ep14:ខ្ញុំមិនចង់នៅក្នុងយល់សបន្តិមួយនេះទេ

873 46 0
                                    


+morning🌞

ព្រឹកថ្ងៃថ្មី ថេហ្យុងក៏ប្រញ៉ាប់រួសរាន់ធ្វើដំណើរទៅមន្ទីពេទ្យពីព្រលឹម ដើម្បីចេញដំណើរទៅជាមួយគ្រូពេទ្យផ្សេងទៀត តែជិះឡានផ្សេងគ្នា។

មកដល់មន្ទីពេទ្យក៏ឃើញថាពេទ្យដែលស្ម័គ្រចិត្តចុះទៅព្យាបាលនៅខេត្តមកគ្រប់អ្នកអស់ហើយទើបនាំគ្នាចេញដំណើរទៅដោយជិះឡានរៀងៗខ្លួនទៅខេត្តប៊ូសាន។

+ខេត្តបូ៊សាន

ចំណាយពេកកន្លះថ្ងៃសម្រាប់ធ្វើដំណើរពី
ទីក្រុងសេអ៊ូលមកខេត្តប៊ូសានពេលនេះពេទ្យគ្រប់គ្នាក៏បានមកដល់ខេត្តដែលខ្លួនត្រូវចុះមកព្យាបាល ទើបនាំគ្នាចូលខេត្តសម្រាកញុាំអាហារពេលថ្ងៃសិន សឹមចេញដំណើរទៅភូមិដែលមានអ្នកជំងឺនៅទីនេាះ។

"នាងថេយ៍ឯងទិញរបស់ញុាំអីក៏ច្រើនម្ល៉េះ"
ជីមីនសួរទៅកាន់ថេហ្យុង ខណ:ដែលពួកគេទាំងពីរកំពុងតែនៅក្នុងម៉ាតមួយកន្លែងជាមួយគ្នាបន្ទាប់ពីញុាំអាហារថ្ងៃត្រង់ហើយ ចំណែកឯហូប៊ីគឺមិនបានមកនេាះទេព្រេាះតែគេមិនសូវស្រួលខ្លួន។

"គឺយើងទិញទុកចែកក្មេងៗនិងណា នៅតាមភូមិបែបនេះច្បាស់ជាមានក្មេងៗច្រើនហើយ"
ថេហ្យុង

"ឯងនេះមិនត្រឹមតែស្អាតទេ ចរឹកក៏ល្អ ហើយចិត្តល្អទៀត" ជីមីន

"ន៎ែ នាងនេះមកសរសើរស្អី" ថេហ្យុង

"អើៗ ច្នឹងទិញអោយលឿនទៅបន្តិចទៀតយើងចេញដំណើរទៅតាមភូមិហើយណា"
ជីមីន

"អើៗ តេាះបានហើយទៅយើង" ថាហើយថេហ្យុងក៏យករបស់ញុាំទាំងនេាះទៅកន្លែងគិតលុយ បន្ទាប់ពីគិតលុយរួចរាល់ទើបពួកគេនាំគ្នាចូលឡានបើកចេញដំណើរទៅតាមភូមិ។

+On the way

នៅតាមផ្លូវទៅតាមភូមិគ្រះឡានរបស់
ថេហ្យុងជិះក្រោយគេ ហើយជីមីនគឺនៅមុខ
ថេហ្យុង ឡានគ្រូពេទ្យទាំងអស់សរុបប្រហែលជា12,13ឡានអ្នកខ្លះក៏ជិះជាមួយគ្នា។

+in call

កំពុងតែបើកឡានសុខៗ ទូរស័ព្ទរបស់ថេហ្យុងក៏បន្លឺឡើងទើបនាងទាញកាសមកដាក់ត្រចៀកទើបនិយាយ។

"អាឡូ មានការអីមែនទេនាងមីន" ថេហ្យុង

"នាងថេយ៍ យើងមានអារម្មណ៍ថាឡានដែលជិះនៅខាងក្រោយឯងនិងដូចជាតាមឯង"
ជីមីន ស្តាប់សម្តីជីមីនហើយថេហ្យុងក៏ងាកទៅមើលក្រោយទើបនាងឃើញថាពិតជាមានឡានមួយជិះនៅពីក្រោយឡានរបស់នាងពិតមែន។

My heart for only you (ចប់)Where stories live. Discover now