ភាគទី ១៩ : ឆាកសម្តែង

392 17 4
                                    

"លោកចង់បានន័យថាម៉េចនឹង ជីមីន ខាវេនណូ ?"។ កែវភ្នែករបស់ ម៉ារៀ ក៏ងាកមកសម្លក់កំលោះដែរបោះដៃមកខ្ទប់ទ្វារឃាត់ដំណើររបស់នាងក្រមុំនេះឯង។

"កំពុងតែគិតមែនទេថាខ្ញុំចង់នាំខ្លួនមករវល់ជាមួយនាងព្រោះតែស្នេហានាងនឹងគេនោះ?"។ ជីមីន ក៏អោនមុខចិត្ត ម៉ារៀ ហៅនាងក្រមុំក៏ក្រពាត់ដៃសម្លឹងគេ។

"បើចឹងក៏ថយទៅ! នៅធ្វើស្អីឥឡូវនៀក?"។ ម៉ារៀ ក៏សួរនាំគេម្ដងទៀតហើយ ជីមីន ក៏នៅតែមានមុខស្មើដាក់នាងដដែល។

"នាងទៅណាក៏ខ្ញុំត្រូវតែទៅជាមួយដែរ! មិនដឹងទេថាពួកយើងមានអ្នកតាមមើលពីខាងលើមករហូត? នាងទៅតែឯងធ្វើខ្លួនមកធម្មតាហើយទុកឲ្យខ្ញុំប្រឈមមុខនិងដោះស្រាយបញ្ហាតែម្នាក់ឯងអញ្ចឹងហេ៎?"។ ជីមីន ក៏និយាយហេតុផលចម្បងនៅកាន់នាងទើប ម៉ារៀ ក៏ក្តាប់ដៃហើយក្តាប់មាត់បន្តិច។

"ប្រឈមមុខស្អីទៅ? មានបញ្ហាស្អីកើតឡើងទៅ? ឃើញមកហើយថានៅជាមួយគ្នាជិតកន្លះឆ្នាំហើយក៏មិនមានអីកើតឡើងឡើយ! គ្រប់យ៉ាងក៏ដំណើរការតាមផែនការយើងតើ! ពេលនេះធ្វើច្រឡោតបានន័យថាស្អីហ្នឹង?"។ ម៉ារៀ ក៏ចោទសួរបន្ថែមទើប ជីមីន សំលឹងនាងដោយចងចិញ្ចើម។

"រឿងវាមិនទាន់កើតពេលនេះតែអាចលេចឮដល់ពួកគាត់នៅពេលណាមួយជាមិនខាននោះទេ ម៉ារៀ បើនាងមិនចេះគ្រប់គ្រងខ្លួនឯងនោះ! នាងដឹងទេថាពេលនេះនាងគឺរៀបការហើយធ្វើជាប្រពន្ធរបស់ខ្ញុំហើយរឿងរបស់ពួកយើងគឺមិនមែនមានត្រឹមតែគ្រួសាររបស់ពួកយើងទេដែលដឹងនោះលឺនោះគឺនៅមានអ្នកជំនួញដែលមានមុខមាត់ស្គាល់នឹងដឹងឮទៀតផង! មិនធ្លាប់គិតទេដែលធ្វើខ្លួនដើរលេង អោបថើបគ្នាហើយទៅញ៉ាំអាហារបញ្ចេញមុខ បញ្ចេញភាពសិ្នទ្ធិស្នាលកណ្តាលវាលមិនចេះខ្លាចក្រសែភ្នែកអ្នកដទៃដូចកាលពីមុនដោយមិនខ្វល់អីសោះ?!"។ ជីមីន ក៏និយាយពាក្យទាំងនេះមកប្រើធ្វើឲ្យ ម៉ារៀ ហាក់ហួសចិត្ត។

"ហើយចុះវាម៉េច? ក្រែងយើងក៏សម្ដែងមករហូតមិនចឹងហេ៎? ហើយនេះជារឿងស្នេហាខ្ញុំនិងរឿងរបស់ខ្ញុំ! មនុស្សស្រឡាញ់គ្នាគឺចឹងហើយរីឯលោក ក៏គិតតែពីប្រយោជន៍ដូចតែគ្នាហ្នឹង! ពួកយើងសម្ដែងនៅនឹងមុខម៉ាក់ប៉ាហើយបងប្អូនប៉ុន្តែមិនមែននៅក្រៅឆាកនោះទេ ជីមីន ខាវេនណូ ! ខ្ញុំ ធុញថប់ណាស់ដែលត្រូវមកសម្ងំគេងក្បែរលោករាល់យប់នោះហើយត្រូវប្រើពេលវេលាមកនៅក្បែរលោកទៀតនោះគឺខ្ញុំធុញថប់ដល់កំពូលណាស់ទៅហើយ!!! ហឹស!"។<ផាំង>ទ្វារបន្ទប់ក៏បានបិទមួយទំហឹងដោយដៃស្រលូនរបស់នាងក្រមុំដែលដើរចេញទៅដោយខឹងសម្បារហើយនាយកម្លោះបានត្រឹមតែយកដៃជ្រផងសក់ដោយការហួសថ្លែង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now