ep3:របស់ដែលមានម្ចាស់ហើយកុំចង់មកដណ្តើម

1.3K 64 1
                                    


+ព្រឹកថ្ងៃថ្មី🌞

+High School

ថ្ងៃនេះរាងក្រាសបានទៅទទួលថេហ្យុងពីភូមិគ្រឹះគីមមកសាលារៀនជាមួយគ្នាហើយនាយជិះឡានផ្ទាល់ខ្លួនមក។

"អូននៅចាំបងនៅទីនេះហើយ បងយកឡានទៅទុកសិនណា" ជុងហ្គុក

"ច៎ាស" ថេហ្យុងឆ្លើយហើយរាងក្រាសក៏ជិះឡានយកទៅទុកកន្លែងចត។

"ន៎ែ នាង" នៅពេលដែករាករងក្រាសចេញទៅផុតក៏មានស្រីៗមួយក្រុមដើរមករថេហ្យុង។

"យើងហៅនាងនិងហើយ នាងងាកទៅមើលអ្នកណាទៀត" យូណាស្រែកឡើងពេលដែលឃើញថេហ្យុងនាងងាកចុះងាកឡើង។
កាង យូណា នាងគឺជាកូនស្រីរបស់លោកកាងដែលជាអ្នករួមភាគហ៊ុនជាមួយក្រហ៊ុមរបស់លោកចន នាងរៀនឆ្នាំទី4ជាមួយនិងរាងក្រាសដែល នាងលួចស្រលាញ់ជុងហ្គុកតាំងពីថ្ងៃដែលនាងបានជួបនាយលើដំបូងមកម្ល៉េះ ហើយនាងក៏ក្លាហានហ៊ានទៅសារភាពស្នេហ៍ប្រាប់រាងក្រាស នាងគិតថារាងក្រាសក៏ចាប់អារម្មណ៍នាងដែលព្រេាះនាងក៏មានសម្រស់ស្រស់ស្អាតមិនធម្មតាដែលដែល តែចម្លើយបស់រាងក្រាសធ្វើអោយនាងអា
មា៉សយ៉ាងខ្លាំងព្រេាះនាយបានបដិសេដជាមួយនិងនាង ដោយសារនាយមានសង្សាររួចហើយ ហើយនាយមិនស្រលាញ់អ្នកណាក្រៅពីសង្សារនាយដែរ។

"ហៅខ្ញុំហេ៎ស" ថេហ្យុងនិយាយទាំងចង្អុលមុខខ្លួនឯង។

"អើ បើមិនហៅនាងអោយហៅអ្នកណាទៀត" យូណា

"ខ្ញុំឈ្មេាះថេហ្យុង លើកក្រោយសុំជួយហៅអោយត្រូវឈ្មេាះរបស់ខ្ញុំផង" ថេហ្យុង

"យើងមិនខ្វល់សំខាន់យើងមានរឿងចង់និយាយជាមួយនាង" យូណា

"មានអ្វីក៏ឆាប់និយាយមក ខ្ញុំគ្មានពេលអត់ប្រយោជន៍នេាះទេ" ថេហ្យុង

"នាងបើចង់នៅសុខខ្លួន ឆាប់ឈប់ទាក់ទងជាមួយជុងហ្គុកទៅ" យូណា

"ហេតុអីខ្ញុំត្រូវស្តាប់តាមនាងនេាះ" ថេហ្យុង

"បើនាងមិនចង់ឈឺខ្លួនទេ ក៏ធ្វើតាមមិត្តរបស់យើងប្រាប់ទៅ" ណាយ៉ុនមិត្តរបស់យូណាក៏និយាយទៅកាន់ថេហ្យុង។

"ចុះបើយើងមិនឈប់ពួកនាងចង់ធ្វើស្អីយើង" ថេហ្យុងនិយាយទាំងវាយចិញ្ចឹមឌឺពួកនាងទៀតផង។

My heart for only you (ចប់)Where stories live. Discover now