ភាគទី ៥៧ : ខ្ញុំមិនដែលស្រលាញ់មនុស្សបែបនេះឡើយ

497 28 9
                                    

ទីក្រុង សៀងហៃ , ប្រទេស ចិន ....

រយៈពេល 2 ម៉ោងដែលមានក្រមុំត្រូវធ្វើដំណើរមកដល់ប្រទេសជិតខាងដោយក្នុងចិត្តរបស់នាងពិតជាអន្ទះសារជាខ្លាំងហើយនាងក៏ទន្ទឹងរង់ចាំមើលផ្លូវរហូតថានឹងបានជួបមនុស្សដែលនាងចង់ជួបគេនោះតាំងតែពីពេលនាងឈានជើងចូលមកកាណូតនេះហើយក៏បានប្រទះឃើញរូបរាងបុរសម្នាក់ដែលញញឹមដាក់នាងមុននឹងគេក៏ត្រដាងដៃមករកនាងក្រមុំដែលបោះជំហានមួយៗចូលមកក្នុងកាណូតដោយទឹកមុខមិនពេញចិត្តឡើយ។

"បងនឹកអូនណាស់ ម៉ារៀ ! យើងបែកគ្នាយូរហើយតើអូនមាននឹកបងទេ? ពេលនេះយើងជួបគ្នាវិញហើយ! បងឪបអូនបន្តិចបានទេ?"។ ខេវេន នៅតែក្រោកឈរបោះជំហានមករកនាងហើយ ម៉ារៀ ក៏ថយខ្លួនទៅក្រោយបដិសេធនឹងការស្នើសុំរបស់គេ ទើប ខេវេន បានត្រឹមឈរមើលហើយញញឹមចុងមាត់ដាក់នាង។

"អូ! អូនប្រហែលជាមិននឹកបងទៀតទេមែនទេ? ម៉ារៀ ?"។ ខេវេន ក៏លើកចិញ្ចើមសួរហើយ ម៉ារៀ ក៏សម្លក់គេ។

"ឯណា មីន ? នាំខ្ញុំទៅជួបគេភ្លាម!"។ ម៉ារៀ ក៏ ទាមទារឱ្យនាំនាងទៅរកគេហើយ ខេវេន ក៏ញញឹមដាក់នាងមុននឹងយកដៃមកចាប់ចុងចង្ការរបស់ ម៉ារៀ ។

"អន្ទះសាចង់ជួបប្ដីដល់ថ្នាក់ភ្លេចសង្សារកំសត់ម្នាក់នេះហើយឬ ម៉ារៀ ? ហឹស! បានតើ! ចាំបងនាំអូនទៅ!"។ ខេវេន ក៏ជ្រែងដៃចូលក្នុងហោប៉ៅហើយទាញនាងចុះឱ្យអង្គុយនៅក្បែរគេទើប ម៉ារៀ មានត្រឹមតែក្តាប់ដៃដោយនៅក្នុងអារម្មណ៍ពេលនេះស្អប់ផងនិងភ័យខ្លាចជាមួយគ្នាផងដែរ។

<ក្រាក>ទ្វារឃ្លាំងត្រូវបានបើកហើយកូនចៅ ខេវេន បានឃើញចៅហ្វាយនាយរបស់ពួកគេបាននាំ ម៉ារៀ ចូលមកហើយក៏ប្រញាប់សម្លឹងរកមើលមនុស្សម្នាក់ដែលនាងកំពុងតែចង់ស្វែងរកនោះហើយអ្វីដែលនាងបានមើលឃើញគឺជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ចិត្តបំផុតនៅចំពោះមុខនាងនៅពេលនេះ។

"ហ៊ឹក... មីន ... មីន ... ដឹងខ្លួនឡើងណា៎! មីន ..ហុឹក...!"។ ម៉ារៀ ក៏គិតតែពីយំយែកពេលដែលឃើញសភាពពិបាកភ្នែករបស់ ជីមីន ដែលពេលនេះបាត់បង់ស្មារតីមានត្រឹមតែរបួសពេញមុខពេញមាត់ហើយរាងកាយក៏ស្លេកស្លាំងសុទ្ធតែឈាមកកពេញខ្លួនទាំងអស់ដែលមើលទៅគេពិតជាគួរឲ្យអាសូរខ្លាំងមែនទែន។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now