ភាគទី ៤៩ : ឪកាសចុងក្រោយនៃក្តីសង្ឃឹម

484 26 4
                                    

"លោកប៉ាអ្នកម៉ាក់!!"។ ពេលព្រឹកព្រលឹមដ៏ស្រស់ស្រាយពេលនេះក៏ឃើញកាយរបស់មនុស្ស ពីរបណ្តើរគ្នាមកត្រសងហើយឃើញថាឪពុកម្តាយរ បស់ ម៉ារៀ ក៏ញញឹមពេលឃើញកូនៗរបស់ពួកគេហាក់មានការប្រែប្រួលច្រើនណាស់។

"អរុណសួស្តីកូន! នេះញ៊ាំអាហារពេលព្រឹកសិនទៅ!"។ ម៉ាកនាងក្រមុំហៅកូនៗហើយ ម៉ារៀ ក៏ទម្លាក់ខ្លួនចុះទើប ជីមីន ក៏ញញឹមហើយដាក់ខ្លួនអង្គុយតាមប្រពន្ធ។

"ព្រឹកនេះកូនៗមានការងាររវល់ទេ?"។ ឪពុករបស់ ម៉ារៀ សួរនាំហើយ ជីមីន ក៏អោនក្បាលតប។

"បាទប៉ា!!! គឺកូននឹង ម៉ារៀ គិតគ្នាទៅរកមនុស្សស្រីដែលអាចជួយសង្គ្រោះបងប្រុសឲ្យឆាប់និងខ្លួននោះអី!"។ ជីមីន តបហើយឪពុកម្ដាយរបស់ ម៉ារៀ ក៏ចងចិញ្ចើមនិងសម្តីរបស់គេ។

"គឺចេះណា៎ម៉ាក់ប៉ា! កូនក៏ចេះតែគិតទេព្រោះឃើញរូបថតរបស់មនុស្សស្រីម្នាក់នៅក្នុងកាបូបលុយរបស់បងប្រុសក៏គិតថាប្រហែលជាមនុស្សសំខាន់ហើយទើបបានជាបងប្រុសដាក់រូបថតគេជាប់នឹងខ្លួនបែបនេះនោះណាហើយបើសិនជាយើងរកឃើញគាត់ហើយឲ្យគាត់ទៅមើលបងប្រុសក៏គិតថាបើគាត់ជាមនុស្សសំខាន់មែនក៏អាចជាអ្នកដែលអាចជួយបងប្រុសឲ្យមានសង្ឃឹមដែរណា៎!"។ ម៉ារៀ ក៏និយាយបន្ថែមទៅកាន់ឪពុកម្តាយគេដែលមើលមុខគ្នាមុននឹងសម្លឹងនាងក្រមុំនិងកំលោះឆ្លាស់គ្នាទៅមក។

"បើកូននិយាយបែបនេះដែរហើយប៉ាម៉ាក់ក៏កំពុងតែនឹកឃើញដល់របស់ ម៉ាទ្រីស កាលពីយូរណាស់មកហើយពេលដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រកាលនោះគេមានស្នេហានិងនារីនៅសាកលវិទ្យាល័យជាមួយគ្នាហើយក៏លឺថានាងមានរូបរាងស្អាតខ្លាំងណាស់ហើយ ម៉ាទ្រីស ក៏ពិតជាស្រឡាញ់គ្នាមែនទែន! នៅគិតថានឹងនាំនាងមកជួបម៉ាក់ប៉ាទៀតផង! ក៏ប៉ុន្តែក្រោយមកមិនដឹងជាមានរឿងអ្វីនោះទេ! ម៉ាក់ប៉ាក៏មិនបានលឺដំណឹងពីមនុស្សម្នាក់នេះទេ! យើងមិនដឹងថាពួកគេនឹងយ៉ាងម៉េចនឹងគ្មាទេដល់ពេលនេះ ម៉ារៀ !"។ ម៉ាក់របស់នាងក្រមុំក៏រៀបរាប់ដំណើររឿងរបស់កម្លោះសង្ហាដែលជាបងប្រុសរបស់ ម៉ារៀ ទើបនាងក៏ដូចជាមានទឹកមុខស្រពោន។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ