ep40:ថ្នាក់ថ្នម

1.1K 40 0
                                    


+morning🌞

ពេលព្រឹកឈានចូលមកដល់ បញ្ចេញពន្លឺរស្មីជះបញ្ចាំងលើភពផែនដីដាស់មនុស្សគ្រប់គ្នាអោយក្រោកពីដំណេក។រាងក្រាសនៅច្រត់ដៃនៅលើពូកសម្លឹងមើលទៅផ្ទៃមុខដ៏ស្រស់ស្អាតរបស់ប្រពន្ធខ្លួនដែលកំពុងតែគេងយ៉ាងស្កប់ស្កល់នាពេលព្រឹក។

ថ្ងៃនេះជាថ្ងៃដែលនាយត្រូវជូនថេហ្យុងទៅពិនិត្យផ្ទៃពោះនៅឯមន្ទីពេទ្យហើយ គ្រាន់តែពេលនេះវានៅព្រឹកពេក ទើបនាយមិនចង់រំខានដំណេករបស់ប្រពន្ធខ្លួន។

"ស៉ឺតៗ" នាយអោនទៅថើបថ្ពាល់របស់ប្រពន្ធពីរខ្សឺតថ្នមៗដោយសារតែខ្លាចរំខានដំណេករបស់ប្រពន្ធដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នេាះ។

វូស វូស* សម្លេងកូនឆ្កែរដែលទើបងើបពីដេកនេាះក៏ព្រុសឡើងដាស់ម្ចាស់វាដែលកំពុងតែដេកនេាះ ដោយសារតែយប់មិញថេហ្យុងទាររាងក្រាសដើម្បីអោយYeontanដែលជាឈ្មេាះរបស់ឆ្កែរដែលនាងដាក់អោយនេាះ ដេកនៅបន្ទប់ជាមួយគ្នា គ្រាន់តែyoentanដេកនៅខាងក្រោម ហើយថេហ្យុងនិងរាងក្រាសគេងនៅលើគ្រែ។

"នែអាកូនឆ្កែឆ្កួត កុំឡើងមករកប្រពន្ធយើង ឆាប់ឈប់ព្រុសភ្លាម" រាងក្រាសគ្រាន់តែលឺសម្លេងព្រុសរបស់yeontanហើយ នាយក៏
ប្រញ៉ាប់ងាកមុខទៅមើលហើយក៏ចុះទៅចាប់វាជាប់នៅក្នុងដៃនៅពេលដែលឃើញវាបម្រុងនិងលោទឡើងលើគ្រែទៅរក
ថេហ្យុង។

"នៅអោយស្ងៀមប្រយ័ត្នយើងចាប់ឯងបោកដូចកង្កែប ឈប់ព្រុសភ្លាម" រាងក្រាសមិននិយាយគំរាមតែមាត់ នាយនៅច្រលបេាះវានិងលើកដៃខ្ទប់មាត់វាជិតដើម្បីកុំអោយវាព្រុស។

"ស្តាប់សម្តីបែបនេះទើបយើងមិនសូវស្អប់" ស្របនិងសម្តីនាយក៏បីyeontanចុះទៅខាងក្រោមហើយអោយអ្នកបម្រើអ្នកចំណីអោយវាស៉ី មុននិងប្រលែងវាអោយទៅលេងជាមួយឆ្កែធំៗប៉ុន្មានក្បាលរបស់នាយនេាះរួមមានទាំbamផងដែលរួចរាល់នាយក៏ឡើងទៅបន្ទប់វិញខ្លាចថា
ថេហ្យុងនិងភ្ញាក់។

+បន្ទប់taekook

រាងក្រាសចូលមកក្នុងបន្ទប់ក៏ឃើញថាប្រពន្ធរបស់នាយនៅគេងមិនទាន់ក្រោកទើបនាយដើរហួសទៅបន្ទប់ទឹកសម្អាតខ្លួននងរៀបចំទឹកងូតសម្រាប់ថេហ្យុងផងដែល។

My heart for only you (ចប់)Where stories live. Discover now