ep16:បងនឹកអូនខ្លាំងណាស់

830 42 0
                                    


ព្រះអាទិត្យចេញទៅផុតជំនួសអោយព្រះច័ន្ទចូលមកបំភ្លឺផែនដី ជះពន្លឺចូលទៅក្នុងបន្ទប់មួយដែលងងឹតស្លប់។

*តុតុ* សម្លេងគេាះទ្វាររាងក្រាសក៏បានបន្លឺឡើង ដោយសារតែពេលនេះឈានចូលដល់ពេលយប់ទៀតទៅហើយ តែរាងក្រាសនៅតែមិនចេញពីបន្ទប់សេាះទើបអ្នកស្រីចនឡើងទៅគាះទ្វាររាងក្រាសដោយមានអ្នកបម្រើកាន់អាហារនៅក្រោយគាត់ដើម្បីយកអាហារមកអោយរាងក្រាស។

"ហុឹម" អ្នកស្រីចនដកដង្ហើមធំទើបគាត់ចុះទៅយកសោរចាក់ចូលក្នុងបន្ទប់រាងក្រាស។

ទ្វារបន្ទប់បើកឡើងបានបង្ហាញអោយឃើញរាងកាយដែលដេកស្តូកស្តឹងនៅលើឥដ្ឋដោយក្នុងដៃមានអោបរូបថតរបស់ថេហ្យុងជាប់។

"ពុទ្ធោរ កូនប្រុសម៉ាក់" អ្នកស្រីចនពោលទាំងអួលដើមកនៅពេលដែលឃើញសភាពរបស់កូនប្រុសខ្លួន ដែលធ្លាប់តែរឹងមាំពេលនេះបែរជាធ្លាក់ខ្លួនជន់ទ្រាយពេលដែលគ្មានវត្តមានថេហ្យុងនៅលើផែនដីនេះទៅវិញ។

"មើលទៅការចាកចេញរបស់អ្នកនាងថេហ្យុង ប៉ះពាល់អារម្មណ៍របស់លោកប្រុសខ្លាំងណាស់អ្នកស្រី" ម៉ីម៉ី ដែលជាអ្នកបម្រើឡើងមកជាមួយអ្នកស្រីចនមិញនេះក៏និយាយឡើងបន្ទាប់ពីឃើញសភាពអ្នកប្រុសរបស់ខ្លួន។

"កូនជុង ជុហ្គុក" ដោយឃើញថាខ្លួនឡើងមកមួយសន្ទុះហើយ ជុងហ្គុកនៅតែមិនទាន់ភ្ញាក់ទៀតទើបអ្នកស្រីចនដាច់ចិត្តដាស់នាយ។

"ហុឹម" ជុងហ្គុក

"ដឹងខ្លួនឡើងកូន" អ្នកស្រីចន

"ថេយ៍ ថេហ្យុង ហុឹកហុឹក" គ្រាន់តែបើកភ្នែកោឡើងមករាងក្រាសក៏ស្រែកហៅឈ្មេាះថេហ្យុងទាំងទឹកភ្នែក ធ្វើអោយចិត្តជាម្តាយដែលឃើញកូនបែបនេះអត់និងអាណិតកូនមិនបានពិតមែន។

"កុំពិបាកចិត្តពេកអីកូនម៉ាក់ កូនថេយ៍ទៅបានសុខហើយ កូនរឹងមាំឡើង" អ្នកស្រីចនក៏ចូលទៅអោបលួងលោកមកូនប្រុសរបស់ខ្លួន។

"ម៉ាក់ កូននឹកថេយ៍ ហុឹកហុឹក" ជុងហ្គុក

"ម៉ាក់ដឹង កូនរឹងមាំឡើងកុំទន់ជ្រាយបែបនេះអីណា បើសិនជាកូនថេយ៍ដឹងនានិងមិនសប្បាយចិត្តនេាះទេកូន" អ្នកស្រីចន

My heart for only you (ចប់)Where stories live. Discover now