ep13:បងមិនអោយអូនទៅណាចោលបងទេ

1K 45 0
                                    


+morning🌞

ព្រឹកថ្ងៃថ្មីឈានចូលមកដល់រាងក្រាសក៏បានទៅទទួលថេហ្យុងពីភូមិគ្រឹះគីមទៅផ្សារទំនើបដើម្បីទៅលោឈុតនិងថតPre-Weddingសម្រាប់តាំងក្នុងថ្ងៃមង្គលការរបស់ពួកគេទាំងពីរនាក់ដែល។

+ផ្សាទំនើប

"សួស្តីលោកចន" គ្រាន់តែឃើញវត្តមានរបស់រាងក្រាសភ្លាមបុគ្គលិកក្នុងហាងក៏ចេញមករាក់ទាក់នាយយ៉ាងគួរសម។

"ហុឹម" ជុងហ្គុកមិននិយាយអ្វីក្រាន់តែក្រហឹមហើយងក់ក្បាលទើបបណ្តើរថេហ្យុងដើរចូលទៅក្នុងហាង។

"លោកចនមានអ្វីអោយពួកខ្ញំមប្រើទេ" បុគ្គលិក

"ជួយរកឈុតកូនក្រមុំណាអោយត្រូវនិងទំហំខ្លួនរបស់នាងផង" ជុងហ្គុក

"អរ ច៎ាសអ្នកនាងសុំអញ្ជើញមកតាមខ្ញុំ" បុគ្គលោកនិយាយហើយក៏នាំថេហ្យុងទៅរើសឈុតកូនក្រមុំចំណែកឯជុងហ្គុកក៏ដើររើសសម្លៀកបំពាក់នាយដូចគ្នា។

"ជុងហ្គុកឈុតនេះយ៉ាងមិចដែល" បុគ្គលិកបើកវាំងននដែលបាំកាយតូចបង្ហាញឡើងអោយឃើញនាងតូចថេហ្យុងដែលគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ព្រះអើយនាងស្អាតខ្លាំងណាស់ឈុតវែងអូសដី បង្ហាញឆ្អឹងដងកំបិតចេញមកយ៉ាងស៉ិចស៉ី។

"ជុង ជុងហ្គុក" ដោយសារតែឃើញរាងក្រាសគិតតែពីសម្លឹងមើលមកខ្លួនមិនឆ្លើយនិងសំណួរខ្លួនទើបនាងតូចថេហ្យុងស្រែកហៅនាយម្តងទៀត។

"បា បាទ" ជុងហ្គុក

"បងថារ៉ូបនេះយ៉ាងមិចដែល" ថេហ្យុង

"បាទ ស្អាតខ្លាំងណាស់" ជុងហ្គុក

"ច្នឹងអូនយកមួយនេះហើយណា" ថេហ្យុង

"បាទ" ជុងហ្គុក

"ចុះបងរើសអាវបានហើយ ឬ នៅ" ថេហ្យុង

"បងរើសបានហើយតេាះយើងទៅកន្លែងថត" ជុងហ្គុក

ជុងហ្គុកក៏បណ្តើរថេហ្យុងទៅកន្លែងដែលថតទាំងថេហ្យងពាក់រ៉ូបកូនក្រមុំចំណែកឯនាយក៏ពាក់អាវកូនកម្លេាះដើរទៅកន្លែងថតដែលមាននៅក្នុងហាងនេះស្រាប់ហើយក៏ថតរូបរហូតដល់រួចរាល់។

បន្ទាប់ពីលោឈុតនិងថតរូបហើយជុងហ្គុកក៏បានបើកឡានទៅក្រុមហ៊ុនវិញដោយអោយថេហ្យុងទៅជាមួយ។

My heart for only you (ចប់)Where stories live. Discover now