ភាគទី ២៤ : គ្រាន់តែជាតួសម្តែង

403 20 6
                                    

"ហ៊ឹក...ហ៊ឹក ...!"។ ពេលនេះស្ថានភាពស្ងប់ស្ងៀមត្រូវបានកាត់ផ្ដាច់ត្រឹមសំឡេងខ្សឹបខ្សួលរបស់ ម៉ារៀ ដែលយំចំពោះមុខ ជីមីន ធ្វើឲ្យនាុកម្លោះពេលនេះក៏ស្រឡាំងកាំងហើយខ្វល់ពីនាងទាំងដែលខ្លួនប្រាណគេទាំងមូលពេលនេះមានការឈឺចាប់តែគេបែរជាមិនអើពើនឹងខ្លួនឯងទេព្រោះតែគេរវល់តែខ្វល់ពី ម៉ារៀ នៅពេលនេះហ្នឹងឯង។

" ម៉ារៀ !! កុំយំណា! នាងកុំពិបាកចិត្តពេកអីរឿង! បញ្ហាវាកើតឡើងហើយគ្មាននរណាគេហាមបានទេ!  ទន់ជ្រាយក៏មិនអាចជួយឲ្យយើងបានប្រសើរដែរណា! នាងកុំអញ្ចឹងបានទេ! កុំយំណា!"។ ដៃក្រាស់ក៏ឈរមកជូតទឹកភ្នែកឲ្យនាងហើយ ម៉ារៀ ក៏នៅតែ យំហើយសម្លឹងមើលគេ។

"ហុឹក...គ្រាន់តែចង់នៅក្បែរមនុស្សដែលខ្លួនឯងស្រឡាញ់វាខុសណាស់មែនទេ? ...ហុឹក...ខ្ញុំហេតុអីគ្មានសិទ្ធិជ្រើសរើសជីវិតស្នេហារបស់ខ្លួនឯង? ...ហុឹក...ខ្ញុំស្អប់គ្រប់គ្នា...ហុឹក...គ្មានអ្នកណាយល់ពីការឈឺចាប់របស់ខ្ញុំទេ...ហ៊ឹក...!"។ ម៉ារៀ យំផងរៀបរាប់ផងដោយអណ្តឺតអណ្តកបំផុតទើប ជីមីន ក៏មើលនាងដោយក្នុងចិត្តគេក៏មានអារម្មណ៍ថាអួលតិចៗដែរ។

"បានហើយៗ! ខ្ញុំយល់បានទេ! នាងកុំចង់បានទេ ម៉ារៀ ! កុំទាន់ចុះចាញ់ងាយៗបានទេ?! ខ្ញុំនៅទីនេះហើយខ្ញុំដឹងនិងឮគ្រប់យ៉ាង! មិនថាគេជ្រើសធ្វើបែបណាចំពោះនាងនោះទេតែខ្ញុំនឹងជ្រើសឈរនៅខាងនាងហើយជួយនាងជានិច្ច! ចឹងហេតុអីនាងត្រូវទន់ខ្សោយនិងចុះចាញ់ហើយឈឺចិត្តពេលដែលមានខ្ញុំនៅចាំជួយនាង! នាងគិតមើល?"។ ជីមីន ក៏លួងលោមនាងដោយសម្តីទាំងនេះធ្វើអោយ ម៉ារៀ ងើបមុខចេញហើយក៏ត្រូវដកខ្លួនចេញពីការអោបចង្កេះរបស់នាយហើយក៏សម្លឹងមើលមុខបុរសម្នាក់ដែលមិនធ្លាប់ត្រូវគ្នានឹងនាងសោះតែពេលនេះគេកំពុងតែសំលឹងនាងដោយស្នាមញញឹមស្រស់បំផុតពេលដែលនាងទើបតែចាប់អារម្មណ៍ឃើញថាមុខរបស់គេថាបុរសម្នាក់នេះកំពុងតែពោរពេញទៅដោយរបួសពេញរាងកាយនិងភាពឈឺចាប់ពេញខ្លួនទៅហើយតែបែរជាខ្វាយខ្វល់ពីនាងដែលជាមនុស្សដែលធម្មតាទៅវិញ។

"មុខរបស់លោកហើមខ្លាំងណាស់! ចាំខ្ញុំលាបថ្នាំឱ្យលោក! ផ្អែកខ្លួនទៅលើគ្រែទៅ!"។ ម៉ារៀ ក៏និយាយដោយសំឡេងស្រាលហើយពេលនេះនាងក៏លែងយំទៀតហើយមុននឹងឈោងដៃរកប្រអប់ថ្នាំរបស់លាបមុខឱ្យ ជីមីន ទាំងគេកំពុងតែអង្គុយនៅក្បាលគ្រែនាពេលនេះ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now