ភាគទី ១០ : កិច្ចសន្យា

500 22 4
                                    

ភូមិគ្រឹះត្រកូល ឃីថារ៉ូ ...

រថយន្តទំនើបខ្មៅរលោងពេលនេះក៏បានសំចតក្នុងបរិវេណនៅក្នុងវីឡាដ៏ធំស្កឹមស្កៃនេះហើយក៏មានអ្នកបម្រើឆ្វេងស្ដាំចេញមករង់ចាំទទួលហើយមានបុរសម្នាក់បើកទ្វារឡានជូនពួកគេតែ ជីមីន ជាកំលោះសង្ហាម្ចាស់រថយន្តនេះក៏លើកដៃហាមគេទើបគេអោនក្បាលនាយក៏ដោះខ្សែក្រវ៉ាត់ចេញមុននិងនាងក្រមុំដែលកំពុងតែរៀបចំបើកទ្វាឡានចុះដែរក៏ត្រូវគ្នាភ្ញាក់ផ្អើលពេលដែលទ្វារខាងនាងក៏បើកដោយស្នាដៃរបស់ ជីមីន ។

"សុំអញ្ជើញ!"។ កែវភ្នែកបុរសសង្ហាជាមួយទឹកមុខញញឹមរបស់គេធ្វើឲ្យអ្នកបម្រើក្នុងផ្ទះនេះម្នាក់ៗស្ទើរតែទន់ជង្គង់និងទៅអស់ទៅហើយ ម៉ារៀ ដែល មើលគេដោយភាំងកំពុងតែនាំឆ្ងល់ថាគេកំពុងតែធ្វើអីទៅនៅពេលនេះហើយក៏បោះជំហានចេញពីឡានដោយមាននាយជាអ្នកបិទទ្វារជូនយ៉ាងត្រឹមត្រូវបែបសុភាពបុរសនាំឲ្យ ម៉ារៀ ក៏ស្រឡាំងកាំងឈឺក្បាលតែម្ដង។

"នេះពុលបាយពីថ្ងៃមែនទេ?"។ ធ្វើដំណើរចូលក្នុងផ្ទះបណ្ដើរក៏ងាកមកសួរនាកំលោះសង្ហាដែលក្រពាត់ដៃដើរទន្ទឹមនាងចូលក្នុងវីឡាហើយ ជីមីន នោះនៅតែញញឹមមុននឹងគេក៏អោនមកខ្សឹបដាក់ត្រចៀកមានធ្វើឲ្យក្លិនកាយបុរសដ៏សែនឈ្លក់វង្វេងត្រូវបានភាយចូលពេញច្រមុះរបស់នាងក្រមុំ។

"នេះខ្ញុំកំពុងតែសម្ដែង! នាងគិតថាខ្ញុំពិតជាចង់អញ្ចឹងមែនឬ?"។ សំដីស្រាលពោលល្មមឮតែ 2 នាក់បានធ្វើឲ្យ ម៉ារៀ ស្ដាប់ហើយក៏ហាក់ភាំងបន្តិចមុននឹងសម្លឹងគេហើយក៏បោះជំហានទៅលើទើប នាយកំលោះក៏ដើរតាមនាងក្រមុំទើប ម៉ារៀ ក៏ងាកក្រោយសម្លក់គេ។

"ហើយលោកឯងដើរតាមខ្ញុំធ្វើអី?"។ ម៉ារៀ ក៏ងាកមកសួរគេហើយ ជីមីន ក៏លើកចិញ្ចើមហើយសំម្លឹងនាងដោយការហួសចិត្ត។

"ហាក៎?! ចុះបើមិនឲ្យខ្ញុំដើរតាមនាងម៉េចនឹងដឹងថាខ្ញុំត្រូវទៅនៅឯណា? នេះបន្ទប់ទឹកនៅណាទៅ?  នេះខ្ញុំស្អុះស្អាប់សឹងតែស្លាប់ទៅហើយមិនដឹងទេរឺ?!"។ ជីមីន ក៏តបមកវិញដោយមុខធុញថប់ហើយ ម៉ារៀ ក៏ក្តាប់ហើយខាំមាត់សម្លក់គេជាខ្លាំង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Dove le storie prendono vita. Scoprilo ora