ep5:ឃ្លាតឆ្ងាយ

1K 55 1
                                    


ធ្មិចបើកៗមួយសប្តាហ៍ក៏បានកន្លងផុតទៅយ៉ាងឆាប់រហ័សជុងហ្គុកក៏បានប្រលងបញ្ចប់ឆ្នាំទី4រួចរាល់អស់ហើយ។រយ:ពេលមួយអាទិត្យនេះនាយព្យាយាមចំណាយពលនៅជាមួយនិងថេហ្យុងយ៉ាងច្រើនតាមអ្វីដែលអាចធ្វើបានព្រេាះបន្តិចទៀតនេះនាយនិងត្រូវឃ្លាតឆ្ងាយពីម្ចាស់បេះដូងដល់ទៅ4ឆ្នាំឯណេាះ  ហើយថ្ងៃនេះក៏ជាថ្ងៃដែលនាយត្រូវឡើងយន្តហេាះទៅរៀនតនៅសហរដ្ឋអាមេរិកដែរ។

ហើយពេលនេះទាំងគ្រួសារចននិងគ្រួសារ
គីមក៏បានមកជូនដំណើររាងក្រាសផងដែលដោយក្នុងដៃរាងក្រាសកំពុងតែពរក្មេងតូចដែលរលីងលោងតាំងពីព្រឹកមិនព្រមបាត់នេាះ ហើយក៏គ្មានអ្នកណាក្រៅពីថេហ្យុងដែល។

"កូនថេយ៍ កូនមិនមែនកូនក្មេងទេណាកុំអោយបងពរបែបនេះអីកូន បងទៅរៀនតមិនមែនទៅដើរលេងឯណា" អ្នកស្រីគីម

"ហុឹកហុឹក ម៉ាក់" ថេហ្យុងពេបមាត់យំចេញមក មនុស្សស្រលាញ់គ្នាសុខៗក៏ត្រូវឃ្លាតឆ្ងាយគ្នាបែបនេះ ភ្លាមៗគេមិនអាចទទួលយកបានទេ។

"មិនអីទេ អ្នកម៉ាកនៅសល់កន្លះម៉ោងទៀតទើបកូនចេញទៅ" ជុងហ្គុកនិយាយទៅកាន់លោកស្រីគីម នាយចាប់ផ្តើមហៅលោក
គីមនិងអ្នកស្រីថាប៉ាម៉ាក់តាំងពីថ្ងៃដែលលោកចនទៅដណ្តឹងថេហ្យុងម្ល៉េះ។

"មែនហើយអ្នកអូន អោយកូនគេនៅបែបនេះសិនហើយ ពួកគេស្រលាញ់គ្នាយ៉ាងនេះ
ហើយមកត្រូវឃ្លាតឆ្ងាយគ្នាភ្លាមៗបែបនេះពួកគេទាំងពីរនាក់ក៏ពិបាកទទួលយកដែល" អ្នកស្រីចន

"ច៎ាស អ្នកបង" អ្នកស្រីគីម

"មើលថែខ្លួនផងនាពេលបងមិននៅលឺទេ
ក្មេងខូច" រាងក្រាសនិយាយទៅកាន់នាងតូចថេហ្យុងដែលកំពុងតែនៅក្នុងដៃយំជ្រុបមុខនិងជញ្ចឹងករបស់នាយនេាះ។

"ហុឹកហុឹក បងក៏ដូចគ្នា ហើ ហុឹក ហើយមើលថែសុខភាពផងណា" ថេហ្យុង

"បាទ បងដឹងហើយ ឈប់យំទៅណាលែងស្អាតអីឡូវហើយ" ជុងហ្គុក

"ហុឹក ច៎ាស" ថាហើយថេហ្យុងក៏យកដៃជូតទឹកភ្នែកចេញ ហើយរាងក្រាសក៏នៅនិយាយផ្តែផ្តាណថេហ្យុងពីនេះពីនេាះរហូតពេលត្រូវឡើងយន្តហេាះ។

My heart for only you (ចប់)Where stories live. Discover now