ភាគទី១៨: តែ ថេថេ ស្រលាញ់ប៉ាៗ

2.6K 250 5
                                    

ថេយ៉ុង ឈរយំសស្រេសស្រាក់ធ្វើឲ្យលោកប៉ាដែលបានឃើញខ្លួននោះអត់នឹងមិនអាណិតមិនបាន។ ក្នុងទ្រូងរបស់នាយចេះតែឈឺចុកឆ្អល់ថប់ៗពិបាកក្នុងការដកដង្ហើមពេលដែលឃើញទឹកភ្នែកកូនប្រុសចិញ្ចឹមបណ្ដូលចិត្តម្ដងៗ។

« ថេ!! គឺប៉ា.....» អ្នកជាលោកប៉ាបោះជំហានជើងមួយៗចូលទៅរកគេដើម្បីនិយាយលួងលោមតែ ថេ ក៏ខាំមាត់ក្រវីក្បាលទប់សម្លេងយំនិងចង់បញ្ជាក់ប្រាប់ថាកុំឲ្យលោកប៉ាចូលមកជិតខ្លួនទៀត។ ថេយ៉ុង ថយក្រោយម្ដងបន្តិចៗមុននឹងបែរខ្នងរត់ឡើងទៅសម្ងំយំលើពូកទាញភួយគ្របដណ្ដប់បិទជិតមិនឲ្យលោកប៉ាបានឃើញឡើយ។

« ហ្ហិក...អ្ហឹកៗ » សម្លេងយំអណ្ដើតអណ្ដក់បន្តលឺជារឿយៗឯអ្នកជាលោកប៉ាក៏ដើរតិចៗទៅជិតគេដើម្បីនិយាយគ្នាឲ្យដាច់ស្រាច់ពីរឿងនេះ។

« ថេ ប៉ាសូមទោសណា៎!! ប៉ាក៏មិនចង់ធ្វើបែបនេះដែរប៉ុន្តែប៉ាធ្វើនេះក៏ព្រោះតែដើម្បីសុវត្ថិភាព ថេថេ របស់ប៉ាប៉ុណ្ណោះកូនយល់ទេ ?? » នាយដាក់ខ្លួនគេងជិតក្មេងតូចដែលកំពុងយំនិងនិយាយរៀបរាប់ប្រាប់គេដោយក្នុងចិត្តមិនស្ងប់សុខពេលឃើញកូនបែបនេះ នាយនៅមិនស្រណុកនោះទេ ចិត្តមួយចង់បញ្ជូនគេទៅតែចិត្តមួយក៏មិនចង់ពេលឃើញគេយំមិនបាត់សោះ មិនដឹងថានាយសម្រេចចិត្តនេះត្រូវឬអត់នោះទេ តែទោះជាយ៉ាងណាក៏ការសម្រេចចិត្តរបស់នាយមួយនេះត្រូវបាន 70% ដែរ។

« ថេ ត្រូវស្ដាប់តាមប៉ាកុំធ្វើជាក្មេងរឹងរូសអីកូនទៅរៀននៅឯអង់គ្លេសច្បាស់ជាមិនយូរទេកូននឹងបានត្រឡប់មក កូរ៉េ វិញហើយ » ជុងហ្គុក ព្យាយាមហើយព្យាយាមទៀតនិយាយយ៉ាងណាក៏ ថេ នៅតែមិនព្រមបាត់សម្លេងយំដដែលធ្វើឲ្យនាយពិបាកក្នុងខ្លួនជាខ្លាំង សម្លេងយំមួយនេះហើយដែលធ្វើឲ្យគេពិបាកចិត្តបំផុតនោះ។

« តែ ថេថេ មិនចង់ទៅទេ ថេថេ ចង់នៅជាមួយប៉ាៗ ហ្ហិកៗ » ថេ ស្រាប់តែទាញភួយបើកឡើងនិយាយឮៗខ្លាំងៗខ្ទរពេញបន្ទប់ទាំងមូលនាំឲ្យលោកប៉ាបានដឹងពីអារម្មណ៍របស់គេនៅពេលនេះបន្ទាប់ពីដឹងឮរឿងទាំងនោះហើយ ថាគេមិនចង់ទៅណាឆ្ងាយពីលោកប៉ានោះទេ។

« កូនត្រូវតែទ្រាំវាមិនយូរទេ!! » ជុងហ្គុក ទាញ ថេ យកមកអោបជាប់ទ្រូងអង្អែលខ្នងគេទៅវិញទៅមកលួងលោមគេឲ្យស្ងប់អារម្មណ៍ទាំងដែលអារម្មណ៍របស់នាយកំពុងវិលវល់ធ្វើអ្វីមិនត្រូវ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now