ភាគទី០៦: រៀបចំសំបុត្រយន្តហោះចេញដំណើរទៅ italy

3.4K 283 6
                                    

ល្ងាចបន្តិចក្រោយពីការប្រជុំនៅក្រុមហ៊ុនបានបញ្ចប់ហើយ ជុងហ្គុក ក៏ដឹកដៃកូនប្រុសរបស់នាយចុះសម្ដៅមកជាន់ខាងក្រោមនៃអគារក្រុមហ៊ុនមុននឹងលើកពរគេវិញដើរសម្ដៅចូលទៅក្នុងឡានដែលមាន ជីហ្យុន ជិះមកឈប់ចាំពួកគេរួចជាស្រេច។

នាយបានសន្យារួចហើយថាបន្ទាប់ពីធ្វើការរួចល្ងាចនេះនាយនឹងនាំ ថេយ៉ុង ទៅទិញរបស់លេងថ្មីៗហើយក៏នឹងនាំគេទៅញ៊ាំអីផងដែរ។

+Mall

     ផ្សារទំនើបដ៏ធំមួយនៅពាក់កណ្ដាលទីក្រុង Seoul វាជាផ្សារទំនើបតែមួយគត់ដែលល្បីដាច់មុខនិងល្អស្អាតព្រមទាំងមានគេលក់របស់ញ៊ាំនិងរបស់របរវត្ថុផ្សេងៗទៀតដែលគ្រប់គ្នាត្រូវការ។ ពីជាន់ផ្ទាល់ដីទៅដល់ជាន់ខាងលើវាពិតជាខ្ពស់ខ្លាំងណាស់យើងមិនអាចស្មានដឹងនោះទេថាវាមានកម្ពស់ប៉ុន្មានម៉ែត្រនិងមានប៉ុន្មានជាន់ ?

ជុងហ្គុក ពរកូនតូចរបស់នាយចូលមកខាងក្នុងដោយមានកូនចៅអមសងខាងនិងមាននាយ ជីហ្យុន ជាជំនិតតាមជាប់ដូចគ្នាដែរ។

« ថេ!! កូនចង់បានអី ? » នាយជាលោកប៉ាសង្ហារសួរទៅកាន់កូនប្រុសសំណព្វចិត្តពេលដែលខ្លួននាំគេមកដល់ជាន់លក់របស់ក្មេងលេង។

« នោះៗ....គឺមួយនោះ » ថេ ចង្អុលយ៉ាងញាប់ដៃទៅកាន់ប្រអប់ toy របស់ក្មេងស្រីធ្វើឲ្យ ជុងហ្គុក ងាកមកសម្លឹងមុខគេទាំងជ្រួញចិញ្ចើមឆ្ងល់ ហេតុអីក៏ក្មេងប្រុសម្នាក់នេះចូលចិត្តតែរបស់ក្មេងស្រីអញ្ចឹង ?

« របស់ក្មេងស្រីហ្នឹង ? កូនយកធ្វើអីទៀតហើយហេតុអីរបស់លេងក្មេងប្រុសកូនមិនយក ?? » ជុងហ្គុក សួរទាំងងឿងឆ្ងល់មករហូត នេះមកលើកណាក៏ ថេ ទារយកតែកូនក្រមុំជ័ររបស់ក្មេងស្រីដែរ។

« តែ ថេថេ ចង់បាន...វាសប្បាយលេងជាងអាអស់នោះទៅទៀត » ថេយ៉ុង ងាកមកសម្លឹងមុខលោកប៉ាវិញទាំងធ្វើភ្នែកម៉ក់ៗដូចជាកូនឆ្កែនិងពេបមាត់តាមទម្លាប់របស់ក្មេងយ៉ាងគួរឲ្យស្រលាញ់។

« បានៗ...ចាំប៉ាយកអានឹងឲ្យកូនចុះ សឺត » ឃើញកូនធ្វើមុខខ្ជីខ្ជូតនិងគួរឲ្យអាណិត ជុងហ្គុក ក៏ព្រមតាមគេនិងអោនទៅថើបថ្ពាល់ប៉ោងៗរបស់គេមួយខ្សឺតធំផងដែរ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now