ភាគទី ២៦ : មនុស្សធម្មតា ?!

359 18 5
                                    

<ផាំង/ប្រាវ/ងឺត~>សម្លេងស្នូរកាំភ្លើងបានបំភ្លឺឡើងយ៉ាងខ្លាំងក្លាបំផុតទេនេះនាំឲ្យសំឡេងអំបែងកញ្ចក់បង្អួចរថយន្តទំនើបមួយបានបែកខ្ចាយដែលធ្វើដំណើរស្ថិតនៅម្ខាងនៃផ្លូវបំបែកនេះហើយរថយន្តដែលកំពុងតែបើកក៏ជាន់ហ្វរាំងមួយទំហឹងហើយបត់កាត់រអិលកង់ទៅលើដងផ្លូវតែម្ដងនាំឲ្យបង្កជាភាពភ្ញាក់ផ្អើលដល់មនុស្សមាននៅទីនេះ។

"ហឹស!!! ទីបំផុតយើងក៏តាមឯងបាន!"។ កម្លោះ សង្ហាដែលបោះជំហានចេញពីរូបយន្ដជាមួយនិងវ៉ែនតាខ្មៅបានបាំងភាពសង្ហាគេត្រឹមតែពាក់កណ្ដាលមុខបានបង្ហាញខ្លួននៅកណ្ដាលទីក្រុង តូក្យូ នេះធ្វើឲ្យមនុសកសដែលនៅសងខាងផ្លូវនេះពិបាកនឹងមិនចាប់អារម្មណ៍ជាមួយនឹងគេថាគេជានរណាដែលចេញមកផ្អែកខ្នងហើយបោះដៃជ្រែកហោប៉ៅនឹងបង្ហាញស្នាមញញឹមមើលទៅកាន់មនុស្សដែលមានរបួសស្នាមហើយចេញពីក្នុងឡានដែលបែកកញ្ចក់អស់នោះមកសម្លក់គេ។

"ឯង!!! ឯងមិនទាន់ងាប់ទៀតហេ៎?"។ បុរសម្នាក់ដែលមានរបួសក៏លើកកាំភ្លើងមកចង្អុលតបនឹង ជីមីន ។

<ផាំង>តែគេក៏មិនអាចលឿនជាកម្លោះ ជីមីន ដែលបោះជំហានចូលមករកគេឡើយនៅពេលនេះព្រោះតែនាយបាញ់ដៃគេធ្វើឲ្យគេជ្រុះកាំភ្លើងដែលបម្រុងបាញ់នេះហើយត្រូវលើកដៃមកខ្ទប់ដៃរបួសដែលហូរនេះហើយគោតថាចង់រត់គេចខ្លួនតែ ជីមីន ក៏ស្ទុះមកចាបច្របាច់ករគេខ្ទប់មឹងឡានតែម្តង។

"និយាយទៅថាហេតុអីបានជាឯងមានបំណងចង់បុកសម្លាប់យើង? តើយើងនឹងឯងដែលស្គាល់គ្នាឬ?"។ បុរសម្នាក់ដែលធ្លាប់តែពូកែយកចិត្តមនុស្សស្រី ទន់ភ្លន់និងសុភាពរាបសារ ពូកែនិយាយផ្អែមល្ហែមមើលទៅគេហាក់ដូចជាមិនសមជាមនុស្សដែលសាហាវតែប្រែមកជាមនុស្សផ្សេងម្នាក់ទៀតទាំងដៃឆៅហើយទាំងឃោរឃៅជាងការគិតទៅទៀតហើយក៏ស្ទើរតែមិនជឿទេថានេះជា ជីមីន ខាវេនណូ មនុស្សតែមួយនោះឯង។

"អឹស!!! ចុះ..អឹក...ក្រែងឯង..ចុះក្រែងឯងគ្រាន់តែជាអ្នកដែលចេះតែខាងបច្ចេកវិទ្យាធម្មតាម្នាក់ដែលកំសាកតើហី?! ចុះហេតុអ្វី...ខឹក...ហេតុអ្វីឯងចេះបាញ់កាំភ្លើងដែរ?"។ បុរសម្នាក់នេះសម្លឹងគេដោយឧទានពាក្យហាក់ភ្ញាក់ផ្អើលជាខ្លាំងនិងសមត្ថភាពរបស់មនុស្សម្នាក់នេះព្រោះថាមិនមែនជាមនុស្សធម្មតាឡើយដែលអាចប្រើជំនាញនៅក្នុងប្រើប្រាស់វិធីនៃការបាញ់បោះតបតជាមួយនឹងទឹកមុខបែបនេះក៏មានតែពួកដែលធ្វើជា ម៉ាហ្វៀ នោះទេទើបអាចធ្វើបែបនេះទៅរួចហើយចុះគេនេះគ្រាន់តែជាអ្នកបច្ចេកវិជ្ជាធម្មតាហើយម៉េចក៏គេជាមនុស្សបែបហ្នឹងទៅវិញ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now