ភាគទី០៧: ខ្ញុំនឹងព្រមរៀបការជាមួយនាង

3.3K 283 8
                                    

ជុងហ្គុក បោះជំហានឡើងទៅបន្ទប់ខាងលើដែលជាបន្ទប់របស់នាយនៅជាមួយនិង ថេយ៉ុង ។ រាល់ថ្ងៃអាល្អិតនេះនៅគេងជាមួយនាយនៅឡើយទេ បើបណ្ដោយឲ្យគេគេងបន្ទប់មួយតែឯងយប់ប្រលប់អីច្បាស់ជាពិបាកមិនខាន លុះត្រាណាគេមានអាយុ 10 ឆ្នាំជាងសិនទើបបំបែកឲ្យគេងម្នាក់ឯង។

តុក~តុក

« ថេថេ....!! » ជុងហ្គុក ធ្វើជាគោះទ្វារបន្ទប់បន្តិចទើបមូលគន្លឹះបើកចូលទៅខាងក្នុងឯ ថេ ក៏ងាកក្រោយមកសម្លឹងប៉ាៗរបស់គេ។

« ប៉ាៗ...» ថេយ៉ុង ស្ទុះក្រោករមៀលខ្លួនចុះពីលើពូករត់មកឱប ជុងហ្គុក ដើម្បីឲ្យគេលើកខ្លួនពរ។

« ហឹម...ក្រអូបណាស់ងូតទឹកលាបម្សៅហើយហេស៎ ? » ជុងហ្គុក លើក ថេ ឡើងអឹបបបូរមាត់លើថ្ពាល់តូចក្រពុំសរស្អាតរបស់គេតិចៗ។

« រួចហើយ...លាបសៅ(ម្សៅ)អូបៗណាស់ » ថេយ៉ុង លើកដៃទាំងសងខាងដាក់ផ្អឹបលើថ្ពាល់ខ្លួនឯងបង្រួមថ្ពាល់ចូលគ្នាឲ្យចេញមាត់ស្រួចៗយ៉ាងគួរឲ្យស្រលាញ់ដាក់លោកប៉ាកម្លោះរបស់គេ។

« តោះៗ...ឆាប់ចូលគេងស្អែកប៉ានាំកូនទៅផ្ទះពូ មីនមីន របស់កូនណា៎!! » ជុងហ្គុក ពរកូនមករកគ្រែគេងយ៉ាងធំដែលមានពូកទន់ៗនៅពីក្រោមដាក់ឲ្យគេងនិងទាញភួយមកដណ្ដប់ឲ្យគេ។

« Yeahh....ស្អែកទៅទះ(ផ្ទះ)ពូ មីនមីន »

« គេងទៅប៉ាទៅងូតទឹកសិន » នាយឈោងដៃបិទភ្លើងអំពូលធំនិងបើកអំពូលតូចដែលនៅក្បែរក្បាលគ្រែវិញមុននឹងកាន់កន្សែងចូលសម្អាតខ្លួនឯ ថេ ក៏បិទភ្នែកសង្ងំគេង។

+New Day

ព្រឹកព្រលឹមនៃថ្ងៃថ្មី ជុងហ្គុក ពរ ថេយ៉ុង ចុះមកពីខាងលើបន្ទប់ដើរសម្ដៅទៅរកឡានខ្មៅទំនើបរលើបរលោងដែលមានកូនចៅនៅរង់ចាំនៅទីនោះរួចជាស្រេច។ នាយពរ ថេ ចូលទៅខាងក្នុងឡានដោយមាន ជីហ្យុន ឈរចាំបើកទ្វារឲ្យ ចំណែកឯអ្នកបម្រើឯទៀតក៏អូសវ៉ាលីធំៗចំនួនពីរយកទៅដាក់នៅឯគូទឡានតាមក្រោយ។

ឡានក៏ចេញដំណើរទៅដោយមិនឲ្យខកខានពេលវេលាឡើយ។ ដំណើរបរចេញឆ្ពោះទៅកាន់ផ្លូវម្ខាងដែលជាផ្លូវធំសម្ដៅទៅរកភូមិគ្រឹះ ផាក ស្ថិតក្នុងតំបន់អភិជនមួយ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now