ep8:កុំធ្វើអោយខ្ញុំបញ្ចេញចរឹកពិតរបស់ខ្ញុំមកអោយសេាះ

1K 56 0
                                    


"នែ៎ នាងធ្វើឆ្កួតស្អីនិង នាងមិនអីទេមែនទេ" រាងក្រាសស្រែកដាក់អ៉ីនលីនមួយទំហឹងរួចក៏ចូលទៅជួយលើសិស្សស្រីម្នាក់នេាះឡើង។

"ខ្ញុមិនអីទេជុងហ្គុក អគុណលោកហើយ" សិស្សស្រីម្នាក់នេាះនិយាយអគុណទៅរាងក្រាសហើយក៏ដើរទៅតុរៀនរបស់នាងវិញទាំងមិននិយាយអ្វីឡើយ។

"នេះ នាងកុំធ្វើអោយខ្ញុំអស់ទ្រាំជាមួយនាងជាងនេះអី កុំព្យាយាមធ្វើខ្លួនដូចជាម្ចាស់ការលើខ្លួនខ្ញុំអោយសេាះ បើមិនចង់អោយខ្ញុំស្អប់នាងខ្លាំងជាងនេះ" ជុងហ្គុក

"ខ្ញុំធ្វើ ព្រេាះអ្វី ព្រេាះខ្ញុំស្រលាញ់លោកនិងហើយ ហេតុអីក៏លោកមិនបើកចិត្តទទួលយកខ្ញុំបន្តិចទៅ" អ៉ីនលីន

"ខ្ញុំគ្មានចិត្តអោយអ្នកណាក្រៅពីគូដណ្តឹងខ្ញុំទេ យល់ដែលទេ ខ្ញុំមានគូដណ្តឹងហើយ ខ្ញុំស្រលាញ់គេខ្លាំងណាស់ខ្ញុំមិនបើកចិត្តទទួលយកអ្នកណាទៀតទេ" ជុងហ្គុកនិយាយទៅកាន់អ៉ីនលីន ដែលជាហេតុធ្វើអោយសិស្សគ្រប់គ្នាភ្ញាក់ផ្អើល ដែរនាយនិយាយថានាយមានគូដណ្តឹងហើយ ព្រេាះតាំងពីដើមមកពួកគេមិនដែលដឹងមិនដែលលឺថារាងក្រាសមានគូរណ្តងនេាះទេ។

"ថា ថាមិចលោកមានគូដណ្តឹហើហេស"
អ៉ីនលីន

"ត្រូវហើយ បើនាងដឹងហើយសុំកុំព្យាយាមចង់បានខ្ញុំទៀតអី" ជុងហ្គុក

"ហ៉ឹស គ្រាន់តែជាគូរដណ្តឹងតើ មិនមែនព្រពន្ធឯណា គ្រាន់ផ្តាច់ពាក្យទៅក៏ចប់រឿងតែប់សិនជានាងនេាះជាប្រពន្ធលោកមែនលែងលះជាមួយនាងទៅក៏ចប់រឿងហើយ" អ៉ីនលីន

"ខ្ញុំមិនដែលឃើញស្រីណាមុខក្រាសដូចជានាងនេាះទេ ខ្ញុំប្រមាននាងម្តងទៀតបើនាងនៅតែព្យាយាមធ្វើខ្លួនដូចជាម្ចាស់ការលើខ្ញុំទៀត កុំថាខ្ញុំអាក្រក់អីព្រាះបើខ្ញុំអស់ទ្រាំហើយខ្ញុំមិនធានាទេថានាងនិងទៅជាអ្វីនេាះ កុំធ្វើអោយខ្ញុំបញ្ចេញចរឹកពិតរបស់ខ្ញុំមកអោយសេាះព្រេាះលទ្ធិផលនិងមិនល្អទេ" ជុងហ្គុកនិយាយសម្តីយ៉ាងត្រជាក់ស្រេបភ្នែកក៏ឡើងក្រហមបញ្ជាក់ថានាយកំពុងតែខឹងហើយខឹងខ្លាំងទៀតផង ធ្វើអោយសិស្សក្នុងថ្នាក់រួមទាំងអ៉ីនលីនឃើញហើយអត់និងព្រឺខ្លាចនាយមិនបានពិតមែនព្រេាះនាយមិនដែលបែបនេះពីមុនមកទេ។

My heart for only you (ចប់)Where stories live. Discover now