ភាគទី ៥៦ : ក្បត់មួយសម្លាប់មួយ

402 20 6
                                    

នៅពេលនោះ ខេវេន ក៏បានងាកមកសម្លឹង ជីមីន ដែលមុខមាត់សុទ្ធតែរបួសហើយកំពុងតែសម្លឹងមុខគេដូចគ្នាដោយការញញឹមចុងមាត់ទើប ខេវេន ពេលនេះក៏បោះជំហានចូលមកហើយក៏ចាប់បោចសក់ ជីមីន ទាញគេងើយមុខសម្លឹងគេ។

"ចឹងហេ៎? ហឹស!!! គួរឲ្យខ្លាចថ្នាក់ណាទៅនឹង? នេះឯងមិនដឹងទេថាយើងក៏ស្គាល់មនុស្សខ្លាំងមិនតិចដែរ! ត្រឹមសម្បត្តិអាក្មេងធម្មតាដូចជានោះយើងមិនខ្វល់! ថ្នាក់ យ៉ុនហ្គី ហ្វឺដឺរ៉េស ប្រុសដែលកានកាប់ផ្នែកកាស៊ីណូកាលពីមុនជា ម៉ាហ្វៀ ដ៏ល្បីៗប្រៀបស្មើជាមួយយើងមិនបានផង! រឺឯងគិតថា សម្បត្តិត្រឹមក្មេងដូចវាហ្នឹងយើងត្រូវខ្លាច? ជាស្អី? ពាណិជ្ជករអន់ៗ! យើងជានរណាឯងក៏គឺតែដឹង! ដូចជាវាត្រឹមតែជាសត្វជន្លេនដែលយើងជាន់តែបន្តិចកុំងាប់បាត់ទៅហើយ! វាក៏មិនខុសពីឯងនៅពេលនេះដែរណាអា ជីមីន ! យើងផ្ទាត់ឯងតែមួយដៃក៏អាចសម្លាប់ឯងបានទៅហើយតែយើងក៏មិនចង់ឲ្យឯងងាប់ងាយៗហើយយើងឲ្យឯងនៅឈរមើលភាពជោគជ័យរបស់យើងសិនមុននឹងយើងបញ្ជូនឯងទៅនរក!"។ កែវភ្នែកងងឹតរបស់ ខេវេន ពេលនេះក៏សម្លឹង ជីមីន ហាក់ចឹងហែកគេជាចម្រៀកៗនៅពេលនេះខណៈ ជីមីន ក៏សម្លឹងគេដោយកែវភ្នែកស្មើ។

"ហឹស!! ភាពជោគជ័យ? ភាពជោគជ័យឯងជាការជាន់ឈ្លីអ្នកដទៃហើយក៏ដើម្បីភាពរីករាយរបស់ខ្លួននោះមែនទេ? ហឹស! យើងមានចិត្តអាណិតឯងណាស់ ខេវេន បេនចឺមែន ! ឯងជាមនុស្សដែលបរាជ័យបំផុតលើលោកនេះ! ព្រោះហេតុអីដឹងទេ?"។ សម្តីរបស់ ជីមីន ធ្វើឲ្យ ខេវេន សម្លក់គេទើបញញឹមឌឺដង។

"សម្អាងលើស្អីបានជានិយាយបែបនេះជាមួយយើង? ឯងជិតដាច់ខ្យល់ងាប់ទៅហើយ! មានរឿងអីត្រូវថាយើងបរាជ័យនោះ!"។ ខេវេន ក៏ឆាបឆួលហើយ ជីមីន ក៏ញញឹមចុងមាត់។

"មិនដឹងទេហេ៎?! ឯងដឹងទេថាដែលឯងចេញទៅក្រៅមានមនុស្សប៉ុន្មាននាក់ដែលគេពេញចិត្តនឹងឯង? តើឯងមានមោទនភាពណាស់រឺដែលមានកូនចៅដែលឯងគិតថាល្អហើយខ្លាចឯងនៅជុំវិញខ្លួន? បើចឹងហេតុអីក៏ ម៉ារៀ មានអារម្មណ៍ថាចង់មកនៅជាមួញយើងវិញទេពេលដឹងការពិតទាំងអស់នេះ? ចុះឯងគិតថាកូនចៅរបស់ឯងទាំងនេះពិតជាគោរពឯងគេពកតជាខ្លាចឯងហើយមានក្តីស្មោះត្រង់មែនរឺក៏ព្រោះតែសម្ងំយកពិសដើម្បីវាយបកទៅឯងវិញទេ?"។ សម្តីរបស់ ជីមីន ហាក់ដូចជាអាវុធវាយប្រហារមកលើ ខេវេន ហើយគេក៏ម៉ាត់ ជីមីន មួយដៃចំកណ្តាលមុខធ្វើឲ្យ ជីមីន មានភាពឈឺចាប់ពេលខ្លួនហើយគេក៏សំដៅមករកូនចៅរបស់គេដែលឈរឡើងត្រង់ជើងនោះគ្រប់គ្នា។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now