ភាគទី ៥៨ : អូនច្បាស់លាស់ហើយ

453 21 10
                                    

"អ្ហឹក... មីន ...ហ៊ឹក...អ្ហឹក...អត់ទេ!! ហ៊ឹក... មីន កុំបិទភ្នែកណា៎! មីន !!"។ រាងក្រាស់ដែលជោកទៅដោយឈាមក៏បានត្រឹមមើល ម៉ារៀ ដោយកែវភ្នែកក៏ព្រឺមៗមុននឹងគេឈោងដៃមករក ម៉ារៀ ដែលបីត្រកងគេនោះតិចៗ។

"អូន...អូន...មិន..កើត..អី..ល្អខ្លាំង...ណាស់! បង...បង...សប្បាយចិត្ត-!"។ ដៃក្រាសនោះក៏ធ្លាក់ចុះមកដល់ដីទាំងគេលែងមាត់ករធ្វើឲ្យ ម៉ារៀ ត្រូវស្កុតស្មារតីតែម្តង។

" មីន ...បងកុំគេងណា៎! អ្ហឹក...អ្ហឹក...អត់ទេ! មីន .... មីន មិនត្រូវគេងទេ មីន ! អ្ហឹក...! មីន ហា៎!!! មីន !!!"។ ម៉ារៀ ក៏អង្រួនរាងកាយដែលគ្មានស្មារតីនោះហើយ ជុងហ្គុក ពេលក៏កន់តែញ័រដៃសឹងតែទប់អារម្មណ៍មិនជាប់ដូចគ្នាពេលឃើញបែបនេះហើយគែក៏ឆ្លេឆ្លារកជំនួយសិនណេលនេះ។

"អា ហេ្វម ! ទៅយកឡានមកជូនបង មីន ទៅពេទ្យភ្លាម! ឲ្យឆាប់ឡើង!!!!"។ ជុងហ្គុក ក៏ពឮបញ្ជា ហ្វេម ហើយគេជំនិតគេក៏ងក់ក្បាលមុននឹងស្តាបបញ្ជីគេ។

"ហាស...ហាស...ហាស...! នៅអូនសប្បាយចិត្តទេ ម៉ារៀ ? ហាស...ហាស...ពេលនេះគ្មានរណាបំបែកពួកយើងបានទេ! វាងាប់បាត់ហើយ! ...ហឹស...វាងាប់ហើយ!!! មោះ! ទៅជាមួយបងណា៎! បងនឹងនាំអូនទៅបង្កើតសុភមង្គ-អាក៎!!!"។<ផាំងៗៗៗ>ស្នូរកាំភ្លើងជាច្រើនគ្រប់បានរះៗចេញពីកាំភ្លើងតម្រងមកកាន ខេវេន ដែលឈរសើចនឹងទិដ្ធភាពដែលដែលរន្ធត់នោះតែពេលនេះ ជុងហ្គុក ដែលមានកំហេងពេញខ្លួនទៅហើយនោះក៏បាញ់គេដោយមិនសំចៃគ្រាប់មិនដកដៃឡើយរហូតដល់កូនចៅគេត្រូវចូលទៅឃាត់គេព្រោះតែ ជុងហ្គុក មានទម្លាក់មួយអាក្រក់បំផុតគឺឲ្យតែខឹងគេច្បាស់មិនអាចគ្រប់គ្រងខ្លួនឯងទេហើយនឹងសាហាវបែបនេះតែម្តង។

"ចៅហ្វាយ! បានហើយទាន!!! ស្ងប់អារម្មណ៍ទាន!"។ កូនចៅគេក៏ជួយសម្រួលហើយ ជុងហ្គុក ក័បាញ់ក្រសែភ្នែកមុតសម្លឹងសាកសពដែលសុះសុទ្ធតែគ្រាប់កាំភ្លើងនោះមុនគេលែងខ្លួនចេញពីកូនចៅតម្រងមករក ម៉ារៀ ហើយនឹង ជីមីន ដែលនៅជិតនោះ។

"បង មីន បងមិនត្រូវកើតអីទេណា៎! បងត្រូវតែរឹងមាំ! បងនៅមានគ្រួសារនឹងមានបងប្អូនយើងរង់ចាំបងច្រើនណាស់! អ្នកនាង ម៉ារៀ ឈប់ហើយឡើងឡានខ្ញុំទៅ! ឲ្យបង មីន មកខ្ញុំមក! ចាំខ្ញុំបីគាត់ចេញទៅ! !"។ ជុងហ្គុក ក៏លួងលោមទើបទាញរាងកាយ ជីមីន ប្រគល់ឲ្យ ជុងហ្គុក ហើយនាងក៏ក្រោកឈរដោយខ្សឹបខ្សួលមុនឹងអោនក្បាលដាក់គេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now