ភាគទី៤៣: កុំលើកតម្កើងខ្លួនជាប្រពន្ធរបស់ខ្ញុំ

2.5K 207 5
                                    

បន្តិចក្រោយមក ជុងហ្គុក ក៏បានត្រឡប់មកវិញជាមួយនឹងរបស់របរជាច្រើនសម្រាប់រាងតូចរបស់នាយ មានដូចជា ភេសជ្ជៈប៉ូវកម្លាំង អាហារជំនួយដល់ សុខភាព ខោអាវសម្រាប់ផ្លាស់ប្ដូរនិងអ្វីផ្សេងៗជាច្រើនទៀត។

« លោកប៉ាទិញមកច្រើនម្ល៉េះ ? ស្អែកអូនចេញពីពេទ្យវិញហើយ » ថេយ៉ុង ក្រោកអង្គុយតាមមើលរាងក្រាស់ទិញរបស់យកមកផ្ញើគេ។

« មិនបានទេចាំពីរថ្ងៃទៀតចាំទៅវិញ ចាំឲ្យសុខភាពរបស់អូនរឹងមាំឡើងវិញសិនទើបបងអនុញ្ញាតឲ្យអូនចេញពីមន្ទីពេទ្យ »

« ប៉ុន្តែអូនមិនបានកើតអ្វីធ្ងន់ធ្ងរទេ ទៅព្យាបាលបន្តនៅផ្ទះរបស់យើងក៏បានដែរណា៎!! » រាងតូចពេបមាត់សម្លឹងមុខរាងក្រាស់ភ្លឹសៗ ធ្វើឲ្យ ជុងហ្គុក ឃើញហើយមិនចិត្តទន់ដាក់គេមិនបាន។

« ក៏បានៗ...អញ្ចឹងអូនក្រោកមកញ៊ាំអីសិនទៅចាំបងឲ្យអ៊ំ យ៉ុង យកថ្នាំមកឲ្យអូនលេប » នាយចូលទៅសម្រួលរាងតូចឲ្យអង្គុយផ្អែកនឹងក្បាលគ្រែទើបបញ្ចុកអាហារឲ្យគេ។

@ថ្ងៃថ្មី

មិនយូរប៉ុន្មានក៏ឈានចូលមកដល់ថ្ងៃថ្មីទៅហើយ លោកគ្រូពេទ្យមកពិនិត្យអាការៈរបស់ ថេយ៉ុង ម្ដងទៀតក៏អនុញ្ញាតឲ្យគេត្រឡប់ទៅសម្រាកព្យាបាលនៅឯផ្ទះវិញ។ គាត់បានធ្វើតាមអ្វីដែលរាងតូចបានសុំថាមិនឲ្យគាត់ប្រាប់ ជុងហ្គុក ពីរឿងកូននោះទេគ្រាន់តែឲ្យប្រាប់គេពីអាការៈធម្មតាៗបានហើយ ទើបគាត់ក៏យល់ព្រមសហការលាក់បាំងជាមួយគ្នា។

< ភូមិគ្រឹះ >
@Dorm

« អូនគេងទៅចាំបងទៅយកកន្សែងមកជូនខ្លួនឲ្យអូន!! » នាយដាក់ឲ្យរាងតូចគេងរួចក៏ចូលបន្ទប់ទឹកពូតកន្សែងដើម្បីជូតសម្អាតកាយឲ្យនាយតូច។

« ទុកត្រង់នេះហើយអូនជូតខ្លួនឯងក៏បានដែរ » ក្រោយរាងក្រាស់លើកទឹកមួយចាននិងកន្សែងយកមក ថេ ក៏ឃាត់នាយដើម្បីឲ្យគេធ្វើដោយខ្លួនឯង។

« នៅឲ្យស្ងៀមទៅហើយដោះអាវមក » ជុងហ្គុក មិនខ្ចីស្ដាប់ក៏បញ្ជាអ្នកម្ខាងទៀតឲ្យដោះអាវតាមដែលខ្លួនប្រាប់ទើប ថេ ក្រោកអង្គុយបែរខ្នងដាក់នាយនិងដោះអាវបង្ហាញអាក្រាតមួយកំណាត់ខាងលើ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now