ភាគទី ១ : រឿងដ៏ភ្ញាក់ផ្អើល

1.5K 52 12
                                    

ទីក្រុង តូក្យូ , ប្រទេស ជប៉ុន ....

ភូមិគ្រឹះត្រកូល ឃីថារ៉ូ ...

នៅក្នុងបន្ទប់គេងមួយដ៏ធំស្កឹមស្កៃបំផុតក្នុងផ្ទះដ៏ប្រណីតមួយខ្នងនេះត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់កម្លោះសង្ហានឹងកញ្ញារូបស្អាតដែលមាននាមជាស្វាមីនឹងភរិយាជាមួយគ្នាបើគិតដល់ពេលនេះគឺមានរយៈពេលជិត 6 ខែហើយតែមើលមកពួកគេបែរជាមិនមានភាពសិទ្ធិស្នាលណាមួយបង្ហាញថាសមជាប្តីប្រពន្ធនោះទេ។

ស្រីស្អាតដែលមានទម្រង់មុខសមសួនពងក្រពើជាមួយកែវភ្នែកមុតថ្លាទាក់ទាញដែលសម្លឹងនាយកម្លោះដោយការចង់ចិញ្ចើមជាប់ជាមួយបបូរមាត់ដែលតែងតែមានការក្តាប់ជាញាក់ញាប់ដាក់កម្លោះម្នាក់ដែលអង្គុយលើគ្រែមើលនាងគឺជាទម្លាប់ធម្មតាហើយនាងមានរូបសម្រស់ដែលសមនឹងកេរិ៍ឈ្មោះជាអគ្គនាយកាគ្រឿងសំអាងដ៏ល្បីនៃប្រទេស ជប៉ុន នេះខ្លាំងណាស់ហើយនាងក៏ជាកូនស្រីពៅតែម្នាក់នៃត្រកូល ឃីថារ៉ូ គឺ ម៉ារៀ ឃីថារ៉ូ ដែលជាកូនស្រីតែមួយហើយក៏មាននាមជាភរិយាស្របច្បាប់របស់កំលោះសង្ហាដែលអង្គុយក្រពាត់ដៃមើលនាងដោយ មុខមាំ។

"សម្លក់ខ្ញុំម្លឹងៗនាងឃ្លានចង់ស៊ីខ្ញុំហាស្រីជ្រូក!"។< ផាច់>នាយកម្លោះដែលបោះសម្តីបញ្ចើចនាងក្រមុំនេះគឺតែងតែមានផ្ទៃមុខសង្ហាខាបស្នេហ៍ជាមួយទេពកោសល្យមិនបាច់ហត់នឹងតាមស្រីៗហើយពេលនេះបែរជាត្រូវលះបង់ភាពយុវវ័យត្រឹមវ័យ 30 ស្តើងបែបនេះជាហេតុនាំឲ្យគេត្រូវជ្រួញមុខដាក់នាងក្រមុំមិនស្ទើរព្រោះជាធម្មតានរណាក៏ស្គាល់កំលោះចាយស្នេហ៍រាប់មិនអស់ដូចជាគេដែលមានទាំងសមត្ថភាពផ្នែកបច្ចេកវិទ្យាខ្ពស់ហើយក៏មានទាំងរូបសង្ហាថែមទាំងអនាគតគេក៏ជាអ្នកគ្រប់គ្រងនៃក្រុមហ៊ុនទូរគមនាគមន៍ដល់ធំបំផុតនៅជុំវិញពិភពលោករបស់គ្រួសារ ខាវេនណូ ហើយគេក៏ជាកំលោះមាត់ផ្អែមសម្ដីព្រាន ជីមីន ខាវេនណូ បាន កំពុងតែចាប់ដៃស្ដើមដែលហៀបនឹងផ្ទះគេនោះជាប់ទើបទង្គិចបាតដៃស្របគ្នានាំឲ្យលឺខ្ទរបន្ទប់ដូចជាទះដៃទៅហើយ។

"លែងណា៎!!! ហឹស?!!! កុំមកនិយាយឆ្លើយឆ្លងគ្មានអនាម័យជាមួយខ្ញុំឲ្យសោះប្រុសខុសស្តង់ដា!!!"។ ម៉ារៀ ក៏រលាស់ដៃចេញពីគេមុននឹង ជ្រួញមុខដាក់គេហើយក៏ចោលពាក្យសម្ដីទាំងនេះជាពាក្យដែលមានប្រសិទ្ធភាពដែលអាចនាំឱ្យកំលោះសង្ហាបាត់បង់ភាពញញឹមពីលើមុខបានយ៉ាងងាយ ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now