ភាគទី ៣៣ : ទំនុកចិត្តដែលត្រូវបានបាត់បង់

425 23 6
                                    

<ផាច់>"អូយ! ម៉េចក៏ទះប្តីចឹង?"។ បន្ទាប់ពី ជីមីន បានថើបនាងមុនមិញនេះ ម៉ារៀ ក៏ហាក់នឹងនរជាងមុនទើបនឹកភ្ញាក់ខ្លួនក៏លើកដៃទះគេដោយធ្វើមុខភាំងៗហើយ ជីមីន ក៏ចង់ចិញ្ចើមយកដៃមកស្ទាបថ្ពាល់ខ្លួនឯងដោយមិនយល់ន័យ។

"នេះលោកធ្វើអីនឹង?"។ ម៉ារៀ ក៏សួរនាំគេដោយបែបនេះទើប ជីមីន សម្លឹងនាងដោយហួសចិត្ត។

"ហាក៎? នេះប្តីថើបប្រពន្ធរឺក៏ខុសដែរហ៎? នេះមិនដឹងទេថាមិញនិយាយគ្នាអ្វីខ្លះ ម៉ារៀ ?"។ ជីមីន ក៏សួរនាងវិញហើយ ម៉ារៀ ក៏សម្លឹងគេបន្តិចមុននឹងងាកទៅកន្លែងផ្សេង។

"ដឹង! តែម៉េចក៏លោកមកថើបខ្ញុំទាំងខ្ញុំមិនអនុញ្ញាត?"។ ម៉ារៀ ក៏នៅតែប្រកែករកខុសត្រូវហើយ ជីមីន នោះក៏ដកដង្ហើមធំមុននឹងឈ្លីថ្ងាស។

"ស្លាប់ហើយព្រះជាម្ចាស់! នេះថើបយូរហើយទើបមកប្រតិកម្មអីថ្មើរនឹង? នេះប្រតិកម្មយឺតរឺយ៉ាងម៉េច ម៉ារៀ ?"។ ជីមីន ក៏និយាយបែបនេះធ្វើឲ្យ ម៉ារៀ ហាក់មានអារម្មណ៍ចម្លែកទើបចាប់អារម្មណ៍ថាខ្លួននៅឈរឲ្យគេគេឪបចង្កេះទើបនាងក៏ប្រញាប់ស្ទុះស្ទាកច្រានគេចេញហើយសម្លឹងគេដោយអឺមអអៀន។

"អូយនាង ម៉ារៀ ហ៊ើយ! ទៅនិយាយអីខ្លះទៅនៀក? ខ្មាសគេស្លាប់ហើយ!"។ នាងក្រមុំក៏ឈរបែរខ្នងមុននឹងខាំមាត់និយាយតិចៗរអ៊ូនឹងខ្លួនឯងទើប ជីមីន ក៏ដើរមកឈរពីក្រោយខ្នងនាងមុននឹងលោមុខមកជិតនាង។

"កុំប្រាប់ឲ្យសោះថាមកលួចដាក់បណ្តាប្តីណា៎!"។ ជីមីន ក៏បោះដៃឪបស្មានាងទើប ម៉ារៀ ខាំមាត់រលាសើខ្លួនចេញហើយលើកដៃវៃគេ។

"នែ! លោកឃើញខ្ញុំភ្លេចខ្លួនហើយក៏ឆ្លៀតឪកាសនោះ! ប្រាប់ឲ្យហើយណា៎! នេះមិនទាន់បានប៉ុន្មានផងក៏ចេញចរិតពិតមកភ្លាមៗតែម្តង! ព្រាននារីខុសស្តង់ដារ!"។ ម៉ារៀ ក៏ក្រពាត់ដៃសម្លក់គេហើយ ជីមីន ក៏បើកភ្នែកធំសម្លឹងនាង។

"អូ! នេះបានហៅនាមថ្មីឲ្យពិរោះតិចទៅវាពិបាកណាស់រឺ ម៉ារៀ ! នេះក្រែងពួកយើងចាប់ផ្តើមទទួលគ្នាជាប្តីប្រពន្ធតាមសន្យាជួលហើយមិនចឹងហេ៎? នេះជួយប្តូរការហៅជាប្តីសម្លាញ់ខ្លះមិនបានទេរឺ?"។ ជីមីន ក៏ជ្រែងដៃចូលហោប៉ៅហើយ ម៉ារៀ ក៏ចងចិញ្ចើមសម្លឹងគេមុននឹងក៏លើកដៃឈ្លឺថ្ងាស។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now