ep34:ម្តាយខ្ញុំមានតែមួយគត់

991 33 0
                                    


+ morning🌞

ព្រះអាទិត្យចាប់ផ្តើមរះឡើង បានចាំងជះចូលបន្ទប់ដល់ធំទូលាយរបស់ប្តីប្រពន្ធមួយគូរដែលកំពុងតែគេងអោបគ្នាស្អិតរមួតនេាះ។

"ហ៉ឹម" ដោយសារតែទទួលបានការរំខានពីពន្លីព្រះអាទិត្យដែលបានចាំចំផ្ទៃមុខរបស់ខ្លួនទើបនាងតូចថេហ្យុង ចាប់ផ្តើមបើកភ្នែកទទួលយកថ្ងៃថ្មី។

"ហ៉ឹក" បើកភ្នែកមិនទាន់បានប៉ុន្មានផង
ថេហ្យុងស្រាប់តែបង្ហូរទឹកភ្នែកមកទាំងព្រលឹម ធ្វើអោយលឺដល់ស្វាមីដែលគេងអោបខ្លួន
នេាះអោយបើកភ្នែកងាកមកមើលនាង។

"ហ៉ឹម ថេយ៍អូនកើតអីនិង" ជុងហ្គុកប្រយ៉ាប់ងើបអង្គុយនិងលើកប្រពន្ធអោយអង្គុយលើភ្លៅទើបសួរនាំរកមូលហេតុដែលធ្វើអោយប្រពន្ធរបស់នាយយំ។

"ហ៉ឹក ឈឺក្បាលណាស់លោកប្តី ហ៉ឹកៗ"
ថេហ្យុងនិយាយទាំងយំ ក៏ព្រេាះតែនាងមិនចេះផឹកហើយយប់មិញនេះ ផឹកជាមួយមិត្តភក្តិដល់សន្លប់មិនដឹងខ្លួន អ្នកណាយកមកផ្ទះអីខ្លួនក៏មិនដឹង។

" មើស បងមើលបន្តិច មិចក៏ក្តៅខ្លួនខ្លាំងម៉្លេះ" រាងក្រាសលើកដៃទៅស្ទាបកនិងថ្ងាសរបស់ប្រពន្ធទើបដឹងថាខ្លួនរបស់នាងឡើងកម្តៅ។

"ហ៉ឹក ហ៉ឹក អូនឈឺក្បាលណាស់លោកប្តី"
ថេហ្យុង

"អ៎ា កុំយំបងនាំទៅងូតទឹកអោយស្រឡះខ្លួនសិន ចាំបងអោយពេទ្យមកពិនិត្យណា ប្រពន្ធសម្លាញ់" ជុងហ្គុក

"អ៉ឹម"ថេហ្យុងងក់ក្បាលតិចៗទើបរាងក្រាសលើកបីនាងទៅបន្ទប់ទឹកសម្អាតខ្លួនពីរនាក់។

ចំណាយពេល15នាទីពួកគេទាំងពីរនាក់ក៏បានចេញពីបន្ទប់ទឹក ហើយការងារបានទារបនទប់គឺរាងក្រាសជាអ្នករ៉ាប់រងទាំងអស់ មិនថា ស្លៀកពាក់ ជូតសក់
ផ្លុំសក់ និងរៀបចំតុបតែងខ្លួនអោយ
ថេហ្យុងទាំងអស់។

បន្ទាប់ពីរៀបចំខ្លួនររួចរាល់អស់ហើយ ជុងហ្គុកក៏បីថេហ្យុងចុះមកខាងក្រោមហើយបញ្ចុកអាហារពេលព្រឹកអោយថេហ្យុងញ៉ាំហើយក៏មិនភ្លេចប្រាប់ឃីងអោយទៅទទួលលោកដុកទ័ប្រចាំគ្រួសារត្រគូលចនមកពិនត្យពីអាការ:របស់ប្រពន្ធខ្លួនដែល។

My heart for only you (ចប់)Where stories live. Discover now