ភាគទី ៦១ : ត្រលប់មកភាពដើម

423 25 10
                                    

ទីក្រុង អូសាកា , ប្រទេស ជប៉ុន ...
ផេនហោសន៍របស់ ជីមីន ....

"បានហើយ! ទាំងអស់គ្នាចាត់ចែងសម្អាតទៅ!"។ ពេលនោះ ផេនហោសន៍ ដ៏ធំសម្បើមមួយនៅកណ្តាលទីក្រុងនេះក៏ជាកម្មសិទិ្ធនាយសង្ហាយើងនោះឯងហើយគេក៏ខានមកយូរទៅហើយទើបវាមានសភាពរញ៉េរញ៉ៃបន្តិចតែវាមិនមានបញ្ហាសម្រាមអ្នកដែលមនុស្សតាមបម្រើឆ្វេស្តាំដូចជាគេនោះទេ។

"បានហើយ! នាំគ្នារៀបចំសម្អាតផ្ទះតាមការងារទៅ!"។ ជីមីន ជាម្ចាស់នៃ ផេនហោន៍ នេះបានធ្វើការបញ្ជាទៅកាន់អ្នប្រើដែលគេបាននាំមកតាមដើម្បីធ្វើការបម្រើទីនេះព្រោះជាអ្នកមានទ្រព្យបែបនេះច្បាស់ជាមានអ្នកចាំធ្វើការជូនរាល់ពេលហើយទើបអ្នកបម្រើនាំគ្នាទៅធ្វើតាមតួនាទី។

ពេលនោះ ជីមីន ងាកក្រោយមកសម្លឹងនារីម្នាក់ដែលដើរតាមដែលគេពីក្រោយត្រុកៗនេះជាមួយ វ៉ាលី មួយនឹងការបូបស្ពាយជាប់ខ្លួនហើយគឺជានាងក្រមុំ ម៉ារៀ នោះឯងដែលបានមកតាមនាយតាបការស្នើសុំរបស់នាយចាកចេញមកទីនេះហើយនាងក៏សុំមកតាមគេនោះអី។

"អឺ!!! ទីនេះមានច្រើនជាន់! នាងចង់គេងជាន់ណាក៏បានដែរ!"។ ជីមីន ក៏និយាយប្រាប់ទៅនាងក៏បែរ ដំណើរចេញទៅហើយ ម៉ារៀ ក៏ហៅគេ។

"ចុះបង? បងនៅសម្រាកជាន់ណាដែរ?"។ ម៉ារៀ ក៏សួរនាំទើប ជីមីន ងាកមកច្រត់ដៃលើចង្កេះ។

"ហេតុអីចាំបាច់ដឹងថាខ្ញុំនៅទីណាធ្វើអី? ខ្ញុំមកនេះមិនបានន័យថាព្រមឲ្យនាងនៅជាមួយខ្ញុំទេណា! ផ្ទះមិនបានមិនចង្អៀតហលយបន្ទប់មានច្រើនណាស់!"។ ជីមីន ក៏ឃ្នើសចិត្តនឹងនាងហើយ ម៉ារៀ ក៏អោបមុខបន្តិចមុននឹងនាងញញឹមដាក់គេទៀត។

"អូនដឹងហើយ! អូនមិនរំខានភាពផ្ទាល់ខ្លួនរបស់បងទេ! អូនគ្រាន់តែចង់នៅក្បែរបងដើម្បីបានដឹងពីស្ថានភានរបស់បងថាស្រួលរឺក៏អត់ព្រោះបងនៅមិនទាន់ស្រួលបួលនៅឡើយទេ! ក្រែងថាយប់ឡើងបងមិនស្រួលខ្លួនអូននឹងបានមើលថែបងទាន់ពេលណា!"។ ម៉ារៀ ក៏រៀបរាប់ហើយ ជីមីន ក៏ជ្រិមភ្នែមមកកាន់នាង។

"នេះខ្ញុំអាយុច្រើនហើយចេះមើលខ្លួនឯងហើយមិនបាច់រំខាននាងទេ!"។ ជីមីន ក៏និយាយសម្តីរឹងៗហើយក៏សម្លក់នាងទើបពេលនេះ ម៉ារៀ ក៏អោនមុខចុះដោយព្រិលភ្នែកព្រោះមានតំណក់ទឹកភ្នែកច្ើរនពេលចង់ហូរមលតែនាងក៏ខំទប់រីឯ ជីមីន ក៏ដកដង្ហើមមុនឹងបែរខ្នងចង់ដើរចេញតែបានត្រឹមប៉ុន្មានជំហានគេក៏ងាកក្រោយរួចក៏សំដៅទៅទាញវ៉ាលីពីដៃ ម៉ារៀ ធ្វើឲ្យ ត្រូវងើបមើលមុខគេដោយភ្ញាក់ផ្អើល។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now