ep1:កូនខ្លាចគេដណ្តឹងអូនថឹយ៍បាត់ ចុះកូននេាះ

3.9K 139 1
                                    


High School គឺជាសាលាឯកជនមួយដែលធំជាងគេនៅក្នុងទីក្រុងសេអ៊ូល ដែលសម្បូរទៅដោយកូនអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនដែលបានមកចូលរៀននៅសាលាមួយនេះ ថ្វីត្បិតតែនេះគឺជាសាលាឯកជន មានគ្រូល្អៗ បង្រៀន ណែនាំល្អយ៉ាងណា ក៏នៅតែមានសិស្សខិលខូចមួយចំនួនតូច ដែលតែងតែដើររករឿងគេ ឈ្លេាះគ្នា មើលងាយអ្នកដែលជាប់អាហាររូបករណ៍មករៀននៅទីនេះ នៅមានអាចរឹកក្រអើតក្រទមនិងទៀត។

*ង៉ឺត* សម្លេងចាប់ហ្រ្វាំឡានដែលមានផ្លាកលេខត្រកូលចនបានឈប់នៅមុខសាលាបន្ទាប់មកយើងក៏បានឃើញរាងសង្ហារដែលដើរចេញមកជាមួយនិងដំណើរយ៉ាងស្វាហាប់ ហើយគេក៏គ្មានអ្នកណាក្រៅពីទាយាទស្នងត្រកូលតែមួយគត់របស់គ្រួសារចនដែល។

គ្រួសារចនគឺជាគ្រួសារមួយដែលមានអំណាចនិងមុខមាត់ក្នុងសង្គមខ្លាំង គ្រួសារចននេះអ្នកណាក៏ស្គាល់ដែល គ្រួសារចនមានក្រុមហ៊ុនផលិតឡានដែលល្បីជាងគែ មានសាខាស្ទើរតែគ្រប់ប្រទេសឯណេាះ។

"ទាយាទតែមួយគត់របស់ត្រគូលចន មានឈ្មេាះថា ចន ជុងហ្គុក គេមានអាយុ21ឆ្នាំ រាល់ថ្ងៃគេនៅរៀនឆ្នាំទី4 ឆ្ងល់ទេថាហេតុអីគេទើបតែមានអាយុ21ឆ្នាំសេាះបែជារៀនឆ្នាំទី4 គឺដោយសារតែគេមានភាពវ៉ៃឆ្លាតIQខ្ពស់ទើបគេអាចរៀនបានដល់ឆ្នាំទី4នៅអាយុ21ឆ្នាំនេះ និយាយពីរូបរាងរបស់គេវិញ ស្រីៗណាដែលឃើញហើយសុទ្ធតែប្រាថ្នាចង់បានគេជាកម្មសិទ្ធរបស់ខ្លួន រហូតដល់មានអ្នកខ្លះទៅប្រគេនខ្លួនអោយនាយទៀតផង តែនាយមិនបានទៅចាប់អារម្មណ៍ជាមួយនិងស្រីៗអស់នេាះ នេាះទេព្រេាះអ្វីដឹងទេ...ព្រេាះគេមានម្ចាស់ចិត្តរួចទៅហើយ។

"ថេយ៍ចាំបងមែនទេ" អ្នកកម្លេាះសង្ហារដើរ
សម្តៅទៅរកសង្សារបណ្តូលចិត្តដែលកំពុងតែអង្គុយនៅបងក្រោមដើមឈើមួយកន្លែងក្នុងទីធ្លាសាលា។

"អូនអត់បានចាំបងផង" ថេហ្យុង នាងមានឈ្មេាះថា គីម ថេហ្យុង អាយុ19ឆ្នាំ នាងរៀនឆ្នាំទី2 ផ្នែកពេទ្យ នាងគឺជាកូនស្រីពៅរបស់គ្រួសារត្រគូលគីមហើយក៏ជាសង្សារបណ្តូលចិត្តរបស់ជុងហ្គុកដែរ នាងមានសម្រស់ស្រស់ស្អាត ថ្ពាល់ប៉ោងៗគួអោយស្រលាញ់សម្បុរសរខ្ចី មានមនុស្សប្រុសជាច្រើនបានមកសុំស្រលាញ់នាង តែគួរអោយស្តាយនាងមានម្ចាស់បេះដូងបាត់ទៅហើយ ហើយជុងហ្គុកនេះណាតាមហួងហែងនាង
ប្រច័ន្ទនាងមិនលើកលែងសូម្បីតែនាងនិយាយជាមួយមិត្តរួមថ្នាក់ដែលជាមនុស្សប្រុស ពួកគេទាំងពីនាក់ទាក់ទងគ្នា2ឆ្នាំហើយ ប៉ាម៉ាក់ទាំងសងខាងក៏បានដឹងលឺហើយដែរ គ្រួសារ
គីមក៏ជាគ្រួសារមួយដែលមានមុខមាត់ក្នុងសង្គមដែរហើយលោកគីមនិងលោកចនក៏ជាមិត្តភក្តិស្និតស្នាលនិងគ្នាដែរ។

My heart for only you (ចប់)Where stories live. Discover now