ភាគទី ៥៤ : ស្វែងរក

393 22 6
                                    

<ឈូ>"ខឹក..អេក..ខេះៗ!"។ ពេលនេះទឹកត្រជាក់មួយធុបានជះចូលទៅលើរាងកាយនាយសង្ហាដែលត្រូវបានគេចងដៃទាំងសងខាងដោយខ្សែពួរធំៗហើយក៏ត្រូវសើមខ្លួនជាមួយនឹងទឹកដែលជះចូលពេញផ្ទៃមុខហើយក៏ឆួលចូលដល់ច្រមុះតែម្ដង។

"ហឹស!!! យ៉ាងម៉េចដែរ? ត្រជាក់ខ្លួនស្រួលខ្លួនទេ ជីមីន ?"។ សំឡេងរបស់បុរសម្នាក់ដែលអង្គុយ គងអន្ទាក់ខ្លាទល់មុខគេនៅពេលនេះក៏មាននរណាក្រៅ ខេវេន នោះដែរខណៈគេពេញចិត្តនិងភាពរីករាយមួយនេះដែលគេបានបង្កើតឡើង។

"អឹក...អាចង្រៃ!!! ឯងចាប់យើងហេ៎?"។ ជីមីន ក៏ប្រឹងបើកភ្នែកសម្លឹងគេដោយភាពឈឺចាប់ពេញរាងកាយតែម្ដង។

"ឬក៏គិតថាឯងជាអ្នកចាប់យើងមកពីនេះ? ហាស ហាស ហាស ! នេះក្រែងជាមនុស្សឆ្លាតម៉េចក៏និយាយស្ដីភ្លើៗដូចជាមនុស្សគ្មានសតិបែបនេះ? អូ ភ្លេចគិតទៅថាឯងសម្លក់មកពីរបីថ្ងៃហើយប្រហែលជាចង់វង្វេងស្មារតីហើយដឹង? ហឹស!!!! យ៉ាងម៉េចហើយដេកលក់ពីរបីថ្ងៃស្រួលខ្លួនទេ?"។ ខេវេន ក៏ក្រោកឈរមកឌឺដងខណៈ ជីមីន បានលឺថាខ្លួនឯងសន្លប់អស់ពីរបីថ្ងៃនេះក៏ភ្ញាក់ផ្អើលតែម្ដង ។

"ឯង-ឯងថាម៉េច? នេះយើងសន្លប់ពីរបីថ្ងៃហើយចឹងហេ៎? នេះឯងចាប់យើងមកកន្លែងណា? ឆាប់លែងយើងអាចង្រៃ!!"។ ជីមីន ក៏ប្រឹងតបដោយគ្មានកម្លាំងទើប ខេវេន សើចចំអកគេមុននឹងលើកជើងមកធាក់នាកម្លោះចំកណ្ដាលដើមទ្រូងមួយជើងតែម្ដង។

"អឹស!!!"។ ជីមីន ក៏ត្រូវបានគេធាក់មួយជើងពេញដើមទ្រូងសឹងតែក្អួតចេញមកទៅហើយមើលទៅពេលនេះគេពិតជាពិបាកខ្លាំងណាស់រីឯអាច ខេវដន បែរជាសើចក្អាកក្អាយនៅពេលដែលឃើញ ជីមីម សភាពបែបនេះ។

"ហាស ហាស ហាស ! អូយ!! នេះកំពុងដេកយល់សប្តិមានទេ? នេះក្រែងឯងជាមនុស្សឆ្លាតហេ៎? មិចក៏មកឈរអង្វរយើងឲ្យដោះលែងឯងដូចឆ្កែកំបែកក្បាលទៅវិញ? ហឹស! នេះក្រែងឯងជាមនុស្សឆ្លាតហេ៎?! ឯងឲ្យយើងដោះលែងឯងរឺក៏យើងត្រូវស្តាប់ឯងនោះ? ឯងជាមិនមែនជាម៉ែឯណា?! ម៉េចយើងត្រូវធ្វើតាមឯង! ប្រាប់ឲ្យលែងយើងក៏លែងឯងហើយចឹងហេ៎? យើងលែងឯងបានដរាបណា៎យើងចាប់ ម៉ារៀ បានហើយយើងដោះលែងឯង! តែមិនមែនលែងឯងទៅវិញទេគឺលែងឯងឲ្យចូលទៅឋាននរកនោះអី! ហាស ហាស ហាស!"។ ទឹកមុខសាហវឃោឃៅរបស់ ខេវេន ក៏បង្ហាញមកធ្វើឲ្យ ជីមីន ក៏សម្លឹងគេដោយការខឹងចិត្តតែម្តង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now