ភាគទី៣៨: ប៉ាប្រច័ណ្ឌអូន

2.4K 184 4
                                    

    ផ្សារទំនើបដ៏ធំមួយដែលជាកន្លែងលក់របស់ brand brand ជាច្រើននិងជាតម្រូវការសម្រាប់យុវវ័យគ្រប់រូបក្នុងការដើរ Shopping ទិញនេះទិញនោះកម្សាន្តអារម្មណ៍ក្នុងនោះក៏មានរាងតូច ថេយ៉ុង របស់យើងបានមកជាមួយនឹងលោកប៉ារូបសង្ហាររបស់គេផងដែរ។

ជុងហ្គុក បានជូនរាងតូចមកតាមការសន្យាដែលនាយបានធ្វើឲ្យគេងរង៉ក់ទើបខ្លួនត្រូវនាំគេដើរផ្សារទិញរបស់ដែលគេចង់បានជាការលួងចិត្តវិញ។

« អូនចង់បានម៉ូដអីឆាប់ទៅរើសហើយលោរឲ្យបងមើលទៅ » រាងក្រាស់បាននាំ ថេ មកហាង Brand លក់សម្លៀកបំពាក់មួយកន្លែងដែលជាប្រេនម៉ាក Gucci ហើយប្រេនម៉ាកនេះក៏ជាសំណព្វចិត្តរបស់ ថេយ៉ុង ផងដែរពេញចិត្តរបស់គេស្ដូកតែម្ដង។

« ចាំបន្តិចអូនមើលសិន » នាយតូចលែងដៃចេញពីដើមដៃរាងក្រាស់ដែលគេដើបឱបជាប់មុននេះ ដើម្បីទៅរើសមើលឈុតណាដែលគេពេញចិត្តនិងត្រូវលោរឲ្យរាងក្រាស់មើលដូចគ្នាដែរថាសមនឹងគេឬអត់ ?

មួយសន្ទុះក្រោយបន្ទាប់ពីរើសត្រូវចិត្តអស់ហើយ ថេយ៉ុង ក៏ហុចសម្លៀកបំពាក់ទាំងប៉ុន្មានឲ្យទៅ Staff ជាអ្នកកាន់និងនាំខ្លួនទៅបន្ទប់ផ្លាស់ខោអាវ។ នាយតូចត្រូវដើរតាមបុគ្គលិកដែលនាំផ្លូវខ្លួនចូលទៅកាន់បន្ទប់បិទវាំងននមួយរួចក៏ចូលផ្លាស់ឈុតនៅទីនោះ។ ឈុតដំបូងដែលគេត្រូវលោរនោះគឺជា អាវដៃវែងពណ៌សលាយបៃតងតិចៗបែប Highlight ចំហរទ្រូងខាងលើបន្តិចនិងជាប្រភេទសាច់អាវបែបចាក់ព្រមជាមួយនឹងខោសាច់ក្រណាត់ប្រភេទថ្មីជើងរលុងធំៗពណ៌ត្នោតស្រាលដូចគ្នា។

ថេ ដើរចេញមកក្រៅវិញបន្ទាប់ពីលោរហើយនិងត្រូវឲ្យ ជុងហ្គុក ត្រួតពិនិត្យមើលរូបរាងគេ។

« លោកប៉ា!! យ៉ាងម៉េចដែរ ? » ថេយ៉ុង បន្លឺសព្វនាមរាងក្រាស់ឡើងឲ្យនាយជាប៉ាងើបមុខពីការចុចទូរស័ព្ទមកសម្លឹងគេទាំងភ្លឹកភ្លាំង។ នាយសម្លឹងមើលបានមួយសន្ទុះក៏ហារមាត់និយាយ

« ឈុតនេះស្អាតប៉ុន្តែចំហរទ្រូង ទៅប្ដូរថ្មីមក!! »

« Aww!! ចំហរតែបន្តិចសោះ » ថេ ពេបមាត់បន្តិចក៏ត្រឡប់ទៅប្ដូរឈុតថ្មីៗជាច្រើនផ្សេងទៀត។ ឈុតខ្លះរៀងមិនត្រូវចិត្ត ជុងហ្គុក នោះទេព្រោះម៉ូដឈុតមួយចំនួនរៀងបញ្ចេញសាច់រាងតូចរបស់នាយពេក ទើបនាយឲ្យគេប្ដូរមិនឲ្យពាក់វាឡើយ ប៉ុន្តែទោះប្ដូរអស់ប៉ុន្មានឈុតក៏ ថេ នៅតែសាកសមគ្រប់ឈុតមុនៗទាំងអស់ដែរ ទើបត្រូវយកឈុតទាំងប៉ុន្មានដែល ថេយ៉ុង បានលោរមកគិតលុយទូទាត់ទាំងអស់។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now