ភាគទី១៦: បញ្ជូន ថេ ទៅរៀននៅឯក្រៅប្រទេស

2.8K 270 2
                                    

_ងឺត

សម្លេងឡានទំនើបមួយគ្រឿងក៏ជាន់ហ្វ្រាំងឈប់នៅគៀនម្ខាងផ្លូវទើបមានកូនចៅម្នាក់ចេញមកបើកទ្វារឲ្យគេ មុននឹងចៅហ្វាយនិងកូនចៅក៏នាំគ្នាដើរបកទៅផ្លូវក្រោយដែលវាជាផ្លូវកាត់ចូលមកខាងមុខវិញ។

« ក្មេងនេះមិនមែនជាកូនអ្នកធម្មតាទេ » បុរសទី ១ ដែលពរ ថេ ដើរសម្ដៅទៅមុខមិនឈប់ក៏បន្លឺឡើង

« ច្បាស់ជាកូនអ្នកធំ កូនអ្នកមានហឺហាហើយ » បុរសទី ២

« ត្រូវហើយក្មេងនោះជាកូនអ្នកមានហឺហា!! » សម្លេងមួយទៀតក៏បន្លឺឡើងនៅពីខាងមុខផ្លូវរបស់ពួកគេតែម្ដង។

« ឯងជានរណា ?? » បុរសទី ១

« ជានរណាមិនសំខាន់ទេ សំខាន់ឯងត្រូវតែប្រគល់ក្មេងនោះមកឲ្យយើង » អ្នកដែលឈរតវ៉ាជាមួយបុរសពីរនាក់នោះគ្មាននរណាក្រៅតែពីអ្នកកម្លោះសង្ហារមុខមាំ ផាក ជីមីន ទេ។

« យើងមិនឲ្យ!! ក្មេងនេះជារបស់យើង..យើងឃើញមុនឯង »

« តែក្មេងនោះជាក្មួយយើង!! ឆាប់ដាក់គេចុះភ្លាមទៅបើមិនចង់ឲ្យយើងបាញ់បំបែកលលាដ៏ក្បាលឯងនៅត្រង់នេះ!! » ជីមីន ស្រាប់តែដកហូតកាំភ្លើងចេញពីចង្កេះខោមក កេះកៃឮសូរតែ "ក្រឹក" ធ្វើឲ្យបុរសទាំងពីរនោះងាកសម្លឹងមុខគ្នាយ៉ាងភិតភ័យ។

« គិតថាយើងខ្លាចហេស៎ ?? » បុរសទី ១

« បើមិនខ្លាចក៏សាកមើលទៅ!! » ជីមីន

« ឯង!! យកក្មេងសិនទៅទុកឲ្យយើងជាអ្នកចាត់ការអាម្សៀនេះចេញ » បុរសទី ១ ក៏ហុច ថេ ទៅឲ្យ បុរសទី ២ ជាអ្នកពរ។

« ចូលមក!! » បុរសទី ១ បក់ដៃហៅ ជីមីន ឲ្យចូលទៅប្រកួតជាមួយគេឯ ជីមីន មិនបានខ្លាចជាមួយឡើយមានតែញញឹមចុងបបូរមាត់យ៉ាងគួរឲ្យខ្លាចទៅវិញ រួចនាយក៏យកកាំភ្លើងហុចទៅឲ្យកូនចៅជាអ្នកកាន់ទើបបែរមកមូលដៃអាវឡើងមុននឹង

_ដឹប~

ជីមីន បង្វិលខ្លួនមួយជុំលើកជើងហក់ធាក់បុរសទី ១ នោះឲ្យដួលក្រឡាប់ផ្កាប់ផ្ងារពីរបីត្រឡប់យ៉ាងដំណំ នេះមិនទាន់បាននឹងត្រៀមអ្វីស្រួលបួលផងបុរសនោះក៏ស្ទើរទ្រោមខ្លួនព្រោះតែមួយជើងហោះរបស់ ជីមីន មុននេះទៅហើយ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now