ep43:ព្រមធ្វើសង្សារបងទៅ

997 40 4
                                    


+5ឆ្នាំក្រោយមក

រយ:ពេល5ឆ្នាំបានក្លងផុតទៅយ៉ាងរហ័ស គ្រួសារត្រគូលចនក៏មានកូនតូចៗចំនួន3នាក់ផង។ កូនដំបអរបស់ថេហ្យុងនិងជុងហ្គុក គឺជាកូនភ្លេាះប្រុសពីរនាក់ បន្ទាប់ពីកូនប្រុសបានអាយុ3ឆ្នាំ ថេហ្យុងក៏បង្កើតបានកូនស្រីម្នាក់ទៀត នាងទើបតែមានអាយុ2ឆ្នាំប៉ុណ្ណេាះ ប៉ុន្តែអីឡូវនេះ ក្នុងពេាះរបស់នាងក៏កំពុងតែពពេាះកូនអោយជុងហ្គុកចំនួន3ខែទៀតហើយ។

ង៉ឺត* សម្លេងចាប់ហ្វ្រាំងឡានន្លឺឡើងពេញភូមិគ្រឹះត្រគូលចន និងកូនៗរបស់ជុងហ្គុកក៏រត់ចេញមកទទួលលោកប៉ារបស់ពួកគេយ៉ាងលឿន។

"ប៉ាប៉ា" ជេយ៍យ៉ុន/យ៉ុនហា ដែលជាកូនប្រុសភ្លេាះទាំងពីររត់យ៉ាងលឿនស្លេវមើលសឹងមិនទាន់តម្រង់ទៅរកលោកប៉ារបស់ខ្លួនដែលកំពុងតែចុះពីលើឡាន។

"អាបង ចាំអូនផង" នាងតូច យូអា ដែលជាកូនស្រីរបស់ជុងហ្គុកនិងថេហ្យុងនេាះក៏រត់ចេញមកទទួលលោកប៉ាសង្ហាររបស់នាងដែល តែដោយសារតែជើងនាងខ្លីៗរត់មិចនិងទាន់បងៗទាំងពីរបស់នាងទៅ។

"កូនប៉ា កុំរត់លឿនពេក" ជុងហ្គុកអង្គុយចោងហោងត្រដាងដៃចាំកូនៗរត់ចូលក្នុងរង្វង់ដៃ ហើយពួកគេក៏រត់ចូលមកទាំងបីនាក់តែម្តង។

"ស៉ឺតៗៗ នឹកណាស់កូនប៉ា" រាងក្រាសអោនទៅថើបថ្ពាល់កូនប្រុសកូនស្រីម្នាក់មួយស៉ឺតទាំងក្តីស្រឡាញ់។

"បងមកហើយហេស ហត់ទេ" ថេហ្យុងដែលទើនបនិងដើរមកទទួលស្វាមីនេាះក៏ដើរមករកនាយនិងសួរនាំនាយតាមទម្លាប់ដែលនាយមកពីធ្វើការ។

"មិនហត់ទេ មកផ្ទះវិញបានឃើញមុខកូនៗនិងប្រពន្ធបែបនេះ ទេាះជាការងារច្រើនប៉ុណ្ណេាក៏មិនហត់ដែលបាទ" ឆ្នាំនេះនាយងាយុ32ឆ្នាំហើយ តែកុំមើលសម្រស់ សង្ហាជាងក្មេងៗអាយុ18ឆ្នាំមួយចំនួនធំទៅទៀត ក្តីស្រឡាញ់របស់នាយក៏នៅតែមានជូនចំពេាះថេហ្យុងម្នា់គត់ នាយមិនដែលវេចវេទៅមានស្រីណាឡើយ។

"តេាះចូលក្នងទៅ និងបានញ៉ាំអាហារពេលថ្ងៃ" ថេហ្យុង

"បាទ" ថាហើយថេហ្យុងនិងជុងហ្គុកក៏បណ្តើគ្នាចូលទៅក្នុងភូមិគ្រឹះដោយក្នុងរង្វង់ដៃរបស់រាងក្រាសមានកូនជេយ៍យ៉ុន និង យូអា ហើយចំណែក យ៉ុនហាវិញក៏តោងកនាយពីក្រោយផងដែល។

My heart for only you (ចប់)Where stories live. Discover now