ភាគទី ៥២ : ជម្រៅចិត្តច្របូកច្របល់

428 21 6
                                    

ភូមិគ្រឹះ ឃីថារ៉ូ ...

"ម៉ារៀ បងមានរឿងខ្លះចង់និយាយជាមួយអូនបានទេ?"។ នៅក្នុងបន្ទប់គេងរបស់ពួកគេទាំងពីរពេលនេះក៏ឃើញថានាយសង្ហាបានដើរមកសួរនាំ  ម៉ារៀ ដែលកំពុងដោះគ្រឿងអលង្ការរបស់ខ្លួនដែលបានពាក់ចេញមុននឹងនាងក៏ងាកមកមើលនាយកំលោះដោយចងចិញ្ចើម។

"មានអីរឺ?"។ ម៉ារៀ ក៏ដើរមកទម្លាក់កាយនៅលើសាឡុងហើយ ជីមីន ក៏ដើរទៅពិតខ្លួននិងគែមតុសំអាងរបស់នាង។

"អូនសន្យានឹងបងថាអូនមិនទៅជួបនឹងគេវិញនោះទេ! ហើយនេះអូននិយាយគ្នាជាមួយនឹងបង អូលីវវៀ ចឹងតើអូនបម្រុងចង់តែជួបគេម្ដងទៀតមែនទេ?"។ ជីមីន សួរនាំនាងបន្តិចហើយ ម៉ារៀ ក៏មើលគេដោយមុខស្មើបន្តិចទើបនាងក៏តបដោយរឹកពារធម្មតា។

"គឺត្រូវហើយ! គឺគ្រាន់តែទៅជួបគេដើម្បីពន្យល់និងណែនាំគេឲ្យគេបកមកក្រោយវិញគឺគ្មានអ្វីនោះទេ!"។ ម៉ារៀ នាងក្រមុំក៏ស្រវាដើរទៅតុសំអាងរបស់ខ្លួនមុននឹងទាញទឹកជូតគ្រឿងសំអាងចេញមកជូតផ្ទៃមុខដើម្បីសម្អាតហើយ ជីមីន ក៏បែរខ្លួនមកជិតនាងមុននឹងសម្លឹងមើលនាងដល់ការមិនពេញចិត្តជាមួយនឹងការសម្រេចចិត្តបែរនេះ។

"ធម្មតា? អូនគិតថា ខេវេន គេធម្មតាជាមួយអូនបានដែរឬ ម៉ារៀ ? ឃើញហើយថាព្រឹកមិញនេះគេធ្វើអីខ្លះ? គេកំពុងតែប្រឹងតាមចាប់អូនហើយតែពេលនេះអូនបែរចូលរកគេទៀត! មិនដូចចូលក្នុងរូងខ្លាទាំងមូលទេ ម៉ារៀ ?"។ ជីមីន ហាក់មិនពេញចិត្តជាមួយនឹងការសម្រេចចិត្តរបស់នាងហើយនាងក្រមុំក៏បែរមកវិញទើបសម្លឹង ជីមីន ដោយការចងចិញ្ចើម។

" មីន !!! គេមិនមែននចេះតែកញ្រ្ជោលគ្រប់ពេលឯណា! បើខ្ញុំនិយាយស្រួលជាមួយគេក៏គេអាចស្ដាប់ព្រោះខ្ញុំនិងគេក៏ធ្លាប់ជាគូស្នេ-ធ្លាប់ស្គាល់គ្នា!"។ ម៉ារៀ ប៊ិះធ្លោយមាត់និយាយពាក្យដែលនេះមិនគួរនិយាយតែ ជីមីន ពេលនេះក៏មានអារម្មណ៍ដែលឈឺចាប់បង្្ាញចេញមកហើយសម្លឹងមើលនាង។

"ម៉ារៀ បងសួរអូនមួយបានទេ?"។ ជីមីន ក៏សម្លឹងនាងដោយមុខស្មើនិងកែវភ្នែកចំៗដាក់នាងតែម្តង។

"អូនស្រលាញ់បងទេ?"។ សំណួរនេះធ្វើឲ្យ ម៉ារៀ ក៏នៅទ្រឹងស្ងៀមប្រែទៅជាស្ងាត់ទៅវិញ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now