ភាគទី១៣: ដឹងហើយ baby របស់ប៉ា!!

3.1K 274 4
                                    

ព្រឹកនៃថ្ងៃបន្ទាប់ក៏ចូលមកដល់ ទាំងប៉ាទាំងកូននាំគ្នាក្រោកងូតទឹកស្លៀកពាក់រៀងខ្លួនម្ដងម្នាក់រហូតទាល់តែរួចរាល់ក៏នាំគ្នាចុះទៅញាំុអាហារខាងក្រោម។

ថេយ៉ុង ស្ថិតក្នុងសម្លៀកបំពាក់ជាសិស្សសាលាដោយពាក់ខោខ្លីត្រឹមជង្គង់និងអាវសរដៃខ្លីដូចគ្នាមើលទៅពិតជាខ្ជូតគួរឲ្យស្រលាញ់តាមបែបសិស្សសាលាកូរ៉េពិតមែន សម្លៀកបំពាក់នោះគឺ ជុងហ្គុក បានទិញទុកឲ្យគេកាលពីនាយមិនទាន់ទៅ អ៊ីតាលី ម្ល៉េះ។

« ញាំុឲ្យឆ្អែតៗទៅ »

« បាទ...ថេថេ ដឹងហើយប៉ាៗក៏គួរតែញាំុឲ្យឆ្អែតៗដូចគ្នា » រាងល្អិតតបវិញទាំងសើចស្ញេញដាក់លោកប៉ារូបសង្ហាររបស់គេ។

« ដឹងហើយ baby របស់ប៉ា!! »

+School

សាលារៀនមួយដែលមានការបង្រៀនល្អឥតខ្ចោះស្តង់ដាខ្ពស់និងជាសាលាដែលសម្បូទៅដោយសិស្សអ្នកមានៗជាច្រើនមករៀនទីនេះ។ វាជាសាលាមានទីធ្លាដ៏ធំទូលាយ មានគ្រប់កម្រិតសិក្សាទាំងថ្នាក់ខ្ពស់និងថ្នាក់ទាប។ ចំណែកឯបន្ទប់រៀនវិញមានដូចជា បន្ទប់ហាត់កីឡា បន្ទប់វិទ្យាសាស្ត្រ បន្ទប់តន្ត្រី តារាងបាល់បោះ និងផ្សេងៗជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់បាន។

ជុងហ្គុក បើកឡានជូន ថេ មកដោយផ្ទាល់រួចក៏ដឹកដៃកូនប្រុសបណ្ដូលចិត្តតែមួយគ្រាប់ទៅចុះឈ្មោះនៅឯការិយាល័យរបស់សាលា។ ពេលដើរចូលមកដំបូងនរណាៗក៏សម្លឹងមើលលោកប៉ាកម្លោះនោះដែរឯ ថេ ក៏ដូចគ្នាក្មេងៗជាច្រើនតាមសម្លឹងដំណើរខ្លីៗរបស់គេដែលមានលោកប៉ាដឹកដៃដើរចូលមកនោះ គេពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

« ទីនេះធំខ្លាំងណាស់ប៉ាៗ » ថេ ងាកសម្លឹងមើលគ្រប់ជ្រុងជ្រោយក្នុងទីធ្លាសាលានេះវាពិតជាធំខ្លាំងមែនទែនហើយក៏មានអគារសិក្សារបស់សិស្សច្បងខ្ពស់ៗខ្លាំងដែរ។

« ចុះទីនេះស្អាតទេ ? » ជុងហ្គុក ឱនទៅមើលនិងសួរកូនប្រុសដែលមានកម្ពស់ត្រឹមភ្លៅរបស់ខ្លួន។

« ស្អាត...ស្អាតណាស់ៗ » ថេយ៉ុង ឆ្លើយយ៉ាងញាប់មាត់ព្រមទាំងងក់ក្បាលទៀតផងធ្វើឲ្យលោកប៉ារបស់គេអត់មិនគ្រឺតក្នាញ់មិនបាន។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now