ភាគទី ២៥ : ខ្ញុំចូលចិត្តភាពស្មោះត្រង់របស់នាង

386 22 4
                                    

3 ថ្ងៃក្រោយ ...

បន្ទាប់ពីនាយកម្លោះបានគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយនាយកំលោះក៏បានធូរស្រាលខ្លះហើយទើបពេលនេះមកអង្គុយជុំគ្នាក្នុងបន្ទប់ទទួលភ្ញៀវនៃវីឡារបស់នាងក្រមុំ ម៉ារៀ យើងហើយមានឪពុកម្ដាយរបស់នាងនិង ម៉ាទ្រីស បុរសសង្ហារជាបងប្រុសក៏ជាបងថ្លៃរបស់នាយកំលោះបានទាញអ្នកទាំងពីរអោយអង្គុយទន្ទឹមគ្នាទើបពួកគេអោនមុខចុះទាំងពីរអ្នកតែម្ដង។

"និយាយមកថាពេលនេះកូនទាំងពីរកំពុងតែធ្វើអ្វីអោយប្រាកដទៅ ម៉ារៀ ជីមីន ?"។ ម្តាយរបស់ ម៉ារៀ ក៏សួរនាំទៅអ្នកទាំងពីរហើយទើបពួកគេសម្លឹងគ្នា។

"កូនគ្មានអ្វីនិយាយនោះទេក្រៅពីសុំទោសលោកប៉ានិងអ្នកម៉ាក់ជាអនេក! ជាកំហុសកូនដែលធ្វើឱ្យមានរឿងអស់នេះកើតឡើង! ចំណែករឿងដែលនាំឲ្យមានភាពរញ៉េរញ៉ៃក៏មកពីកូនដែរ!"។ ជីមីន ជាអ្នកចេញមុខនិយាយខណះ ម៉ារៀ ក៏បានត្រឹមខាំមាត់។

"បងដឹងថាឯងស្រឡាញ់ ម៉ារៀ ! ឯងដោះសារឲ្យគ្នាមែនទេ ជីមីន !"។ បុរសម្នាកអង្គុយគងអន្ទាក់ខ្លាសម្លឹងពួកគេបើកកែវភ្នែកមុតក៏សម្លឹងទៅ ជីមីន ទាំងសំដីចាក់ដោតធ្វើឲ្យ ម៉ារៀ កាន់តែលែងហ៊ានមាត់ក៏ទៅទៀត។

"មិនមែនទេបងថ្លៃ! នេះរឿងពិតជាចឹងមែន! រឿងហេតុមកពីខ្ញុំ! ខ្ញុំធ្វើអោយនាងឈឺចិត្តទើបបណ្ដោយឲ្យមានអ្នកតាមបានឱកាសចូលមកជិត! គិតមើលថាបើខ្ញុំចេះធ្វើល្អនឹងយកចិត្តភរិយាម្ល៉េះ ម៉ារៀ ក៏មិនពិបាកចិត្តអញ្ចឹងដែរ!"។ ដៃក្រាស់របស់ ជីមីន ក៏ដាក់លើកដៃស្រលូនរបស់ ម៉ារៀ ដែលអង្គុយអោនមុខចុះនោះ។

"គ្រាន់តែរឿងខឹងប្ដី! ហេតុអីត្រូវមានលេសទៅជួបនឹងទាក់ទងសង្សារចាស់? នេះតម្លៃជានារីដែលមានស្វាមីវាស្ថិតនៅត្រង់ណា ម៉ារៀ ឃីតាថារ៉ូ ?'។  លោក យ៉ារូ ឃីតារ៉ូ ជាឪពុកក៏សួរនាំដោយសម្លេងធ្ងន់ធ្វើឲ្យ ម៉ារៀ ហាក់ញាប់ញ័រក្នុងចិត្តហើយក៏ ខំប្រឹងលេបទឹកមាត់ផ្សើមបំពង់កមុននឹងនាងចាប់ផ្ដើមនិយាយ។

"ខ្ញុំសុំទោស! ខ្ញុំសុំទោសដែលធ្វើឲ្យមានរឿងមិនល្អកើតឡើងដែរហើយខ្ញុំក៏សុំទោសជាងគេមកកាន់ ជីមីន ដែរ!"។ ម៉ារៀ ក៏និយាយបែបនេះធ្វើឲ្យ ជីមីន នៅពេលនេះភាំងព្រោះតែតាំងតែពីពួកគេទើបជួបគ្នារយៈពេលប៉ុន្មានថ្ងៃក៏មិនបានមាត់រកគ្នាតាំងពីថ្ងៃដែលនាយចេញពីមន្ទីរពេទ្យរហូតមកអង្គុយដោះស្រាយពេលនេះឯងទើបបាននិយាយរកគ្នានោះទេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now