ភាគទី ៣៧ : ខ្ញុំស្រលាញ់នាង

682 33 7
                                    

" នែ ជីមីន !!! នែ ជីមីន ខាវេនណូ ! ហ៊ើយ!!! ទៅផ្ទះ!!!"។ ពេលនេះ ម៉ារៀ ក៏បានមកដល់ទីតាំងដែលឃើញនាយកម្លោះក៏កំពុងស្រវឹងលែងដឹងខ្យល់ទៅហើយក្រលែងកែវទឹកក្តៅទៅមកធ្វើឲ្យ ម៉ារៀ សែនក្នាញ់នឹងប្រុសប្រមឹកនេះក៏ចូលទៅទាញដៃគេតែមើលទៅ ជីំមីន ហាក់មិនសហការណ៍ទាល់តែសោះទាញយ៉ាងណាក៏មិនមក។

"អឺម...លែងមើល! អ្នកណានឹងហា៎? លែង!!"។ នាយកម្លោះវង្វេងវង្វាន់អស់មិនដឹងមុខក្រោយឆ្វេងស្តាំហើយក៏មិនដឹងទៀតថានាងជា ម៉ារៀ ។

"ស្លាប់ហើយ!!! នេះខ្ញុំ ម៉ារៀ ណា៎! ម៉ារៀ ឃីថារ៉ូ ស្តាប់បានទេ?"។ នាងក្រមុំក៏ខិតមកជិតគេហើយក៏និយាយដាក់ត្រចៀកខ្លាំងបន្តិចតែនាយកម្លោះនៅចងចិញ្ចើមហើយសម្លឹងមុននឹងលើកដៃមកច្របាច់មុខនាងទាញទៅមកធ្វើឲ្យ ម៉ារៀ កាន់តែវិលវល់។

"ហាស៎!!! ម៉ារៀ ? ម៉ារៀ មែនរឺ? នេះសុំស្ទាបមុខតិចមើល! នេះ ម៉ារៀ មែនរឺក៏អត់?!"។ ជីមីន នៅតែទាញមុខនាងហើយនិយាយដដែលៗថ្នាក់ ម៉ារៀ ក៏ មួរម៉ៅហើយក៏ទាញដៃគេចេញមុននឹងអោនមកជុតត្រចៀករបស់គេទេ។

"នែខុសស្តង់ដា! ប៉ុណ្ណឹងល្មមលោកគិតថាខ្ញុំជា ម៉ារៀ ហើយមែនទេព្រោះថាគ្មាននរណាដែលហៅលោកថាខុសស្តង់ដាក្រៅពីខ្ញុំនោះទេ!"។ ម៉ារៀ ពេលនេះក៏ប្រើសព្វនាមពិសេសរបស់ពួកគេហើយ ជីមីន ក៏ចងចិញ្ចើមមុននឹងគេចាប់ស្មានាងជាប់ធ្វើឲ្យ ម៉ារៀ ក៏ងឿងឆ្ងល់និងទង្វើរបស់គេនៅពេលនេះ។

"អ៊ុប!!"។ បបូរមាត់ក្រាស់មានជាតិស្រាក៏ប្រថាប់នៅលើបបូរមាត់ដែលមិនមានរសជាតិអ្វីសោះនាំឲ្យនាងក្រមុំភាំងស្មារតីបើកភ្នែកធំៗសម្លឹងមើលគេខណៈពេលនេះនាយនៅតែឈ្លានពានមកលើបបូរមាត់នាងយ៉ាងយូរទើបគេព្រមដកចេញហើយសម្លឹងមើលមុខនាងដោយទឹកមុខស្រវឹងហើយ ម៉ារៀ ក៏លើកដៃច្រានគេឲ្យតែដួលទៅផ្អែកលើកៅអីវិញ។

"ឆ-ឆ្កួតទេហេ៎?"។ នាងក្រមុំកា៨លើកដៃខ្ទប់មាត់តែ ជីមីន បែរជាស្រវាមកឱបដៃនាងហលយញញឹម។

"បបូរមាត់ផ្អែមបែបនៀកទើបជឿថាជាប្រពន្ធបង! នេះអូនមកយកបងទៅផ្ទះវិញហ្នឹងអ្ហ?! ប្រពន្ធគួរឲ្យស្រលាញ់ម្ល៉េះទេនៀក!"។ ភាពស្រវឹងខួបរបស់គេក៏គ្រប់ដណ្តប់ពេញខ្លួនមុននឹងគេនិយាយសំដីបែបនេះហើយក៏ស្រវាមកឪបចង្កេះនាងមុននឹងផ្តេកក្បាលមកលើខ្លួននាងហើយពេលនោះ ម៉ារៀ ក៏សែនខ្មាស់គេខ្មាស់ឯងជាខ្លាំងជាមួយនឹងកាយវិការរបស់ ជីមីន ពេលនេះដូចជាក្មេងដែលកំពុងតែឪបម្ដាយយ៉ាងអញ្ចឹង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now