងនឹងវត្តមានរបស់អ្នកមាននាមជាលោកប៉ាចិញ្ចឹមដែលនៅទល់មុខគ្នានេះឯង ចំណែកឯ ជុងហ្គុក វិញក៏ដូចគ្នានាយឈរចាប់ភ្លឹកនឹងរូបរាងសម្រស់ដ៏ល្អឯករបស់កូនប្រុសចិញ្ចឹមដែលបែកគ្នាអស់រយៈពេលជាង ១៥ ឆ្នាំមកនេះ។ គេស្អាតប្លែកខ្លាំងណាស់ រូបរាងតូចច្រឡឹង ត្រគៀករីកសាយ បបូរមាត់តូចពណ៌ស៊ីជម្ពូរភ្នែកធំក្រឡង់ៗគួរជាទីគយគន់ជាទីបំផុត។

មិនចាំយូរអ្នកជាកូនក៏រត់ចូលទៅអោបលោកប៉ាចិញ្ចឹមរបស់ខ្លួនមុនទាំងមិនអៀនខ្មាស់នឹងក្រសែភ្នែកគ្រប់គ្នាដែលក្នុងអាកាសយានដ្ឋាននេះរួមទាំង ជីមីន ផងដែរ ឯដៃរបស់គេក៏ទម្លាក់បាច់ផ្កាដែល ជីមីន ឲ្យចុះទៅលើឥដ្ឋ។ គេមិនខ្វល់ឡើយថាអ្នកដែលឈរនៅចំពោះគេជាលោកប៉ារបស់គេឬមួយក៏គេស្រវ៉ាងភ្នែកឲ្យប្រាកដ ប៉ុន្តែពេលនេះគេនឹកនាគាត់ខ្លាំងណាស់សំខាន់គេចង់រត់ចូលទៅអោបគាត់ដើម្បីទទួលយកភាពកក់ក្ដៅពីគាត់ត្រឡប់មកវិញដូចកាលពីគេនៅមានអាយុ ៥ ឆ្នាំអញ្ចឹង។

« លោកប៉ាមែនទេ ?? ខ្ញុំនឹកលោកប៉ាខ្លាំងណាស់ » ថេយ៉ុង អោបរឹតគាត់យ៉ាងណែនទាំងរលីងរលោងឯអ្នកជាប៉ាក៏ឈរស្ងៀមមិននិយាយស្ដីបានត្រឹមតែគាំងស្ដូកនៅមួយកន្លែងនេះហើយ។

ជីមីន ឃើញដូច្នេះក៏មិនចង់រំខានប៉ាកូនគេទាំងពីរទើបដើរចេញទៅរង់ចាំពួកគេនៅឯឡានមុន។ តាមពិតនាយក៏ដឹងថា ជុងហ្គុក នឹងត្រឡប់មកដល់កូរ៉េវិញក្នុងថ្ងៃនេះដូចគ្នា ប៉ុន្តែមិននឹកស្មានថាគេមកដល់ដំណាលគ្នាបែបនេះសោះ។

« ថេ!! » ជុងហ្គុក ចាប់ផ្តើមហើបបបូរមាត់និយាយឡើងដៃទាំងគូក៏សន្សឹមៗលើកទៅអោបរាងតូចតបតវិញទាំងញាប់ញ័រក្នុងចិត្ត។ នាយមិនដែលមានអារម្មណ៍បែបនេះពីមុនមកនោះឡើយ កាលពី ថេ នៅជាកូនក្មេងអាចនិយាយបានថាការអោបរវាងឪពុកនិងកូនគឺជារឿងធម្មតាទៅហើយប៉ុន្តែពេលនេះគេពេញវ័យហើយ ការអោបក្រសោបគ្នាក៏ខុសពីមុនដែរវាធ្វើឲ្យចង្វាក់បេះដូងរបស់ ជុងហ្គុក នៀក៎លោតខុសប្រក្រតីសឹងតែផ្ទុះចេញមកទៅហើយ។

« គឺខ្ញុំណា ថេថេ របស់លោកប៉ានោះអី!! ខ្ញុំត្រឡប់មកវិញហើយ » ថេយ៉ុង លែងនាយជាប៉ាចេញពីការអោបរៀបរាប់ប្រាប់គាត់ថាខ្លួនជា ថេថេ កូនក្មេងរបស់ ជុងហ្គុក កាលពីមុន ពេលនេះគេបានត្រឡប់មកវិញហើយ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now