ep38:បែបនេះទើបហៅថាប្តីល្អ

1K 37 0
                                    

"យ៉ាងមិចហើយ លោកប៉ារបស់ខ្ញុំមានជំងឺអីអោយប្រាកដទៅ" សុងយ៉ុន

"បើតាមពួកខ្ញុំទាំងពីរពិនិត្យនេាះគាត់គ្រាន់តែឈឺទៅតាមលក្ខណ:មនុស្សចាស់ធម្មតាទេ តែអ្វីដែលមិធម្មតានេាះគឺ..." ថេហ្យុង

"គឺអ្វីទៅថេហ្យុង ហូប៊ី" សុងយ៉ុន

"គឺ....." ថេហ្យុង

"គឺ ខ្ញុំពិនិត្យឃើញថា សរសៃរសំខាន់ៗរបស់គាត់ ចាប់ផ្តើមដាច់ម្តងបន្តិចៗ បើនៅតែទុកយូរមិនព្យាបាល គាត់អាចនិងបាត់បង់ជីវិតបាន" ថេហ្យុង

"មិចក៏បែបនេះ" សុងយ៉ុន

"លោកមានថ្នាំដែលគាត់លេបទេ ខ្ញុំសុំពិនិត្យបន្តិចមក" ហូប៊ី

"នេះ" សុងយ៉ុនក៏ហុចកញ្ចប់ថ្នាំដែលលោក
ឆយតែងតែលេបទៅអោយហូប៊ីពិនិត្យមើល។

ក្រោយពេលពិនិត្យហើយ វាធ្វើអោយហូប៊ីមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រេាះតែថ្នាំនេះជាប្រភេទថ្នាំដែលផ្តាច់សរសៃមនុស្សម្តង
បន្តិចៗនិងធ្វើទុកម្តងបន្តិចៗ។

"យ៉ាងមិចនិងហូប៊ី ហេតុអីក៏ផ្ញាក់ផ្អើលម្ល៉េះ" សុងយ៉ុន

"មែនហើយ" ថេហ្យុង

"គឺ នេះជាថ្នាំម្យ៉ាងដែលកាត់ផ្តាច់សរសៃនៅក្នុងខ្លួនមនុស្ស ខ្ញុំថាលោកគួរតែនាំលោកឆយទៅកាន់មន្ទីពេទ្យធំទៅ ទាន់សរសៃរបស់គាត់ទើបតែកាត់បានបន្តិចៗ សុងយ៉ុន" ហូប៊ី

"អគុណអ្នកទាំងពីរហើយហើយ ខ្ញុំនាំលោកប៉ាទៅមន្ទីពេទ្យធំសិន" ថាហើយសុងយ៉ុនក៏លើកបីលោកឆយចុះទៅក្រោម ហើយក៏បញ្ជារអោយជំនិតរបស់ខ្លួនបើកឡានឆ្ពេាះទៅកាន់មន្ទីពេទ្យធំ ដែលនៅចំកណ្តាលទីក្រុងសេអ៊ូល។

ចំណែកឯថេហ្យុងនិងហូប៊ីក៏បានរបចំប្រដាប់ប្រដាពនិត្យហើយក៏នាំគ្នាចាកចេញពីភូមិគ្រឹះឆយ ដោយសារតែថេហ្យុងមិនទាន់ចង់ទៅភូមិគ្រឹះទើបនាងបបួលហូប៊ី ទៅដើរលេង មើលគុណ ទៅលេងសួនកម្សាន្តរហូតដល់មេឃងងឹតហើយក៏ចូលញ៉ាំអាហារនៅហាងមួយកន្លែងផងដែល។

"យើងថាពួកយើងត្រប់ទៅភូមិគ្រឹះវិញទៅណា នេះមេឃក៏ងងឹតហើយថេយ៍" ហូប៊ី

My heart for only you (ចប់)Where stories live. Discover now