ភាគទី ១៣ : នាងនៅតែជាស្រីរូបអាក្រក់

492 24 3
                                    

តំណក់ទឹកបានស្រក់ពេញលើផ្ទៃមុខរបស់នារីរូបស្រស់ហើយជោកពីក្បាលនាំឲ្យប្រឡាក់អាវរបស់នាងខ្លះផងដែរព្រមមកជាមួយនឹងការភ្ញាក់ផ្អើលដែលនារីម្នាក់ឈរកាន់កែវទឹកសម្លឹងនាងហើយអ្នករងគ្រោះនេះក៏ក្រោកឈរហៅបែរក្រោយ។

"នាងជាអ្នកណា? ម៉េចបានជាយកទឹកមកចាក់ លើខ្ញុំ?"។ ម៉ារៀ ក៏សួរនាំហើយនារីម្នាក់ដែលស្លៀកឈុតស៊ីខ្មៅឆែកភ្លៅក៏អុកកែវលើតុនាំឱ្យមនុស្សជុំវិញទីនេះមើលពួកគេហើយ។

"ជាអ្នកណាមិនសំខានទេតែយើងជាចង់មកប្រាប់ឱ្យនាងឯងដកខ្លួនចេញពីបង មីន ទៅដឹងទេ!!"។ នារីនោះក៏ក្តាប់ដៃហើយញេញសំដីទទឹងទិសមកដាក់ ម៉ារៀ ដែលឈរជូតមុខតិចៗដោយភាពភ្ញាក់ផ្អើលនោះឯង។

"គិតថាខ្លួនឯងអស្ចារ្យណាស់ឬបានជាបង្ខំឲ្យបង មីន រៀបការជាមួយនាងឯងថាហា៎? នេះបើតាមមើលទៅនាងនៀកគ្រាន់តែជាស្រីដែលពូកែតុបតែងខ្លួនហើយយកសម្រស់ក្លែងក្លាយមកទាក់គេទេ! មុខនេះប្រហែលជាតប់ម្សៅច្រើនតង់ហើយទេដឹងបានជាក្រាស់បែបនេះ? ឆឹស!! នេះវាគ្រាន់តែជាការព្រមានរបស់យើងទេណា៎! បើនាងមិនដក ខ្លួនតិចថាយើងឱ្យនាងឯងត្រូវធ្ងន់ជាងនេះទៀត!"។ នារីនោះក៏ពេបមាត់ហើយបញ្ចេញសំដីបែបនេះដាក់ ម៉ារៀ ដែលឈរក្តាប់ដៃហើយខាំមាត់សម្លក់នាង។

"នេះនាងមកឈររករឿងខ្ញុំព្រោះតែប្រុសអញ្ចឹហេ៎? នេះនាងទំនេរពេកហើយទេដឹងបានជាដើរររករឿងគេដោយសារតែប្រុសបែបហ្នឹង? នេះនាងមានតម្លៃ ក្នុងខ្លួនជាមនុស្សស្រីទេ? នាងសម្អាងអីនិយាយថាខ្ញុំបង្ខំគេ? នាងគិតរឺថា ជីមីន របស់នាងនោះជាទេពបុត្រស្រីណាក៏ស្រេកឃ្លានហ៊ាទឹកមាត់ដណ្ដើមគ្នាដូចឆ្កែដូចជានាងនោះហេ៎? បើថា សន្ដានដូចនាងរស់ស្លាប់ដោយសារគេខ្ញុំក៏មិនថាដែរតែខ្ញុំមិនដូចនាងទេ! ខ្ញុំមិនបានពេញចិត្តសូម្បីតែ 1 % និងត្រូវរៀបការជាមួយគេ! បើនាងចង់បានខ្លួនគេណាស់ក៏ទៅសំពះបាតជើងឪពុកម្ដាយគេហើយលើក ជីមីន ទូលដាក់លើក្បាលនាងបង្ហាញប្រាប់គ្រប់គ្នាទៅថានាងត្រូវការគេហើយខ្វះមិនបាន!"។ ម៉ារៀ ខឹងដល់កម្រិតក៏ ប្រើសំដីបែបនេះតបមកវិញធ្វើអោយនារីឈុតខ្មៅនោះខឹងជាខ្លាំងហើយក៏លើកដៃបម្រុងនិងទះនាង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now