ep35:អូនចាំបងបាន

1K 45 1
                                    

ep35:អូនចាំបងបាន

1អាទិត្យក្រោយមក

+morning🌞
ពន្លឺព្រះអាទិត្យរះឡើងពីទិសខាងកើត បញ្ចេញពន្លឺរស្មីដាស់អោយមនុស្សគ្រប់គ្នាភ្ញាក់ពីការគេង។មិនយូរប៉ុន្មានប្តីប្រពន្ធមួយគូរនេះក៏បានក្រោកឡើង រៀបចំខ្លួនហើយក៏បានចុះទៅខាងក្រោមញ៉ាំអាហារពេលព្រឹកជាមួយគ្នា។

"ញ៉ាំអោយច្រើនៗទៅណា ប្រពន្ធសម្លាញ់ឆាប់មានកម្លាំងណា" ស្របនិងសម្តី
ជុងហ្គុកក៏ដួសម្ហូបដាក់អោយថេហ្យុង។

"បងក៏ដូចគ្នាលោកប្តី" ថេហ្យុង និយាយហើយក៏ដួសម្ហូបអោយប្តីខ្លួន។

បន្ទាប់ពីចំណាយពេលញ៉ាំអាហារហើយៗ ថេហ្យុងក៏បានសុំប្តីខ្លួនអោយជូនទៅផ្សារទំនើបព្រេាះតែនាងឃ្លាន។

មកដល់ផ្សារទំនើបដែលធំជាងគេក្នុងទីក្រុងសេអ៊ូល ថេហ្យុងក៏បានអោយប្តីខ្លួនទៅជាន់ដែលលក់របស់ញ៉ាំនិងនំផ្សេងៗទៀត។មកដល់ជានលក់នំនិងរបស់ញ៉ាំផ្សេងៗទៀតថេហ្យុងក៏នាំប្តីចូលហាងលក់នំមួយកន្លែង។

មកដល់ក្នុងហាងថេហ្យុងក៏ដើរមើលនិងប្រមូលនំដាក់ក្នុងរទះដែលរាងក្រាសរុញ នេាះ ដាក់រហូតទាល់តែពេញរកកន្លែងដាក់គ្មាន។

"នេាះលោកប្តីអូនចង់បានអានេាះទៀត" ដើរបានបន្តិចថេហ្យុងក៏ចង្អុលទៅនំមួយកញ្ចប់ធំប្រាប់ប្តីថាខ្លួនចង់បាន។

"អូនយកទៅអោយអ្នកណាខ្លះថេយ៍ នេះនំអូនទិញឡើងពេញរទះហើយ ហើយអូនទិញច្រើនយ៉ាងនិង អូនញ៉ាំអស់ដែលឬ"
ជុងហ្គុក

"អត់ទេ អូនចង់បានអានេាះទៀត អូនទិញទុកញ៉ាំខ្លួនឯងតើមានបានទិញអោយអ្នកណាទេ" ថេហ្យុង

"អត់អោយទិញទេ មកបានហើយ មិនដឹងថាញ៉ាំអស់ឬអត់ផងនេះ ឡើងពេញមួយរទះហើយ" ជុងហ្គុក

"ណា ណា អូនចង់បានអានេាះតែមួយទៀតទេ អូនឈប់ទិញហើយ" ថេហ្យុង

"ok អូនយកមួយនិងទៀតមក" ជុងហ្គុក

"ហិហិ អគុណលោកប្តី" ថេហ្យុង បន្ទាប់ពីទទួលបានការអនុញ្ញាត្តិពីប្តីរបស់ខ្លួនហើយថេហ្យុងក៏បានអគុណនាយរួចហើយក៏ដើរទៅយកនំមួយនេាះមកកាន់ក្នុងដៃ ទើបដើរមកឈរជិតប្តីខ្លួនវិញ។

My heart for only you (ចប់)Where stories live. Discover now