ភាគទី៣៤: ស្រលាញ់តែអូនម្នាក់ប៉ុណ្ណោះ

2.6K 214 5
                                    

ទីបំផុត ជុងហ្គុក ក៏បានមកដល់ភូមិគ្រឹះវិញដោយមិនបង្អង់ពេលវេលាយូរឡើយ។ នាយដោះខ្សែក្រវ៉ាត់សុវត្ថិភាពចេញរួចក៏ប្រញាប់ស្ទុះចូលទៅខាងក្នុងតែបែរជាគ្មានឃើញនរណាម្នាក់ទៅវិញ គឺមានតែអាហារថ្ងៃត្រង់ដែលរៀបចំនៅលើតុបាយប៉ុណ្ណោះ។ ខណៈនោះក្លិនឈ្ងុយៗភាយចេញមកពីផ្ទះបាយក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ឲ្យនាយនាំខ្លួនដើរទៅទីនោះក៏បានឃើញនាយតូចកំពុងឈរធ្វើម្ហូប ទាំងដែលមុននេះនាយខំជិះឡានជាន់ហ្គែរឡើងមួយកប់ស្ទើរហោះដើម្បីមកមើលក្មេងដែលខលទៅរំអ៊ួយដាក់នាយថាចុកពោះជាខ្លាំងនោះ។

« អ៊ួយ...លោកប៉ា!! »

« នេះអូនបោកប៉ាហ៎េស ? » ជុងហ្គុក ដើរចូលទៅឱបចង្កេះរាងតូចដោយមិនឲ្យដំណឹងជាមុននាំឲ្យនាយតូចដែលកំពុងតែឈរធ្វើម្ហូបយ៉ាងសប្បាយចិត្តសុខៗក៏ភ្ញាក់លាន់មាត់ឡើងមក។

« ថេ មានបានបោកលោកប៉ាឯណា!! »

« ចុះដែលមុននេះខលទៅប្រាប់ប៉ាថាអូនចុកពោះនោះជាអីហាស៎ក្មេងក្បាលខូច ? » ជុងហ្គុក

« អូនខលទៅលេងតើព្រោះអូនបានខលទៅលោកពូ ជីហ្យុន សួរថាលោកប៉ាប្រជុំចប់ហើយនៅ ? ហើយគាត់ក៏ប្រាប់ថាចប់មួយសន្ទុះហើយទើបអូនខលទៅកុហកលោកប៉ាឲ្យមកញ៊ាំបាយថ្ងៃត្រង់ជាមួយអូនខុសដែរហ៎ ? » ថេយ៉ុង

« អូនមានខុសមកពីណាគ្រាន់តែហៅប៉ាមកញ៊ាំបាយជុំគ្នានៅផ្ទះនោះ តែថ្ងៃក្រោយបើចង់ញ៊ាំបាយជុំគ្នាអូនគួរតែខលប្រាប់ប៉ាតាមត្រង់មក កុំលេងបែបនេះទៀតអីឮទេប៉ាបារម្ភពីអូនណាស់!! » ជុងហ្គុក រឹតបន្តឹងកម្លាំងដៃឱបរាងតូចកាន់តែណែននិងខិតមុខដាក់បបូរមាត់ខ្លួនទៅជិតថ្ពាល់ក្រពុំរបស់រាងតូចនិងថើបគេមួយខ្សឺតយ៉ាងវែង។

« ohhh myyy goddd អុប៎...»

« មកនេះភ្លាម » សម្លេងលាន់មាត់របស់ ជីហ្យុន បន្លឺឡើងតែក៏ត្រូវស្ងាត់វិញភ្លាមៗដោយសារអ៊ំមេផ្ទះមកទាន់ក៏ចាប់ខ្ទប់មាត់របស់នាយជិតមិនឲ្យមានសម្លេងរំខានដល់អ្នកទាំងពីរដែលកំពុងឱបថើបគ្នានៅឯផ្ទះបាយនោះទេ។

« ហ៊ួយ...អ៊ំនេះអ៊ំកើតអីហ្នឹង ?? » ជីហ្យុន ដែលទើបតែមកពីធ្វើការបម្រុងនឹងដើរចូលផ្ទះបាយរកទឹកផឹកតែក្រោយពីត្រូវអ៊ំ យ៉ុង ខ្ទប់មាត់អូសចេញមកវិញ នាយក៏រអ៊ូដាក់គាត់ទាំងមុខក្រម៉ូវតែម្ដង។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now