ភាគទី ២៩ : មនុស្សជួល

350 19 2
                                    

ភូមិគ្រឹះ ឃីថាតារ៉ូ ..

"អឺម...លោកប្រុសតូចចា៎! ឈប់សិនចា៎!"។ ពេលថ្ងៃត្រង់ជាពេលវេលាដែលនាយកំលោះ ជីមីន ត្រឡប់មកពីក្រុមហ៊ុនរបស់គេវិញពេលនេះនាយក៏មានហត់នឿយបន្តិចបន្តួចព្រោះតែត្រូវធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃថែមទាំងគេក៏កំពុងស្វែងរកប្រភពជនល្មើសដែលបុកគេផងនោះទើបពេលនោះមេការក៏ដើរសំដៅទៅរកគេបែរញញឹមស្រស់មកកាន់នាយកំលោះ។

"មានរឿងអីរឿងមេការ?!"។ នាយកំលោះក៏ងាកទៅសួរនាំគាត់វិញហើយមេការក៏ហុចសំណុំឯកសារមួយសាមីមានក្រដាសច្រើនគួរសមជូននាយ។

"នេះជាសំណុំឯកសាររបស់អ្នកនាង ម៉ារៀ ! ចាប់តាំងពីព្រឹករហូតដល់ពេលនេះមិនឃើញគាត់ចុះមកញ៉ាំបាយទេ! ពេលគោះទ្វារហៅគាត់ទើបគាត់ឆ្លើយមកវិញថាគាត់មិនញ៉ាំបាយទេចង់សម្រាក! ចឹងខ្ញុំមិនហ៊ានរំខានគាត់ទៀតទេ! រង់ចាំអ្នកប្រុសតូចមកវិញទើបប្រគល់ជូនសំណុំឯកសាររបស់អ្នកនាង ម៉ារៀ ចា៎!"។ មេការក៏ប្រាប់ហើយ ជីមីន ក៏សម្លឹងមើលគេវិញដោយដកដង្ហើមធំហើយងក់ក្បាលដាក់មេការ។

"បាទ! អរគុណមេការច្រើនណាស់! អញ្ចឹងសុំរំខានមេការជួយរៀបចំអាហារមួយឈុតហើយលើកឡើងលើបន្ទប់គេងរបស់ខ្ញុំចុះ! ចាំខ្ញុំញ៉ាំបាយជាមួយប្រពន្ធខ្ញុំនៅខាងលើតែម្តងក៏បានដែរ! អរគុណមេការច្រើនហើយបាទ!"។ ស្នាមញញឹមសង្ហារបស់គេក៏ធ្វើឲ្យមេការចំណាស់នេះមានការរំភើបចិត្តផងដែរទើបគាត់ប្រញាប់ងក់ក្បាលហើយដើរទៅធ្វើការរៀបចំបាយហើយនាយកំលោះក៏សម្លឹងទៅមើលខាងលើដោយទឹកមុខស្មើ។

<តុកៗ/ក្រាក> រាងកាយសង្ហារបស់កំលោះម្នាក់ក៏បានសម្លឹងមើលជុំវិញខ្លួនមុននឹងឃើញនាងក្រមុំអង្គុយម្នាក់ឯងសម្លឹងទៅមើលកញ្ចក់នោះទើប ជីមីន ទាញទ្វារបិទហើយក៏ដាក់កាបូបធ្វើការរបស់គេទៅលើគ្រែមុននឹងដើរមកក្បែរតុសំអាងរបស់នាងហើយក្រពាត់ដៃសម្លឹងមុខនាងចំៗតែម្ដង។

"នេះមួយព្រឹកនឹងមិនធ្វើអីគិតតែឆ្លុះកញ្ចក់សម្លឹងមុខខ្លួនឯងរាប់ម៉ោងអញ្ចឹងរឺ ម៉ារៀ ឃីថារ៉ូ ?"។ ជីមីន ក៏សួរហើយ ម៉ារៀ ក៏មានទេកមុខធុញថប់និងនាយទើបនាងសម្លឹងគេហើយក៏ងាកមុខចេញមុននិងក្រោកទៅដើរអង្គុយលើគ្រែធ្វើព្រងើយ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now