ភាគទី៤៧: គ្រប់យ៉ាងនឹងបញ្ចប់ក្នុងថ្ងៃនេះ!!

2.2K 185 9
                                    

« អញ្ចឹងតើទើបជានាមត្រកូលតែមួយ!! ចិញ្ចឹមក្មេងទុកធ្វើជាប្រពន្ធស៊ីចុកមានក្ដីសុខហើយនៅលាក់បាំងមិនឲ្យមហាជនដឹងទៀត ចេះខ្លាចបាក់មុខមាត់កិត្តិយសឪម៉ែវាដែលតើ » លោក ដុងសាន

« សម្រេចថារឿងនេះលោកពូត្រូវតែធ្វើវាឲ្យបានរលូនបំផុតយើងគួរតែសហការណ៍គ្នាទើបបាន បើលោកពូចង់បំបាក់វាលោកពូចាប់ជម្រិតក្មេងប្រុសម្នាក់នោះទៅព្រោះក្មេងម្នាក់នោះហើយគឺជាចំណុចខ្សោយរបស់វា » ហ្គារីន

« ចាំមើលថាយើងនឹងកាច់បំបាក់ឯងយ៉ាងម៉េចខ្លះ ជុងហ្គុក អេដឌ្រីអាណូ » លោក ដុងសាន ញញឹមចុងបបូរមាត់ ដែលគាត់គិតថាគាត់អាចនឹងយកឈ្នះ ជុងហ្គុក បានមិនខាន។

< ថ្ងៃថ្មី >

ថេយ៉ុង ក្រោកពីគេងរៀបចំខ្លួនដូចរាល់ដងអញ្ចឹងប៉ុន្តែថ្ងៃនេះគ្មាន ជុងហ្គុក នៅជាមួយនោះទេបាត់នាយតាំងពីយប់មកទល់ពេលនេះទៅហើយក៏គេនៅមិនទាន់មកវិញដែរ។ ដឹងឬអត់ថាក្មេងម្នាក់នេះបារម្ភពីនាយខ្លាំងកម្រិតណា ? គេគេងយំឡើងមួយយប់ស្ទើរតែថប់ដង្ហើមស្លាប់បាត់ទៅហើយ!!

« ចាំមើលពេលលោកប៉ាត្រឡប់មកវិញ ថេ នឹងខឹងលោកប៉ាមិនបាត់ទេ!! ហើយក៏មិនបាច់មកលួង ថេ ទៀតដែរ » ថេយ៉ុង និយាយខ្សឹបៗតែម្នាក់ឯងថានឹងខឹងលោកប៉ារបស់គេដែលគាត់មិនទាន់មកផ្ទះវិញ ប៉ុន្តែការពិតចិត្តរបស់គេកំពុងតែបារម្ភទៅវិញទេហើយក៏នឹកនាខ្លាំងណាស់ដែរ ចង់ឲ្យគាត់មកឱបក្រសោបលួងលោមគេទៀត។

< ដីង~ដុង > សម្លេងចុចកណ្ដឹងនៅខាងមុខរបងភូមិគ្រឹះក៏បន្លឺឡើងទើបអ៊ំ យ៉ុង ដែលនៅឯផ្ទះបាយបានឮហើយក៏ប្រញាប់ដើរចេញទៅមើលក្រែងលោរចៅហ្វាយធំរបស់គាត់ត្រឡប់មកវិញ។

« អត់ទោសលោកមករកអ្នកណាដែរ ? » ពេលដែលបើករបងភូមិគ្រឹះក៏ឃើញថាមិនមែនជា ជុងហ្គុក តែបែរជាមានបុរសស្លៀកឈុតគ្រ័ហ្សេរបស់អង្គរក្សនៅមានផ្លាកសម្គាល់តំណាងរបស់ ជុងហ្គុក អេដឌ្រីអាណូ ទៀតទើបគាត់ក៏សួរប៉ុន្តែគាត់មិនដែលឃើញមុខនាយម្នាក់នេះនៅទីនេះពីមុនមកនោះទេ។

« ចៅហ្វាយប្រាប់ថាឲ្យមកទទួលអ្នកប្រុសតូច ថេយ៉ុង ទៅក្រុមហ៊ុន »

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now